អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ទ្រូម៉ាន់នី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ប្រកាសភាពជាដៃគូលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ


ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានប្រកាសភាពជាដៃគូជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុល្បីឈ្មោះមួយនៅកម្ពុជា ដើម្បីផ្សព្វផ្សាយបរិយាបន្នហិរញ្ញវត្ថុបន្ថែមទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុន ទ្រូម៉ាន់នី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ប្រកាសភាពជាដៃគូលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ

ភាពជា​ដៃគូដែល​ចាប់ផ្តើម​នៅថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២២ នេះ នឹង​អាច​ឱ្យ​អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហ្វូណន មក​ទទួល​យក​​​ប្រាក់​​កម្ចី​ពី​​ភ្នាក់ងារ​ទ្រូម៉ាន់នី​នៅ​ទូទាំង​ប្រទេស​។ តាម​រយៈ​ការ​អនុញ្ញាត​ឱ្យ​អតិថិជន​របស់​គ្រឹះ​ស្ថាន​​មីក្រូហិរញ្ញវត្ថុ ហ្វូណន ប្រើ​ប្រាស់​របស់​​ភ្នាក់ងារ​ទ្រូម៉ាន់នី ក្រុមហ៊ុន ទ្រូម៉ាន់នី បាននិង​កំពុង​ជួយ​លើក​កម្ពស់​បរិយាបន្ន​​ហិរញ្ញវត្ថុ​​តាមរយៈ​ការ​ផ្តល់​សេវា​ធនាគារ​ដល់​​អ្នក​​​ដែល​មិន​ប្រើ​សេវា​ធនាគារ ឬ​មិន​​ទាន់​មាន​សេវា​ធនាគារ​ប្រើប្រាស់នៅ​កម្ពុជា។

គំនិតផ្តួចផ្តើម​នេះ​គឺ​ជា​​ការ​ខិតខំប្រឹងប្រែងរួម​គ្នារវាង​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន និង​ក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការ​បង់​សង​​ប្រាក់​​កម្ចី​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​​សម្រាប់​អតិថិ​ជន​ ដែលជួយ​ឱ្យ​ចំណេញ​ពេល​វេលា​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​កាន់​សាខារបស់​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហ្វូណន។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន និង​ក្រុមហ៊ុន ទ្រូម៉ាន់នី ក៏បាន​ចុះ​កិច្ចព្រមព្រៀង​​​ប្រហាក់​ប្រហែល​គ្នា​នេះ​​ផងដែរ​​​កាល​ពីឆ្នាំមុន​។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកា​គ្រប់​គ្រង​ផ្នែក​យុទ្ឋសាស្រ្ត​នៃ​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មាន​​ប្រសាសន៍​​ថា៖ «ដោយ​ទទួល​បានជំនួយ​ពីគ្រឹះ​ស្ថានមី​ក្រូហិរញ្ញវត្ថុ ហ្វូណន ក្រុមហ៊ុន ទ្រូម៉ាន់នី សង្ឃឹម​ថា​នឹង​អាច​ចូល​រួមលើក​កម្ពស់បរិយាបន្ន​​ហិរញ្ញវត្ថុ និង​ចំណេះដឹង​ឌីជីថល​បន្ថែមទៀត​​នៅទូ​ទាំង ប្រទេស​​កម្ពុជាយើង។ ក្រុមហ៊ុន ទ្រូម៉ាន់នី មាន​មោទនភាព​ក្នុងការ​ផ្តល់​បណ្តាញ​ភ្នាក់ងារ​ទ្រូម៉ាន់នី​ដែល​មានជាង​មួយ​ម៉ឺនកន្លែង​របស់​យើង​ឱ្យ​អតិថិជនរបស់ ហ្វូណន ប្រើប្រាស់។ ឥឡូវនេះ អ្នក​ដែល​​ខ្ចី​ប្រាក់​ក៏​អាច​មក​បើក​ប្រាក់​កម្ចីរបស់ពួកគេ​ពី​ភ្នាក់ងារទ្រូម៉ាន់នីណាមួយ​របស់​យើង​នៅ​ទូទាំង​ប្រទេស​បាន​ផងដែរ»។

ធនាគារ​ប្រៃសណីយ៍កម្ពុជា ដែលជាក្រុមហ៊ុនមេ​របស់​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ផ្តោត​លើ​ទីផ្សារ​ចម្រុះ​នៃ​កម្រិត​ចំណូល​អតិថិជន (Mass Market) នៅ​​កម្ពុជា ខណៈ​ពេល​ដែល​គ្រឹះស្ថានមី​ក្រូហិរញ្ញវត្ថុ ហ្វូណន ចាប់​យក​ទីផ្សារ​ផ្តល់​កម្ចីខ្នាត​តូច​ដល់​អ្នក​មានប្រាក់​ចំណូលទាប និង​អ្នក​ដែល​រស់​នៅទី​ជនបទ ដែល​ហេដ្ឋារចនា​សម្ព័ន្ធ​ធនាគារអាច​មាន​ការ​ពិបាក​ក្នុង​ការចាប់​យក។

លោក ឃូ ប៊ុនទ្រី ប្រធាននាយកប្រតិបត្តិរបស់ ហ្វូណន បានមានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀង​នេះ​​ធ្វើ​ឡើង​ក្នុង​គោលបំណងផ្ដល់​អត្ថប្រយោជន៍​​ដល់​អតិថិជន​របស់ភាគីទាំងសងខាង គឺ​អតិថិជន​របស់​ ហ្វូណន និង​អតិថិជនរបស់ ទ្រូម៉ាន់នី។ ជា​ថ្មីម្តង​ទៀត តាមរយៈ​ការបើ​ប្រាស់​បណ្តាញ​ភ្នាក់ងារទ្រូម៉ាន់នី យើង​កំពុង​ផ្តល់​​អត្ថប្រយោជន៍​និង​ភាព​ងាយស្រួល​យ៉ាង​ច្រើនដល់​អតិថិជន​របស់​ ហ្វូណន»។




អត្ថបទបន្ទាប់


ប្រាក់ចំណេញសុទ្ធកំពង់ផែស្វយ័តក្រុងព្រះសីហនុហក់ឡើងដល់ជាង ២០០% នៅត្រីមាសទី២ឆ្នាំនេះ

ព័ត៌មាន
ប្រាក់ចំណេញសុទ្ធរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបានហក់ឡើងយ៉ាងគំហុកនៅត្រីមាសទី២ ឆ្នាំ២០២២នេះជាមួយនឹងកំណើនដល់ទៅ៣ខ្ទង់ឯណោះ ពោលគឺមានដល់ទៅ…

លុយយ៉េនរបស់ជប៉ុនធ្លាក់ថ្លៃខ្លាំងមិនធ្លាប់មានក្នុងរយៈពេលជាង២០ឆ្នាំមកនេះ

ព័ត៌មាន
ជាលើកដំបូងចាប់តាំងពីខែសីហាឆ្នាំ១៩៩៨ រូបិយប័ណ្ឌយ៉េនរបស់ជប៉ុនកាលពីថ្ងៃទី ០១ កញ្ញា បានធ្លាក់ថ្លៃខ្លាំងបំផុតដល់កម្រិតអត្រា១៤០យ៉េនធៀបនឹងមួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ