អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ទ្រូម៉ាន់នី ផ្តល់ជូនសេវាទូទាត់វិក្កយបត្រទឹកភ្លើងនៅភូមិស្រុករបស់អ្នក ទូទាំងប្រទេស


ក្នុងគោលបំណងផ្តល់ជូនភាពងាយស្រួលបន្ថែមទៀត ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងធ្វើការងារជាមួយសេវាករផ្គត់ផ្គង់អគ្គិសនី ទឹក និងសំរាមឈានមុខគេក្នុងប្រទេស ដើម្បីអាចឱ្យប្រជាជនកម្ពុជានៅទូទាំងប្រទេសបង់ថ្លៃអគ្គិសនី ទឹក និងសំរាមតាមកម្មវិធី TrueMoney Wallet និងបង់ដោយផ្ទាល់នៅតាមភ្នាក់ងារ ទ្រូម៉ាន់នី។
បង់ ទឹក ភ្លើង សំរាម តាមបណ្ដាស្រុកនានាទូទាំងប្រទេស តាមទ្រូម៉ាន់នី

សេវាថ្មីនេះនឹងដាក់ដំណើរការចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ តទៅនៅក្នុង២៥ ខេត្ត/ក្រុងទូទាំងប្រទេស។ ជម្រើសទូទាត់ថ្មីនេះត្រូវបានបង្កើតឡើងដើម្បីទូទាត់ថ្លៃវិក្កយបត្រសម្រាប់សេវាអគ្គិសនី ទឹក និងសំរាមឱ្យមានភាពកាន់តែងាយស្រួលថែមទៀតសម្រាប់អ្នករស់នៅតាមបណ្តាខេត្តក្រុងផ្សេងៗ។

ក្នុងការផ្តល់សេវាថ្មីនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី បានចាប់ដៃគូជាមួយសេវាករផ្គត់ផ្គង់អគ្គិសនី ទឹក និង សំរាមចំនួន១០៦ សេវាករនៅក្នុង ២៥ខេត្ត/ក្រុងដែលមិនមានសេវាផ្គត់ផ្គង់អគ្គិសនី ទឹក និងសំរាមរបស់រដ្ឋទៅដល់។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានមានប្រសាសន៍ថា៖ “សេវាថ្មីនេះបង្កើតឡើងដើម្បីសុវត្ថិភាព និងភាពងាយស្រួល។ តាមរយៈការផ្តល់ជូនសេវាថ្មីនេះ យើងសង្ឃឹមថានឹងបង្កើតឱ្យមានភាពកាន់តែងាយស្រួលសម្រាប់ពលរដ្ឋកម្ពុជាក្នុងការបង់ថ្លៃវិក្កយបត្ររបស់ពួកគេតាមរយៈការផ្តល់ជូនពួកគេនូវឱកាសទូទាត់វិក្កយបត្រតាមអនឡាញពីផ្ទះរបស់ពួកគេ ឬទូទាត់ដោយផ្ទាល់នៅតាមភ្នាក់ងារ ទ្រូម៉ាន់នី ដែលនៅជិតពួកគេ”។

គំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយហានិភ័យពាក់ព័ន្ធនឹងប្រតិបត្តិការដោយផ្ទាល់ និងការធ្វើដំណើរឆ្ងាយ ខណៈដែលប្រទេសកម្ពុជាបន្តចាត់វិធានការទប់ទល់នឹងការរាតត្បាតជំងឺកូវីដ-១៩។

លោកស្រី ឃួន ហ្រ្វង់ដារា បានបន្តថា៖ “ជាថ្មីម្តងទៀត ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងព្យាយាមផ្តល់ជូនសេវាបន្ថែមដល់អតិថិជន និងសេវាករដើម្បីប្រយោជន៍ទាំងអស់គ្នា។ យើងនឹងបន្តពង្រីកការផ្តល់ជូនសេវាបែបនេះដើម្បីភាពងាយស្រួលសម្រាប់ទាំងអស់គ្នា”។

ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារបច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុតនៅក្នុងប្រទេសកម្ពុជា។

យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុនមានបណ្តាញភ្នាក់ងារជាង ១ម៉ឺនភ្នាក់ងារ ដែលផ្តល់សេវាហិរញ្ញវត្ថុដល់អ្នកប្រើប្រាស់នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជាដែលមិនទាន់មានសេវាធនាគារ។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែតាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ។

អតិថិជនដែលចាប់អារម្មណ៍បង់ថ្លៃអគ្គិសនី ទឹក និងសំរាមរបស់ខ្លួនតាមអនឡាញ ឬដោយផ្ទាល់នៅភ្នាក់ងារ ទ្រូម៉ាន់នី អាចស្វែងរកព័ត៌មានបន្ថែមទៀតបានតាមរយៈការចុចលើតំណភ្ជាប់នេះ៖ https://tmnkh.app.link/e/Bill24 ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុណ្យភ្ជុំបិណ្ឌ មិនបានទៅលេងស្រុក អាចផ្ញើប្រាក់តាម អេស៊ីលីដាម៉ូបាល បាន!

ព័ត៌មាន
បុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរខិតជិតចូលមកដល់ហើយ ប៉ុន្តែ ភាពមិនច្បាស់លាស់នៃស្ថានភាពកូវីដ-១៩ ធ្វើឲ្យប្រជាជនមួយចំនួន ដែលរស់នៅក្នុងទីក្រុងភ្នំពេញ…

អតិផរណាបារាំងនៅខែកញ្ញា កើនខ្ពស់បំផុតក្នុងរយៈពេលជិត១ទសវត្សរ៍ចុងក្រោយនេះ

ព័ត៌មាន
អតិផរណារបស់បារាំងនៅខែកញ្ញា បានកើនឡើងដល់ទៅ ២,៧% ជាអត្រាខ្ពស់បំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ដោយសារប្រឈមនឹងការកើនឡើងនៃថ្លៃថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ