វិបត្តិបំណុលអាមេរិកនៅតែបន្តជាប់គាំង

វិបត្តិបំណុលអាមេរិកនៅតែបន្តជាប់គាំង ទោះអ្នកសេដ្ឋកិច្ចព្រមានពីគ្រោះមហន្តរាយសេដ្ឋកិច្ចក៏ដោយ


សេតវិមានដែលកាន់កាប់ដោយគណបក្សប្រជាធិតេយ្យ និងសភាដែលគ្រប់គ្រងដោយ គណបក្សសាធារណរដ្ឋនៅតែមិនអាចបំបែកភាពទាល់ច្រកជុំវិញបញ្ហាកម្រិតបំណុលអតិបរមានៅឡើយបើទោះបីជាប្រមុខដឹកនាំនៃបក្សទាំងពីរនេះបានមកជួបគ្នាក្នុងការស្វែងរកច្រកចេញកាលពីសប្ដាហ៍មុនក៏ដោយចុះ។ ប៉ុន្ដែ នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ លោកប្រធានាធិបតី ចូបៃឌិន និងលោក ម៉ាកឃឺធី ប្រធានសភាអាមេរិក នឹងជួបគ្នាផ្ទាល់ម្ដងទៀត ដោយរំពឹងថា នឹងអាចស្វែងរកដំណោះស្រាយជុំវិញបញ្ហាបំណុលនេះ។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
វិបត្តិបំណុលអាមេរិកនៅតែបន្តជាប់គាំង ទោះអ្នកសេដ្ឋកិច្ចព្រមានពីគ្រោះមហន្តរាយសេដ្ឋកិច្ចក៏ដោយ

រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន និងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានបញ្ចប់ការពិភាក្សាជុំវិញកម្រិតពិដានបំណុលសាធារណៈ ដែលមានទំហំទឹកប្រាក់ ៣១,៤ ទ្រី លានដុល្លារត្រឹមថ្ងៃសុក្រទាំងគ្មានដំណោះស្រាយ ដោយភាគីទាំងពីរបានបន្ទោសគ្នាទៅវិញទៅមកអំពីចំណុចដែលភាគីទាំងពីរចង់បានហួសហេតុ។ នេះបើតាមសេចក្តីរាយការណ៍របស់រ៉យទ័រ។

ក្រុមមន្ត្រីមកពីភាគីទាំងពីរមិនបានជួបគ្នាទេកាលពីថ្ងៃសៅរ៍ បន្ទាប់ពីកិច្ចប្រជុំចំនួនពីរបានបញ្ចប់នៅថ្ងៃសុក្រ ដោយមិនមានការរីកចម្រើនណាមួយដែលត្រូវបានលើកឡើងដោយភាគីទាំងសងខាងឡើយ ហើយពួកគេមិនប្រាកដថាពេលណាការចរចាថ្មីនឹងកើតឡើងនោះទេ។ ប៉ុន្ដែ នៅថ្ងៃចន្ទទី២២ ខែឧសភានេះ លោកចូ បៃឌិន និងលោក ម៉ាកឃឺធី ប្រធានសភាអាមេរិក នឹងជួបគ្នាជាថ្មីទៀត ដើម្បីស្វែងរកដំណោះស្រាយរួមគ្នាមួយជុំវិញបញ្ហាពិដានបំណុលដែលចម្រូងចម្រាសនេះ។

ពេលផុតកំណត់ត្រឹមថ្ងៃទី ០១ ខែមិថុនា ដែលរតនាគារសហរដ្ឋអាមេរិកបានដៅកាន់តែខិតមកកៀក ប៉ុន្តែភាគីទាំងពីរនៅតែមិនអាចរកដំណោះស្រាយបាន ស្របពេលដែលសេដ្ឋកិច្ចវិទូ បានព្រមានរួចហើយថា វិបត្តិនេះនឹងបង្កឱ្យមានភាពមិនប្រក្រតីដែលអាចបង្កឱ្យមានចលាចលនៅក្នុងទីផ្សារហិរញ្ញវត្ថុ និងការកើនឡើងអត្រាការប្រាក់។

លោកស្រី ខារីន ហ្សង់-ព្យែ (Karine Jean-Pierre) លេខាធិការផ្នែកព័ត៌មានរបស់សេតវិមាន បានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន និងប្រធានសភា លោក ខេនវិន ម៉ាកខាធី បានយល់ស្របថា កិច្ចព្រមព្រៀងថវិកាណាមួយនឹងត្រូវមានការយល់ព្រមពីគណបក្សទាំងពីរ ហើយលោកស្រីបានចោទប្រកាន់គណបក្សសាធារណរដ្ឋថាធ្វើសំណើហួសហេតុពេក។

លោកស្រីបានថ្លែងថា ភាគីខាងសេតវិមាន នៅតែមានឆន្ទៈពិភាក្សាលើបញ្ហានេះពេលណាក៏បាន ហើយលោក បៃដិន នៅតែមានសុទិដ្ឋិនិយមថា វិបត្តិនឹងអាចបញ្ចៀសបាន ។

សភាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋរបស់លោក ម៉ាកខាធី កាលពីខែមុន បានអនុម័តច្បាប់ដែលនឹងបើកផ្លូវឲ្យកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលនៅឆ្នាំក្រោយយ៉ាងច្រើនពោលគឺរហូតដល់ទៅ ៨ % ។ រីឯគណបក្សប្រជាធិបតេយ្យបាននិយាយថា ការអនុម័តនេះវានឹងបង្ខំឱ្យរដ្ឋាភិបាលកាត់បន្ថយជាមធ្យម ២២% នៃកម្មវិធីនានា ដូចជាអប់រំ និងការពង្រឹងច្បាប់។

ប្រភពដែលដឹងអំពីការចរចាបាននិយាយថា គណបក្សសាធារណរដ្ឋបានស្នើឲ្យមានការបង្កើនការចំណាយលើវិស័យការពារជាតិ ហើយកាត់បន្ថយការចំណាយទូទៅផ្សេងទៀត។ ប្រភពដដែលបាននិយាយថា សមាជិកសភាមកពីគណបក្សសាធារណរដ្ឋចង់បន្តគោលនយោបាយកាត់បន្ថយពន្ធដែលត្រូវបានអនុម័តក្នុងអាណត្តិរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដែលនឹងបន្ថែមបំណុលចំនួន ៣,៥ ទ្រីលានដុល្លារលើបំណុលរដ្ឋាភិបាលសហព័ន្ធ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ហេតុអ្វីវិស័យទេសចណ៍ ចាំចាច់ត្រូវការអ្នកដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបម្រើការ?

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អះអាងថា វិស័យទេសចណ៍ គឺជាវិស័យមួយ ដែលត្រូវការអ្នកដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់មកបម្រើការ ខណៈអ្នកជំនាញ អះអ…

រុស្ស៊ីព្រមានលោកខាងលិចដែលបញ្ជូនយន្តហោះ F-16 ទៅកាន់អ៊ុយក្រែនថា«មានហានិភ័យដ៏ធំ»

ព័ត៌មាន
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី តាស (TASS) បានដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក អាឡិចហ្សាន់ដ័រ ហ្គ្រូស្គូ (Alexander Grushko…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ