ធនាគារកណ្ដាលអាមេរិកគ្រោងនឹងដំឡើងអត្រាការប្រាក់ទៀត!

ធនាគារកណ្ដាលអាមេរិកគ្រោងនឹងដំឡើងអត្រាការប្រាក់ឱ្យដល់កម្រិតខ្ពស់ក្នុងរយៈពេល២២ឆ្នាំ


ក្រុមអ្នកបង្កើតគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិក (Fed) ត្រៀមនឹងដំឡើងអត្រាការប្រាក់គោល ០,២៥%បន្ថែមទៀត ឱ្យឡើងដល់ ៥,៥% ជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេល២២ឆ្នាំមកនេះ ខណៈការរក្សាទំនោតនៃការរឹតបន្តឹងរូបិយវត្ថុ បានផ្ដល់ជាសញ្ញាលទ្ធភាពមួយ ដែលអនុញ្ញាតឲ្យការផ្លាស់ប្តូរអត្រាការប្រាក់នៅចុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានBloomberg។
ធនាគារកណ្ដាលអាមេរិកគ្រោងនឹងដំឡើងអត្រាការប្រាក់ឱ្យដល់កម្រិតខ្ពស់ក្នុងរយៈពេល២២

គណៈកម្មាធិការទីផ្សារបើកចំហរបស់សហព័ន្ធ (FOMC ) ត្រូវបានគេរំពឹងថា នឹងដំឡើងអត្រាការប្រាក់គោល ០,២៥%បន្ថែមទៀត ពីលើអត្រាការប្រាក់គោលបច្ចុប្បន្ន៥,២៥% ឱ្យឡើងដល់ ៥,៥%ដែលជាការកើនឡើងអត្រាការប្រាក់លើកទី១១ហើយចាប់តាំងពីដើមឆ្នាំ២០២២មក។ គណៈកម្មការនេះ នឹងចេញសេចក្តីសម្រេចចុងក្រោយនៅក្នុងពេលឆាប់ៗនេះ។

ក្រុមវិនិយោគិននឹងបានស្តាប់ពីតម្រុយមួយចំនួន ដែលបង្ហាញដោយលោក ចូរ៉ូម ផៅវែល ប្រធានធនាគារកណ្ដាលអាមេរិក ពីរបៀបដែលធនាគារកណ្តាលអាមេរិកបានកំណត់ថា នឹងបង្កើនអត្រាការប្រាក់ម្តងទៀតនៅឆ្នាំ២០២៣។ ដោយសម្ពាធអតិផរណាបានធ្លាក់ចុះកាលពីខែមុន ក្រុមវិនិយោគិននឹងមើលឃើញការសម្រេចចិត្តដំឡើងអត្រាការប្រាក់នេះ នៅមិនទាន់ប្រាកដ១០០%នោះទេ ហើយពួកគេរំពឹងថា ធនាគារកណ្ដាលនឹងមិនដំឡើងបន្ថែមទៀតនោះដែរ ប៉ុន្ដែ គណៈកម្មាធិការទីផ្សារបើកចំហរបស់សហព័ន្ធ កាលពីខែមិថុនា ធ្លាប់បង្ហើបអំពីការត្រៀមនឹងដំឡើងជាលើកចុងក្រោយនៅចុងឆ្នាំនេះ។

ការដំឡើងអត្រាការប្រាក់នៅខែកក្កដានេះនឹងកើតឡើងក្រោយពីបានផ្អាកកាលពីខែមិថុនាក្នុងបំណងបន្ថយល្បឿននៃការដំឡើងអត្រាការប្រាក់ ដ្បិតគេជឿថា កម្រិតអត្រាការប្រាក់ប៉ុណ្ណេះនឹងអាចធ្វើឱ្យអតិផរណាវិលទៅរកកម្រិតគោលដៅ ២%។ ប៉ុន្តែលោក ផៅវែល និងអ្នកបង្កើតគោលនយោបាយផ្សេងទៀតក៏ចង់ឃើញដំណោះស្រាយ ដើម្បីជៀសវាងការកើតឡើងជាថ្មីនូវការឡើងថ្លៃទំនិញផងដែរ។

លោក ខាធី បូសចាស៊ីក (Kathy Bostjancic) ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Nationwide Life Insurance Co បាននិយាយថា ពួកគេចង់ជៀសវាងកំហុសដូចកាលពីទសវត្សរ៍ឆ្នាំ១៩៧០ និង៨០ ជាពេលដែលពួកគេបានលែងហ្វ្រាំងមុនកាលកំណត់ ដែលការលើកឡើងនេះ គឺសម្ដៅដល់ការឈប់ដំឡើងអត្រាប្រាក់ ដែលធ្វើឲ្យអតិផរណាត្រឡប់កើនឡើងវិញ។

សូមបញ្ជាក់ថា ការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកនាពេលកន្លងមក មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អាមេរិកខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្ដែ វាក៏បានបង្កផលប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចពិភពលោកជារួមផងដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសចិន ដែលស្និទ្ធនឹងលោកស៊ី ជីនពីង ត្រូវបានដកហូតតំណែង បន្ទាប់ពីបាត់មុខជាសាធារណៈដោយគ្មានមូល

ព័ត៌មាន
បន្ទាប់ពីមានកើតមានការសង្ស័យកាន់តែខ្លាំងអំពីអវត្តមានជាសាធារណៈ របស់រដ្ឋមន្ត្រីការបរទេសជាងមួយខែមកនេះ ប្រទេសចិនកាលពីថ្ងៃអង្គារទី២៥កក្កដា បា…

លោកឧកញ៉ា ជាម ឃុនណាត និង លោកជំទាវ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

ព័ត៌មាន
លោកឧកញ៉ា ជាម ឃុនណាត អគ្គនាយក នៃ បុរី មេគង្គ លែន និង លោកជំទាវ បានប្រកាសគាំទ្រទាំងស្រុង នូវសារនយោបាយពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ