សេដ្ឋកិច្ចអាម៉េរិក

បំណុលអាម៉េរិក កើនឡើងដល់ជិត៣៥ទ្រីលានដុល្លារ ប៉ុន្តែបញ្ហានេះមិនត្រូវបានលើកយកមកជជែកឱ្យបានផុសផុលនោះទេ


បំណុលជាតិរបស់សហរដ្ឋអាម៉េរិក បានកើនឡើងជិតដល់៣៥ទ្រីលានដុល្លារហើយ ដែលស្មើនឹងជាង១២០%នៃផលិតផលក្នុងស្រុកសរុប(GDP) ប៉ុន្តែបញ្ហានេះមិនបានក្លាយជាប្រធានបទមួយ ដែលបានលើកយកមកជជែកវែកញែកឱ្យបានផុសផុលនៅក្នុងសន្និបាតរបស់គណបក្សសាធារណរដ្ឋកាលពីដើមសប្តាហ៍មុននោះទេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo News។
សេដ្ឋកិច្ចអាម៉េរិក
ដោយ

យោងតាមទិន្នន័យចុងក្រោយពីក្រសួងរតនាគាររបស់អាម៉េរិក បានបង្ហាញថា គិតត្រឹមថ្ងៃអង្គារសប្ដាហ៍មុន បំណុលសាធារណៈរបស់រដ្ឋាភិបាលអាម៉េរិក បានកើនឡើងដល់ជិត៣៥ទ្រីលានដុល្លារ ដែលស្មើនឹងជាង១២០% នៃផលិតផលក្នុងស្រុកសរុប ដោយកាលពីដើមឆ្នាំនេះ គ្រាន់តែការចំណាយលើថ្លៃការប្រាក់ គឺមានចំនួនច្រើនជាងការចំណាយលើវិស័យការពារជាតិទៅទៀត។ ប្រសិនបើបំណុលនេះចេះតែបន្តកើនឡើងជាមធ្យមប្រហែល៨ពាន់លានដុល្លារក្នុង១ថ្ងៃនោះ គេរំពឹងថា គិតត្រឹមឆ្នាំ២០៥៤ បំណុលសាធារណៈរបស់អាម៉េរិក អាចនឹងកើនឡើងស្មើ១៦៦% នៃផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាម៉េរិកជាក់ជាមិនខាន។

បញ្ហាបំណុលសាធារណៈរបស់សហរដ្ឋអាម៉េរិកនេះ វាមិនបានក្លាយជាប្រធានក្តៅ ដែលត្រូវបានលើកយកមកជជែកវែកញែកឱ្យបានផុសផុលនៅក្នុងសន្និបាតគណបក្សសាធារណរដ្ឋកាលពីសប្តាហ៍មុននោះទេ ពោលគឺអង្គសន្និបាតបានពិភាក្សាគ្នាលើបញ្ហានេះតិចតួចប៉ុណ្ណោះ។ ហើយបញ្ហានេះ ត្រូវបានគេរំពឹងថា ក៏ទំនងជាមិនក្លាយជាប្រធានបទដែលត្រូវលើកយកមកជជែកឱ្យស៊ីជម្រៅ ក្នុងអំឡុងពេលគណបក្សប្រជាធិបតេយ្យធ្វើសន្និបាតជាតិរបស់ខ្លួននៅពីរទៅបីសប្តាហ៍ទៀតនៅក្នុងទីក្រុងឈីកាហ្គោ នោះដែរ។

អភិបាលរដ្ឋផ្លរីដា លោក រ៉ុន ដេសានធីស (Ron DeSantis) មកពីគណបក្សសាធារណរដ្ឋ បាននិយាយកាលពីសប្ដាហ៍មុនថា ពួកគេគាំទ្រចំពោះសុវត្ថិភាពសារពើពន្ធ ចំពោះការបង់ពន្ធទាប និងចំពោះការកាត់បន្ថយបំណុល។ តែយ៉ាងណាលោកបានគូសបញ្ជាក់ថា រដ្ឋាភិបាលអាម៉េរិក បានលក់ឱ្យពលរដ្ឋនូវវិក័យប័ត្រទំនិញក្លែងក្លាយជាមួយនឹងសង្រ្គាមអ៊ីរ៉ាក់ និងវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ ដែលនាំឱ្យបំណុលជាតិកើនឡើង ហើយធ្លាក់បន្ទុកលើពលរដ្ឋជំនាន់ក្រោយ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីធ្វើឱ្យអត្រាក្ស័យធនរបស់ក្រុមហ៊ុនជប៉ុន ដែលមានអាយុលើស១០០ឆ្នាំ មានរហូតដល់ជាង៩០%?

ព័ត៌មាន
ការក្ស័យធនក្នុងចំណោមក្រុមហ៊ុនសហគ្រាសជប៉ុន ដែលមានអាយុលើស១០០ឆ្នាំ បានកើនឡើងខ្ពស់រហូតដល់ទៅ៩៥% ក្នុងឆមាសទី១ ដើមឆ្នាំ២០២៤ ដែលជាការកើនឡើងខ្…

តើការពន្លឿននីតិវិធីក្នុងការផ្តល់ទិដ្ឋាការ ដោយមិនមានការលើកលែងទិដ្ឋាការអាចជួយបង្កើនភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍កម្ពុជាទេ?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលរបាំង និងដាក់ចេញវិធានការមួយចំនួនដូចជាការបញ្ចុះតម្លៃសំបុត្រចូលទស្សនាអង្គរវត្ត ការបង្រួមការផ្តល់សេវា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ