វិស័យអចលនទ្រព្យ

តើរដ្ឋាភិបាលចិនអាចសង្រ្គោះវិស័យអចលនទ្រព្យរបស់ខ្លួនបានដែរឫទេ?


រដ្ឋាភិបាលចិន នៅពេលនេះកំពុងតែបង្កើននូវយន្តការសង្រ្គោះតាមរយៈបញ្ជី ស ដើម្បីជួយស្តារវិស័យអចលនទ្រព្យដែលកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។ សារព័ត៌មាននៅក្នុងស្រុកនៃមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់លេខពីរមួយនេះ បានរាយការណ៍ថា នៅពេលនេះធនាគារធំៗរបស់រដ្ឋាភិបាល ចំនួន៦ កំពុងតែដាក់ចេញនូវវិធានការ ដើម្បីជំរុញទំនុកចិត្តលើវិស័យនេះឡើងវិញ ក្រោយវិនិយោគគិន និងពលរដ្ឋបានបាត់ជំនឿចិត្តកាលពីចុងឆ្នាំ២០២៣។
វិស័យអចលនទ្រព្យ
ដោយ

យន្តការសង្រ្គោះវិស័យអចលនទ្រព្យ«បញ្ជី ស» ដែលរដ្ឋាភិបាលចិន បានដាក់ចេញនៅពេលនេះកំពុងតែយកចិត្តទុកដាក់អនុវត្តដោយធនាគារធំៗចំនួន៦នៅក្នុងប្រទេសមហាអំណាចនេះ។ សារព័ត៌មានបានរាយការណ៍ថា ធនាគារចិន គ្រប់គ្រងដោយរដ្ឋចំនួន៦ កំពុងផ្គូរផ្គងនឹងគម្រោងលំនៅដ្ឋានជាង៨ពាន់២រយគម្រោង ដើម្បីសម្រួលនិតិវិធីកម្ចីអភិវឌ្ឍន៍ក្រោមយន្តការបញ្ជី ស ដែលមានបំណងបញ្ចូលសាច់ប្រាក់ងាយស្រួលទៅក្នុងវិស័យដែលរងគ្រោះដោយវិបត្តិមួយនេះ។

លោក រ៉េមុន ឆេង ( Raymond Cheng )ប្រធានផ្នែកស្រាវជ្រាវទីផ្សារចិននៅក្រុមហ៊ុន CGS International បាននិយាយថា វឌ្ឍនភាពសម្រាប់គម្រោងបញ្ជីស គឺលឿនជាងការរំពឹងទុក ហើយវាហាក់ដូចជានិយ័តករបានដាក់សម្ពាធខ្ពស់លើធនាគារក្នុងការផ្តល់ប្រាក់កម្ចីដល់អ្នកអភិវឌ្ឍន៍នៅពេលនេះ។

លោកបានបន្តថា នៅក្រោមយន្តការ "បញ្ជីស" ដែលបានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី២៦ ខែមករា មកនោះ រដ្ឋាភិបាលតំបន់នៅតាមទីក្រុងនានានៅក្នុងប្រទេសចិន កំពុងផ្តល់អនុសាសន៍ដល់ធនាគារឲ្យគាំទ្រជាពិសេសដល់គម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងកំពុងសម្របសម្រួលជាមួយស្ថាប័នហិរញ្ញវត្ថុ ដើម្បីបំពេញតម្រូវការរបស់គម្រោង។ លោកបានបន្តថា យន្តការនេះគឺជាផែនការដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការធ្វើឱ្យមានស្ថិរភាពវិបត្តិបំណុលក្នុងវិស័យនេះ និងបង្កើនទំនុកចិត្តនៅក្នុងឧស្សាហកម្មដែលមានចំនួនមួយភាគបួននៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនមួយនេះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនជំរុញឱ្យអាម៉េរិកលើកលែងទណ្ឌកម្មខុសច្បាប់ និងបន្ធូរបន្ថយការធ្វើដំណើរទៅអាម៉េរិក

ព័ត៌មាន
ទីក្រុងប៉េកាំង បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ដកទណ្ឌកម្មខុសច្បាប់ និងបញ្ចប់ការតាមយាយីទៅលើពលរដ្ឋចិន ដែលធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក។ …

ហេតុអ្វីបណ្ឌិត្យសភាចិន ព្យាករថា មហាយក្សចិន នឹងបាត់បង់ចំនួនប្រជាជនដល់ទៅ៦០%នៅត្រឹមដំណាច់សតវត្សរ៍នេះ?

ព័ត៌មាន
បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមក្រុងសៀងហៃ (SASS) នៃប្រទេសចិន បានព្យាករថា មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក និងមានប្រជាជនសរុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ