វិស័យការងារ

តើមានកត្តាអ្វីជំរុញឱ្យអត្រាគ្មានការងារធ្វើនៅអាម៉េរិក កើនឡើងខ្ពស់រហូតដល់៤,៣% នៅខែកក្កដា កន្លងទៅ?


ក្រោយអ្នកសេដ្ឋកិច្ចបានបង្ហាញសញ្ញាវិជ្ជមាននៃកំណើនសេដ្ឋកិច្ចនៅត្រីមាសទី១ និងត្រីមាសទី២ ជាបន្តបន្ទាប់ ស្រាប់តែនៅខែកក្កដា កន្លងទៅថ្មីៗនេះ ស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ហាក់ស្រុតចុះបន្តិច ស្របពេលដែលអត្រាអ្នកអត់ការងារធ្វើនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចផុតលេខមួយនេះ ស្ទុះឡើងរហូតដល់ទៅ៤,៣%ឯណោះ។ ស្ថិតិបានអះអាងថា កាលពីខែកក្កដា សកម្មភាពសេដ្ឋកិច្ចនានា នៅអាម៉េរិក អាចបន្ថែមការងារដល់ពលរដ្ឋត្រឹមតែ១១ម៉ឺន៤ពាន់ការងារតែប៉ុណ្ណោះ។ តើមានកត្តាអ្វីជំរុញឱ្យអត្រាគ្មានការងារធ្វើនៅអាម៉េរិកកើនឡើងខ្ពស់រហូតដល់៤,៣%យ៉ាងដូច្
វិស័យការងារ
ដោយ

ទូរទស្សន៍ CNN បានរាយការណ៍ថា យោងតាមទិន្នន័យថ្មីដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ដោយការិយាល័យស្ថិតិការងារបានឱ្យដឹងថា កំណើនការងារកាលពីខែកក្កដា អាចសម្រេចបានសមិទ្ធផលខុសពីការរំពឹងទុក ហើយអត្រាគ្មានការងារធ្វើបានឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែតុលា ឆ្នាំ ២០២១។ នៅក្នុងខែកក្កដា កន្លងទៅ ផលិតភាពសេដ្ឋកិច្ចនៅសហរដ្ឋអាម៉េរិក បានបង្កើតការងារយ៉ាងទាបបំផុតពោលគឺត្រឹមតែ១១ម៉ឺន៤ពាន់ការងារប៉ុណ្ណោះ ខណៈដែលអត្រាគ្មានការងារធ្វើបានកើនឡើងខ្ពស់គួរឱ្យភ្ញាក់ផ្អើលរហូតដល់ទៅ៤,៣% ឯណោះ។

ស្ថិតក្នុងស្ថានភាពបែបនេះ បានធ្វើឲ្យដ្យាក្រមនៃទីផ្សារការងារបានបង្ហាញពីការចុះខ្សោយយ៉ាងខ្លាំង និងបង្កើនការភ័យខ្លាចជាថ្មីថា វិបត្តិសេដ្ឋកិច្ចនៅអាម៉េរិក នៅមិនទាន់បញ្ចប់នៅឡើយទេ ពីព្រោះអ្នកសេដ្ឋកិច្ចរំពឹងថា កំណើនសេដ្ឋកិច្ចប្រកបដោយភាពវិជ្ជមាននៅត្រីមាសទី២ អាចជួយឱ្យអាម៉េរិកអាចបង្កើតការងារយ៉ាងហោចណាស់១៧ម៉ឺន៥ពាន់ការងារ ហើយអត្រាគ្មានការងារធ្វើត្រូវបានព្យាករណ៍ថានឹងមានក្នុងកម្រិត៤,១%។

លោក អេនី ថេដេស៊ី (Ernie Tedeschi) អតីតប្រធានក្រុមសេដ្ឋវិទូនៅសេតវិមាន ដែលឥឡូវនេះមានតួនាទីជានាយកផ្នែកសេដ្ឋកិច្ចនៅក្រុមហ៊ុនមួយបានប្រាប់ CNN ថា ជាទូទៅស្ថានភាពសេដ្ឋកិច្ចដែលអាចបង្កើតការងារត្រឹមកម្រិត១០ម៉ឺននាក់ ក្នុង១ខែ គឺមិនសូវល្អនោះទេ ដូច្នេះ អ្នកបង្កើតគោលនយោបាយគួរតែធ្វើសកម្មភាពជាក់ស្តែងបន្ថែមទៀត ដើម្បីអន្តរាគមន៍លើបញ្ហានេះ។

ពាក់ព័ន្ធនឹងស្ថានភាពនេះ លោកស្រី ក្លូ ឌៀ សាម (Claudia Sahm)សេដ្ឋកិច្ចវិទូអាម៉េរិកម្នាក់ បាននិយាយថា ភាពផុយស្រួយនៃវិបត្តិសេដ្ឋកិច្ចរបស់អាម៉េរិកទំនងជាមិនទាន់រសាយបាត់នៅឡើយទេ។ លោកស្រី បានលើកឡើងថា អត្រាគ្មានការងារធ្វើនៅក្នុងខែកក្កដា ជាសូចនាករវិបត្តិសេដ្ឋកិច្ចមួយផ្នែក។

អ្នកវិភាគខ្លះទៀតបានលើកឡើងថា យន្តការសេដ្ឋកិច្ចរបស់អាម៉េរិកអាចនឹងប្រេះស្រាំ ដោយសារកំណើនសេដ្ឋកិច្ចកន្លងមក គឺពឹងផ្អែកលើការចំណាយរបស់ពលរដ្ឋ តែបើអត្រាគ្មានការងារកើនឡើងនោះ ពួកគេនឹងត្រូវបង្ខំឲ្យមានការប្រុងប្រយ័ត្នលើការចំណាយ ឬកាត់បន្ថយការចំណាយទាំងស្រុងតែម្តង។

ពាក់ព័ន្ធនឹងស្ថានភាពនេះដែរ កាលពីពេលថ្មីៗ ធនាគារកណ្តាលអាម៉េរិកបាននិយាយថា ឥឡូវនេះខ្លួនកំពុងដាក់ការប្រុងប្រយ័ត្នចំពោះហានិភ័យ ចំពោះទីផ្សារការងារ ហើយក្រុមការងារធនាគារកណ្តាល កំពុងយកចិត្តទុកដាក់ ហើយនឹងដាក់ចេញចំណាត់ការមួយចំនួន ដើម្បីរក្សាស្ថិរភាពតម្លៃ និងការបង្កើនការងារ។ ទិដ្ឋភាពផ្លាស់ប្តូរនៃសេដ្ឋកិច្ចនេះ កំពុងកំណត់ដំណាក់កាលសម្រាប់ធនាគារកណ្តាលអាម៉េរិក ដើម្បីចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ភ្លាមៗនៅខែកញ្ញា ខាងមុខនេះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការបង្ក្រាបយ៉ាងឃោរឃៅរបស់អាជ្ញាធរធ្វើឱ្យការបាតុកម្មនៅបង់ក្លាដែសរីកកាន់តែធំ ដែលអាចធ្វើឱ្យខាតបង់សេដ្ឋកិច្ចរហូតដល់១០ពាន់លានដុល្លារ

ព័ត៌មាន
បានសម្រេចកាត់បន្ថយការងារក្របខណ្ឌរដ្ឋភាគច្រើនសម្រាប់កូនចៅអ្នកនយោបាយដែលបានជួយជាតិ អស់រយៈពេល១១ថ្ងៃហើយ ប៉ុន្តែការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលបង់…

ចិនច្រានចោលផែនការរបស់ IMF ដែលស្នើឱ្យខ្លួនបញ្ចេញមូលនិធិ១ទ្រីលានដុល្លារ ដើម្បីសង្គ្រោះវិស័យលំនៅឋាន

ព័ត៌មាន
ស្ថាប័នមូលនិធិ​រូបិយវត្ថុអន្តរជាតិ (IMF) បានស្នើឱ្យរដ្ឋាភិបាលថ្នាក់ជាតិនៃមហាយក្សចិន បញ្ចេញមូលនិធិរហូតដល់ទៅ១ទ្រីលានដុល្លារអាម៉េរិក ដើម្បី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ