អត្ថបទក្រុមហ៊ុន

មជ្ឈមណ្ឌលថែទាំរថយន្ត និងសំបកកង់ថាយផ្ល័ស (TYREPLUS) ប្រគល់ពានរង្វាន់និង វិញ្ញាបនបត្របុគ្គលិកឆ្នើមនិង បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសក្នុងការថែទាំរថយន្ត និងសំបកកង់ សម្រាប់ឆ្នាំ ២០២២

បុគ្គលិកបច្ចេកទេសឆ្នើមចំនួន ១៧ នាក់របស់មជ្ឈមណ្ឌលថែទាំរថយន្ត និងសំបកកង់ ថាយផ្ល័ស (TYREPLUS) បានទទួលពានរង្វាន់បុគ្គលិកឆ្នើម និងវិញ្ញាបនបត្រសម្រាប់ឆ្នាំ ២០២២ ក្រោយពីបានបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសក្នុងការថែទាំរថយន្ត និងសំបកកង់ ។
មជ្ឈមណ្ឌលថែទាំរថយន្ត និងសំបកកង់ថាយផ្ល័ស (TYREPLUS) ប្រគល់ពានរង្វាន់និង វិញ្ញាបនបត្របុគ្គលិកឆ្នើម

ថាយផ្ល័ស បានឲ្យដឹងថា ការ​ប្រគល់ពានរង្វាន់​ជាបុគ្គលិក​ឆ្នើមដល់បុគ្គលិកទាំងនោះ ក៏ដោយសារ​តែពួកគាត់ដែលជាបុគ្គលិក​បច្ចេកទេស​របស់ ថាយផ្ល័ស បានបញ្ចប់វគ្គសិក្សាជំនាញ​​បច្ចេកទេសលើ​ការថែទាំរថយន្ត និង​សំបកកង់ និង​មានជំនាញច្បាស់លាស់ ​ដើម្បីអាចបម្រើសេវាកម្មដល់អតិថិជន​ជាម្ចាស់រថយន្ត​បាន។

ទន្ទឹមនឹងនេះ ការ​ផ្ដល់ពានរង្វាន់នេះ ក៏ជាការទទួលស្គាល់ចំពោះ​ស្នាដៃរបស់ពួកគាត់​ក្នុង​ការ​ផ្ដល់សេវាថែទាំ​រថយន្ត និង​សំបក​កង់ ​ដល់អតិថិជន ប្រកប​ដោយគុណភាព ជំនាញ និងការជឿទុកចិត្ត ។​

ថាយ​ផ្ល័ស (Tyreplus) បាន​ឲ្យដឹងថា រាល់បុគ្គលិកទាំងអស់​ដែលជាជាង​ជំនាញ ក្នុងការ​ថែទាំ​រថយន្ត​ និង​សំបកកង់ សុទ្ធសឹងតែជា​បុគ្គលិក​ដែលបាន​បញ្ចប់វគ្គសិក្សា​បច្ចេកទេស និង​មានជំនាញ​ច្បាស់​លាស់ ។

ថាយ​ផ្ល័ស (Tyreplus) បានចូលមកធ្វើប្រតិបត្តិការ​​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៩ តាមរយៈក្រុមហ៊ុន Worldbridge Car Solutions ហើយ​រហូតមកដល់ពេលនេះ ថាយផ្ល័ស មាន សាខា ចំនួន ២ និង ហ្វ្រេនឆាយ (franchise) ចំនួន​ ៣ទៀតកំពុងសាងសង់ នៅកម្ពុជា។

លោក ហ៊ុំ ណារិន នាយក​ក្រុមហ៊ុន Worldbridge Car Solutions បានឲ្យដឹងថា៖ “ការ​ផ្ដល់ពានរង្វាន់បុគ្គលិក​ឆ្នើមនេះ គឺដើម្បីជាការទទួលស្គាល់ចំពោះបុគ្គលិកទាំងអស់ ដែល​បានទទួលការ​បណ្ដុះបណ្ដាល​បច្ចេកទេស​ត្រឹមត្រូវ ហើយ​ជា​​លើកទឹកចិត្តមួយផ្នែកដល់បុគ្គលិករបស់យើង ។ ទន្ទឹមនឹងនេះ ក៏ជាការថ្លែងអំណរគុណ​ដល់ពួកគាត់​សម្រាប់ការ​ខិតខំប្រឹង​ប្រែងអភិវឌ្ឍចំណេះដឹង ដើម្បី​​ផ្ដល់សេវា​ប្រកប​ដោយគុណភាព និងវិជ្ជាជីវៈ​ដល់អតិថិជន​ដ៏មានតម្លៃរបស់យើងផងដែរ” ។

លោក ហ៊ុំ ណារិន នាយកគ្រងគ្រប់ក្រុមហ៊ុន Worldbridge Car Solutions បានឱ្យដឹងអំពីគោលការណ៍ នៃការពង្រីងខ្លួនរបស់ ថាយផ្ល័ស ព្រមទាំងលើកទឹកចិត្តដល់អ្នកអ្នកវិនិយោគ សម្រាប់ឱកាសក្លាយខ្លួនជាដៃគូប្រេនឆាយជាមួយ ថាយផ្ល័ស។

លោក បានបន្តថា មជ្ឈមណ្ឌលថែទាំរថយន្ត និង​សំបកកង់អន្តរជាតិ ថាយផ្ល័ស (Tyreplus) បានដាក់គោលដៅពង្រីកខ្លួនឱ្យបាន ២០សាខាទូទាំងប្រទេសកម្ពុជាក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដោយក្នុងនោះក៏មានការលក់សិទ្ធិធ្វើអាជីវកម្មបន្ដ ឬហៅថា ហ្វ្រេនឆាយ(Franchise) ទៅឲ្យដៃគូដែលមានបំណងចង់បើកអាជីវកម្មនេះផងដែរ។

លោកបានឲ្យដឹងថា៖ “សម្រាប់អ្នកចង់ សហការ សុំសិទ្ធិធ្វើជាប្រេន (Franchisee) របស់ ថាយផ្ល័ស នឹង ទទួលបាន ផលប្រយោជន៍​មួយចំនួន ។ ទី១ អ្នកវិនិយោគ ពុំចាំបាច់មានបទពិសោធផ្នែកកង់រថយន្ត ឬជួសជុលរថយន្តនោះទេ ។ ទី២ តម្លៃចូលរួមវិនិយោគ គឺពុំមាន​ភាពស៊ាំញាំ ហើយ​មានការ​ជួយគាំទ្រ​ជា​ប្រចាំពី​ក្រុមហ៊ុនរបស់យើង”។

ថាយផ្ល័ស គឺជាបណ្ដាញមជ្ឈមណ្ឌលថែទាំរថយន្ត និង​សំបកកង់អន្តរជាតិ នៃក្រុមហ៊ុន​ផលិតសំបកកង់ Michelin ហើយត្រូវបាននាំចូល​មកកម្ពុជា​ដោយក្រុមហ៊ុន Worldbridge Car Solutions ដែលជាក្រុម​ហ៊ុន​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Worldbridge Group របស់អ្នកឧកញ៉ា សៀ ឫទ្ធី។

ព័ត៌មានបន្ថែមសម្រាប់ការចង់ទិញហ្វ្រេនឆាយ សូមទំនាក់ទំនងមកលេខ៖

Tell: 023 866 645 / 023 866 646

Facebook Page: https://www.facebook.com/tyrepluskh/

ផែនទីទីតាំងហាងថាយផ្ល័សសាខាចាក់អង្រែ: https://bit.ly/3tJGIRh

ផែនទីទីតាំងហាងថាយផ្ល័សសាខាបូកគោ: https://bit.ly/3GVrnEe

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។អត្ថបទបន្ទាប់

សេដ្ឋកិច្ចតំបន់អាស៊ាននៅឆមាសទី២ ឆ្នាំនេះ អាចនឹងថយល្បឿន?

ព័ត៌មាន
សេដ្ឋវិទូបានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ២០២២ សម្រាប់ប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ពិសេសប្រទេសអាស៊ានតែម្ដង ក្នុងនោះមានដូចជា…

គម្រោងអគារពហុមុខងារ Odom កម្ពស់៤៥ជាន់ បើកសម្ពោធការិយាល័យលក់ជាផ្លូវការហើយ!

ព័ត៌មាន
Odom ជាគម្រោងអគារពាណិជ្ជកម្មពហុមុខងារ កម្ពស់៤៥ជាន់ ដ៏ទំនើបថ្មីមួយទៀត ដែលត្រូវនឹងលេចរូបរាងឡើងនៅចំកណ្ដាលបេះដូងនៃរាជធានីភ្នំពេញនាពេលឆាប…

ផ្សេងទៀត

ច្រើនទៀត

ពេញនិយមបំផុត

ច្រើនទៀត

ថ្មីៗ