អត្រាការប្រាក់

ធនាគារកណ្ដាលអាម៉េរិក ពិចារណាបញ្ចុះអត្រាការប្រាក់តែ១លើកប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៤ នេះ


ធនាគារកណ្តាលអាម៉េរិក កាលពីថ្ងៃទី១២ ខែមិថុនា បានរក្សាអត្រាការប្រាក់ឱ្យនៅដដែលដោយគ្មានការផ្លាស់ប្តូរ ហើយបានពន្យារពេលចាប់ផ្តើមបញ្ចុះអត្រាការប្រាក់ដែលអាចឈានរហូតដល់ខែធ្នូ ឯណោះ ដែលនេះបង្ហាញថា ធនាគារកណ្ដាលមួយនេះពិចារណាបញ្ចុះអត្រាការប្រាក់តែ១លើកប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៤ នេះ ហើយក្រុមមន្ត្រីរំពឹងថា ធនាគារកណ្ដាលអាម៉េរិក នឹងបញ្ចុះអត្រាការប្រាក់ត្រឹមតែ០,២៥%ប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អត្រាការប្រាក់
ដោយ

ការសម្រេចនេះបានបញ្ចប់នូវការរំពឹងទុកជាបន្តបន្ទាប់ដែលថា ធនាគារកណ្ដាលអាម៉េរិក អាចនឹងបញ្ចុះអត្រាការប្រាក់នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ។ នៅឯសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំគោលនយោបាយរយៈពេល២ថ្ងៃ ប្រធានធនាគារកណ្ដាលអាម៉េរិក លោក ជើរ៉ូម ផៅវែល (Jerome Powell) បានលើកឡើងថា ក្រុមអ្នកបង្កើតគោលនយោបាយអាម៉េរិក មានទស្សនៈប្រុងប្រយ័ត្នណាស់លើបញ្ហាអតិផរណា។

លោកបានបន្តថា ទោះបីជាអត្រាអតិផរណាប្រចាំខែមានភាពល្អប្រសើរឡើងនៅប៉ុន្មានខែចុងក្រោយនេះក្ដី ក៏ក្រុមអ្នកបង្កើតគោលនយោបាយមិនទាន់មានទំនុកចិត្តថា អតិផរណានឹងវិលទៅរកកម្រិតស្ថិរភាព២%វិញនៅឡើយទេ។

ប្រធានធនាគារកណ្ដាលអាម៉េរិក រូបនេះ បានគូសបញ្ជាក់ថា នៅពេលក្រុមអ្នកបង្កើតគោលនយោបាយកាន់តែមានទំនុកចិត្តជាងមុន នោះធនាគារកណ្ដាលអាម៉េរិកនឹងអាចពិចារណាបន្ធូរបន្ថយគោលនយោបាយ។ ដោយសារវឌ្ឍនភាពថ្មីៗនេះមានភាពយឺតយ៉ាវ ក្រុមមន្ត្រីធនាគារកណ្ដាលអាម៉េរិក នៅពេលនេះបានព្យាករថា អតិផរណានឹងស្ថិតក្នុងរង្វង់២,៦%ត្រឹមដំណាច់ឆ្នាំ២០២៤ នេះ បើធៀបនឹងការព្យាករ២,៤% កាលពីពេលកន្លងទៅ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អឺរ៉ុបដំឡើងពន្ធ៣៨% លើរថយន្តអគ្គិសនីចិន ដោយធ្វើឱ្យក្រុងប៉េកាំង ខឹងសម្បារយ៉ាងខ្លាំង និងជំរុញឱ្យពិចារណាឡើងវិញ

ព័ត៌មាន
គណៈកម្មការអឺរ៉ុប បានសម្រេចដំឡើងពន្ធនាំចូលរហូតដល់ទៅ៣៨% លើរថយន្តអគ្គិសនីចិន បន្ទាប់ពីការស៊ើបអង្កេតរបស់ខ្លួនបានរកឃើញថា បណ្ដាក្រុមហ៊ុនផលិត…

ការលក់យន្តហោះរបស់ក្រុមហ៊ុន Boeing មានការធ្លាក់ចុះ ខណៈយន្តហោះដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុននេះពុំទទួលបានការបញ្ជាទិញពីរជាប់គ្នា

ព័ត៌មាន
ការលក់យន្តហោះរបស់ក្រុមហ៊ុន Boeing បានធ្លាក់ចុះយ៉ាងខ្លាំងនៅមួយរយៈចុងក្រោយ ដែលបានជំរុញឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនអាម៉េរិកមួយនេះធ្លាក់ចុះដូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ