អត្ថបទក្រុមហ៊ុន

បាយមេដ វេទិកាពាណិជ្ជកម្មអនឡាញឈានមុខ បានទទួលប្រាក់វិនិយោគសេរ៊ី B ក្នុងចំនួនទឹកប្រាក់ ៥១.៥លានដុល្លាសហរដ្ឋអាមេរិក !


បាយមេដ (Buymed) ជាវេទិការពាណិជ្ជកម្មអនឡាញដ៏ឈានមុខមួយ ផ្តោតសំខាន់ទៅលើការផ្គត់ផ្គង់ផលិតផលឱសថយ៉ាងច្រើចម្រុះមុខ ដែលមានទីស្នាក់ការកណ្តាលក្នុងប្រទេសសិង្ហបុរី ។ បាយមេដ បានប្រកាសពីចំនួនទឹកប្រាក់វិនិយោគរបស់ក្រុមហ៊ុន ដែលបានកើនឡើងរហូតទៅដល់ ៥១.៥ លានដុល្លារ នៅក្នុងជុំទី២ (សេរ៊ី B)!
បាយមេដ វេទិកាពាណិជ្ជកម្មអនឡាញឈានមុខ បានទទួលប្រាក់វិនិយោគសេរ៊ី B ក្នុងចំនួនទឹកប្រាក់ ៥១.៥លានដុល្លាសហរដ្ឋអាមេរិក !

ក្រុមហ៊ុនគ្រប់គ្រងលើការវិនិយោគទុន UOBVM* បានផ្តល់ការវិនិយោគនាំមុខគេ ស្របពេលដំណាលគ្នាជាមួយនឹងការគាំទ្របន្ថែមដោយ ក្រុមហ៊ុនអភិវឌ្ឍន៍ហិរញ្ញវត្ថុអន្តរជាតិ​របស់សហរដ្ឋអាមេរិក (DFC)។ នៅក្នុងជុំទី២នេះ បាយមេដក៏ទទួលបានវត្តមានក្នុងការការចូលរួមសហការណ៍វិនិយោគពីសំណាក់ក្រុមហ៊ុន Smilegate Investment និង Cocoon Capital ផងដែរ។

បាយមេដ វេទិកាពាណិជ្ជកម្មអនឡាញឈានមុខ បានទទួលប្រាក់វិនិយោគសេរ៊ី B ក្នុងចំនួនទឹកប្រាក់ ៥១.៥លានដុល្លាសហរដ្ឋអាមេរិក !

បាយមេដ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2018 ដោយមានបេសកកម្មចម្បងក្នុងការសម្រេចបាននូវ "ការកសាងប្រព័ន្ធអេកូឡូស៊ីផ្នែកសុខាភិបាល" ដែលពុំមាននរណាម្នាក់ហ៊ាននឺងបង្កើតឡើងឡើយ។ ទីផ្សារផ្គត់ផ្គង់និងចែកចាយផលិតឱសថ និងផលិតផលថែរក្សាសុខភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺត្រូវបានគេប៉ាន់ប្រមាណថា នឹងអាចឈានដល់ការកើនឡើងក្នុងចំនួនទឹកប្រាក់សរុបរហូត ៧៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែជាអកុសលនោះគឹវានៅតែបន្តស្ថិតក្នុងសភាពបែកខ្ញែក និងរាយប៉ាយនៅឡើយ! ស្របពេលដំណាលគ្នានេះ ដោយកំពុងបានឈរលើលំដាប់ជួរមុខមួយ ដែលបានជួយបម្លែង និងអភិវឌ្ឍទីផ្សារសុខាភិបាលតាមបែបឌីជីថល បាយមេដ ផ្តល់នូវវេទិកាពាណិជ្ជកម្មអនឡាញ B2B ដ៏ទូលំទូលាយមួយ ដែលអាចភ្ជាប់បណ្តាញ ឱសថស្ថាន គ្លីនិក និងមន្ទីរពេទ្យជាមួយអ្នកផ្គត់ផ្គង់ឱសថជាច្រើន។ ប្រព័ន្ធនេះនឹងជួយសម្រួលដំណើរការលទ្ធកម្ម (ការទិញចូល)ផលិតផលសុខាភិបាល បូករួមទាំងការធានាបាននូវផលិតផលដែលមានគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែងដ៏សមរម្យ សម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលគ្រប់រូប។

លោក Hoang Nguyen ដែលជានាយកប្រតិបត្តិ និងជាសហស្ថាបនិករបស់ក្រុមហ៊ុនបាយមេដ បានបញ្ជាក់ថា “ពួកយើងសូមថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនគ្រប់គ្រងលើការវិនិយោគទុន UOBVM ក្រុមហ៊ុនអភិវឌ្ឍន៍ហិរញ្ញវត្ថុអន្តរជាតិ​របស់សហរដ្ឋអាមេរិក(DFC) ព្រមទាំងអ្នកវិនិយោគទាំងអស់ ដែលបានជួយគាំទ្រ និងបានជឿទុកចិត្តមកលើ បាយមេដយើងខ្ញុំ ខណៈពេលដែលពួកយើងនៅតែបន្តបេសកកម្មក្នុងការធ្វើផ្លាស់ប្តូរឲ្យកាន់តែរីកចម្រើនជាលំដាប់ ដើម្បីបំពេញបាននូវរាល់តម្រូវការផលិតផលសុខាភិបាលសំខាន់ៗក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការវិនិយោគនឹងអនុញ្ញាតឲ្យពួកយើងអាចបន្តអភិវឌ្ឍមុខងារ និងហេដ្ឋារចនាសម្ព័ន្ធវេទិកាពាណិជ្ជកម្ម បន្តពង្រីកសេវាកម្ម ហើយជាពិសេសនិងសំខាន់បំផុតចុងក្រោយនោះគឺ ការជួយឲ្យមនុស្សរាប់លាននាក់ ទទួលបាននូវផលិតផលសុខាភិបាលបានកាន់តែប្រសើរឡើង តាមរយៈវិធីសាស្ត្រផ្តល់ការផ្គត់ផ្គង់ផលិតផលសុខាភិបាល ដែលប្រកបដោយទំនុកចិត្ត ជាមួយតម្លៃសមរម្យ និងការផ្តល់ជូនសេវាសុខាភិបាលកាន់តែប្រសើរផងដែរ។ ពួកយើងនឹងខិតខំរួបរួមគ្នា កសាងនូវអនាគតដែលពោពេញដោយសុខភាពល្អប្រសើរឡើងជាលំដាប់ សម្រាប់ប្រជាជនអាស៊ីអាគ្នេយ៍ទាំងមូល” ។

សហស្ថាបនិករបស់បាយមេដ ដែលរួមមាន លោក Hoang Nguyen, លោក Peter Nguyen និង លោក Vu Vuong បាននាំយកនូវយកចំណេះដឹង និងបទពិសោធន៍យ៉ាងក្រាស់ក្រែលរបស់ពួកគាត់ក្នុងវិស័យសុខាភិបាល ដោយរួមមានទាំងបទពិសោធន៍ដឹកនាំ និងការគ្រប់គ្រងក្រុមហ៊ុនឱសថ ព្រមទាំងបទពិសោធន៍ជាអ្នកជំនាញ ជាទីប្រឹក្សាសម្រាប់ក្រុមហ៊ុនឱសថអន្តរជាតិធំៗជាច្រើនដូចជា Bayer, Merck, YCP Solidiance និង Boston Pharma ។ ដោយស្ថិតក្រោមការដឹកនាំរបស់ស្ថាបនិកដ៏ចំណានទាំង៣រូប ក្រុមហ៊ុនបាយមេដ បានសម្រេចនូវកំណើនដ៏ខ្លាំងក្លាយ៉ាងគួរឲ្យកត់សម្គាល់ រួមជាមួយនឹងស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ ដោយក្នុងនោះបាយមេដ មានអតិថិជនប្រើប្រាស់សកម្មប្រចាំខែ ប្រមាណជាង ២០,០០០ នាក់ និងបានគ្របដណ្តប់ផ្នែកដឹកជញ្ជូន នៅទូទាំង 63 ខេត្តក្រុង ក្នុងទីផ្សារប្រទេសវៀតណាម ។
លោក Seah Kian Wee នាយកប្រតិបត្តិនៃ ក្រុមហ៊ុនគ្រប់គ្រងលើការវិនិយោគទុន UOBVM បានមានប្រសាសន៍ថា “ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាខាងក្នុងដ៏រឹងម៉ាំ និងការគ្រប់គ្រងដោយថ្នាក់ដឹកនាំដ៏ខ្លាំងពូកែបែបនេះ បាយមេដ នឹងអាចជួយដោះស្រាយបញ្ហា និងចំណុចខ្វះខាតនៅក្នុងវិស័យទីផ្សារឱសថ និងផលិតផលសុខាភិបាល ដែលមានសភាពបែកខ្ញែក និងរាយប៉ាយ នៅក្នុងប្រទេសវៀតណាម យ៉ាងមានប្រសិទ្ធភាព។ ក្នុងចំណោមអ្នកផ្តល់ការផ្គត់ផ្គង់ផលិតផលឱសថដែលប្រើប្រាស់បច្ចេកវិទ្យាទាំងអស់ បាយមេដ មានភាពលេចធ្លាជាងគេ ក្នុងការផ្តល់ការចែកចាយផលិតផលយ៉ាងច្រើនចម្រុះមុខរបស់ខ្លួន ទៅកាន់បណ្តាញឱសថស្ថាន គ្លីនិក និងមន្ទីរពេទ្យ ដែលបានកំពុងគ្រប់ដណ្តប់យ៉ាងធំជាងគេបំផុត នៅទូទាំងប្រទេស។ យើងជឿជាក់ថា វេទិការបស់ បាយមេដ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ ព្រមទាំងលទ្ធភាពក្នុងការផ្តល់ឱ្យប្រជាជនទទួលបាននូវឱសថ និងការថែរក្សាសុខភាពកាន់តែប្រសើរឡើង ជាពិសេសសម្រាប់ប្រជាជនស្ថិតនៅតាមតំបន់ជាយក្រុង និងជនបទនៃប្រទេស។ នេះគឺស្របទៅនឹងការបន្តប្តេជ្ញាចិត្តរបស់ UOBVM ក៏ដូចជាស្របទៅនឹងទិសដៅយុទ្ធសាស្ត្រក្នុងប្រទេសវៀតណាមផងដែរ ខណៈពេលដែលពួកយើងនឹងធ្វើការវិនិយោគប្រកបដោយអត្ថន័យ និងភាពរីកដុះដាលយ៉ាងរឹងមាំឥតឈប់ឈរ នៅក្នុងប្រទេសដែលកំពុងរីកចម្រើន ក្នុងតំបន់អាស៊ីអាគ្នេយ៍”។

DFC ជាស្ថាប័នអភិវឌ្ឍន៍ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយមានបេសកម្មក្នុងការជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដើម្បីជំរុញនូវកំណើនសេដ្ឋកិច្ច បង្កើតស្ថិរភាព និងលើកកម្ពស់ជីវភាពរស់នៅប្រកបដោយសុខមាលភាពរបស់ប្រជាជនក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ជាក់ស្តែង លោក Agnes Dasewicz ប្រធានផ្នែកប្រតិបត្តិការនៅ DFC ក៏បានបញ្ជាក់ថា “ការវិនិយោគរបស់ DFC ទៅលើ ក្រុមហ៊ុនបាយមេដ បានបង្ហាញពីការគាំទ្ររបស់យើង ចំពោះដំណោះស្រាយឈានមុខ ប្រកបដោយនវានុវត្តភាព នៅក្នុងវិស័យឯកជន ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសវៀតណាម។ ការវិនិយោគរបស់ពួកយើងនឹងគាំទ្រ បាយមេដ ដើម្បីពង្រីកនូវលទ្ធភាពផ្គត់ផ្គង់ផលិតផលសុខាភិបាល ទៅកាន់ឱសថស្ថាន គ្លីនិក និងមន្ទីរពេទ្យ ដែលស្ថិតនៅតាមតំបន់ជនបទ ព្រមទាំងការបង្កើននូវតម្លាភាព និងការអនុវុត្តស្របទៅនឹងអនុលោមនានាដែលបានចែងក្នុងវិស័យឧស្សាហកម្មសុខាភិបាល ក្នុងប្រទេសវៀតណាមផងដែរ” ។

បាយមេដ នៅតែបន្តអភិវឌ្ឍបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធខាងក្នុងរបស់ខ្លួនបន្ថែមទៀត ដើម្បីពង្រីកនូវការគ្របដណ្តប់ក្នុងការចែកចាយផលិតផលសុខាភិបាល នៅក្នុងប្រទេសវៀតណាម ព្រមទាំងសម្រួលឲ្យកាន់ល្អនិងងាយស្រួលបន្ថែមទៀត​ ពាក់ព័ន្ធនឹងបទពិសោធន៍ប្រើប្រាស់សម្រាប់អតិថិជនរបស់ពួកយើងផ្ទាល់ ដែលភាគច្រើនជាឱសថស្ថានបែបបុរាណ ស្ថិតនៅតាមតំបន់ជនបទ និងដាច់ស្រយាល ដោយយើងនឹងនាំមកជូននូវសេវាកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលកាន់តែប្រសើរជាងមុន! នេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលឱសថ តាមបែបឌីជីថល នៅក្នុងប្រទេសវៀតណាម និងការពន្លឿនការអនុវត្តការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងវិស័យថែទាំសុខាភិបាលទាំងមូល ដែលស្របតាមគោលបំណង និងគោលនយោបាយរបស់ក្រសួងសុខាភិបាលផងដែរ។ បន្ថែមពីវត្តមានបច្ចុប្បន្ននៅក្នុងប្រទេសវៀតណាម និងកម្ពុជា បាយមេដ គ្រោងនឹងពង្រីកវិសាលភាពរបស់ខ្លួនបន្ថែមទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំង មានគោលបំណងក្នុងការរួមបញ្ចូលការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីផ្នែកសុខាភិបាលតាមបែបអេឡិចត្រូនិក ដែលអាចផ្តល់នូវសេវាកម្មថែទាំសុខភាពកាន់តែមានភាពប្រសើរជាងមុន ជូនដល់អ្នកប្រើប្រាស់គ្រប់រូប៕




អត្ថបទបន្ទាប់


បញ្ចុះតម្លៃ ២ដុល្លារភ្លាមៗ រាល់ការកុម្មង់អាហារតាម Nham24 និងទូទាត់តាម AMK Pay

ព័ត៌មាន
ការបញ្ចុះតម្លៃពិសេសសម្រាប់អតិថិជន អេ អឹម ខេ បានមកដល់ទៀតហើយ! អតិថិជនដែលកុម្ម៉ង់អាហារ តាម Nham24 ហើយជ្រើសរើសការទូទាត់តាម AMK Pay និ…

កម្ពុជាទទួលបានទេសចរអន្តរជាតិជាង២លាននាក់នៅឆមាសទី១ និងរំពឹងបានជាង៤លាននាក់នៅឆ្នាំនេះ

ព័ត៌មាន
ចរន្តភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជា ហាក់មានភាពល្អប្រសើរឡើងវិញជាបន្តបន្ទាប់នៅប៉ុន្មានខែកន្លងមកនេះ ដែលធ្វើឱ្យកម្ពុជារំពឹងអាចស្រូបទាញភ្ញ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ