អាមេរិក-អូស្ត្រាលី-ជប៉ុន-ចិន

អាមេរិកសន្យាបង្កើនវត្តមានយោធាក្នុងប្រទេសអូស្ត្រាលី និងពួតដៃគ្នាជាមួយជប៉ុន ដើម្បីទប់ទល់ចិន


រដ្ឋមន្ត្រីការប្រទេស និងរដ្ឋមន្ត្រីការពារជាង របស់អាមេរិក និងអូស្ត្រាលីបានលើកឡើងរួមគ្នាពីសកម្មភាពប្រកបដោយ «គ្រោះថ្នាក់ និងបង្ខិតបង្ខំ» ពីសំណាក់ចិននៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈដែលទីក្រុងកង់បេរ៉ា និងវ៉ាស៊ីនតោនប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរួមគ្នា និងត្រៀមហៅជប៉ុនឱ្យចូលរួមក្នុងប្លុកយោធាមួយនេះផងដែរ សំដៅពួតដៃគ្នាដើម្បីទប់ទល់ចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
សហរដ្ឋអាមេរិក អូស្ត្រាលីត្រៀមអញ្ជើញជប៉ុនចូលក្នុងប្លុកយោធារបស់ខ្លួនដើម្បីទប់ទល់នឹងចិន

រដ្ឋមន្ត្រីការពារជាតិលោក Richard Marles និងរដ្ឋមន្ត្រីការបរទេសលោកស្រី Penny Wong របស់ប្រទេសអូស្ត្រាលី បានទៅដល់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ ទី៧ ខែធ្នូនេះ ដើម្បីជួបសមភាគីអាមេរិកក្នុងអ្វីដែលជាការពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីអូស្ត្រាលី-អាមេរិកលើកទី៣២ (AUSMIN) ចាប់តាំងពីលោក Anthony Albanese និងគណបក្សរបស់លោក បានជាប់ឆ្នោតក្នុងប្រទេសអូស្ត្រាលីមក។

ក្នុងនោះ រដ្ឋមន្ត្រីការពារជាតិ និងក្រសួងការបរទេសអូស្ត្រាលីបានយល់ព្រមបង្កើនល្បឿននៃអ្វីដែលគេហៅថា អន្តរកម្មយោធាជាមួយសហរដ្ឋអាមេរិក ពោលគឺបង្កើនវត្តមានយោធារបស់ប្រទេសមហាអំណាចមួយនេះនៅក្នុងប្រទេសអូស្ត្រាលី ហើយប្រទេសទាំងពីរក៏ត្រៀមអញ្ជើញសម្ព័ន្ធមិត្តជប៉ុនឱ្យចូលរួមជាមួយពួកគេផងដែរ។ បើតាមលោក Richard Marles រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីបានប្រាប់អ្នកយកព័ត៌មានថា៖ «វាពិតជាសំខាន់ណាស់នូអ្វីដែលយើងកំពុងធ្វើនេះ ហើយអ្វីដែលរឹតតែសំខាន់មិនអាចខ្វះបាននោះគឺការចូលរួមពីប្រទេសដទៃផ្សេងទៀតនៅក្នុងតំបន់ ដោយអ្វីដែលយើងកំពុងទន្ទឹងរង់ចាំនោះគឺការចូលរួមកាន់តែស៊ីជម្រៅពីសំណាក់សម្ព័ន្ធមិត្តជប៉ុន»។

ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានប្រកាសថា ប្រទេសទាំងពីរបានយល់ព្រមលើកិច្ចសហប្រតិបត្តិការ «ឱ្យកាន់តែស៊ីជម្រៅ» តាមរយៈការពង្រឹងវត្តមានយោធាអាមេរិកនៅក្នុងប្រទេសអូស្ត្រាលី។ លោក អូស្ទីន បាននិយាយថា «ដោយផ្អែកលើកិច្ចពិភាក្សាថ្ងៃនេះ ទីក្រុងវ៉ាស៊ិនតោននឹងបង្កើនវត្តមានកងកម្លាំងអាមេរិកនៅក្នុងប្រទេសអូស្ត្រាលី» ហើយវាក៏រាប់បញ្ចូលទាំងការដោះដូរយន្តហោះទម្លាក់គ្រាប់បែក និងការពង្រីកសមត្ថភាពទ័ពជើងទឹកអាមេរិក និងកងទ័ពផ្សេងទៀតរបស់អាមេរិកនាពេលអនាគតផងដែរ ។

លោកបានសង្កត់ធ្ងន់ថា «មិត្តភាព» របស់អូស្ត្រាលីជាមួយសហរដ្ឋអាមេរិកនឹងក្លាយជា «មូលដ្ឋានគ្រឹះនៃសន្តិភាព និងសន្តិសុខ» ទៅអនាគត។ ហើយអូស្ត្រាលីមិនមែនជាប្រទេសដំបូងដែលរងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចរបស់ចិននោះទេ ដូច្នេះហើយអាមេរិកនឹងឈរជាមួយទីក្រុងកង់បេរ៉ាប្រឆាំងនឹង «កលល្បិចដាក់សម្ពាធ» របស់ក្រុងប៉េកាំង។

ប្រទេសចិនគឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិសុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប៉ុន្តែភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងអូស្ត្រាលីជាកម្លាំងដ៏សំខាន់ដើម្បីប្រឆាំងនឹងការពង្រីកខ្លួនរបស់ទីក្រុងប៉េកាំង។ សកម្មភាពដ៏គ្រោះថ្នាក់ និងការបង្ខិតបង្ខំរបស់ចិននៅទូទាំងឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងជុំវិញកោះតៃវ៉ាន់ ឆ្ពោះទៅរកប្រទេសកោះប៉ាស៊ីហ្វិក និងនៅសមុទ្រចិនខាងកើត និងខាងត្បូងបានគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់តែម្តង»។ នេះបើតាមការលើកឡើងរបស់លោក ឡ៉យដ៍ អូស្ទីន រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក។

ទន្ទឹមគ្នានេះ ក្នុងជំនួបនោះដែរគេសង្កេតឃើញថា មិនដូចលោក អូស្ទីន នោះទេ រដ្ឋមន្ត្រីអូស្ត្រាលីទាំងពីរគឺមិនហ៊ាននិយាយឈ្មោះប្រទេសចិនចំៗនោះទេនៅក្នុងសុន្ទរកថានៃកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោននោះ។ តាមរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong បាននិយាយថា៖ មិនគួរមាន «ការផ្លាស់ប្តូរដោយឯកតោភាគីចំពោះស្ថានការដើម» លើកោះតៃវ៉ាន់នោះទេ ហើយថាអូស្ត្រាលីនឹងនៅតែបន្ត «ទំនាក់ទំនងក្រៅផ្លូវការដ៏យូរអង្វែងទៅមុខទៀតជាមួយតៃវ៉ាន់»។

មែនទែនទៅ សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលីបានធ្វើការជាមួយគ្នាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ តាមរយៈអ្វីដែលគេតែងហៅថាសម្ព័ន្ធចតុភាគី (Quad) រួមមានឥណ្ឌាដែរ ហើយវាត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្ររបស់អាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ដើម្បីធ្វើការទប់ស្កាត់ការពង្រីកខ្លួនយ៉ាងរហ័សទាំងយោធា និងឥទ្ធិពលសេដ្ឋកិច្ចរបស់មហាយក្សចិនក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។




អត្ថបទបន្ទាប់


អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ទិញភាគហ៊ុនចំនួនជាង ៦លានភាគហ៊ុន ស្មើនឹងប្រមាណ២៣% នៃភាគហ៊ុនសរុបរបស់វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មាន
បរធនបាលកិច្ចហិរញ្ញវត្ថុ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ដែលជាភាគហ៊ុនិកធំជាងគេរបស់ធនាគារ អេស៊ីលីដា បានប្រកាសជាផ្លូវការនៅថ្ងៃទី២ ខែធ្នូ …

លោក ស៊ី ជីនពីង ទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅមជ្ឈិមបូព៌ា

ព័ត៌មាន
មេដឹកនាំកំពូលរបស់ចិនលោក Xi Jinping បាននិងកំពុងចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់មួយក្នុងប្រទេសអារ៉ាប៊ីសាអូឌីតក្នុងសប្តាហ៍នេះ ក្នុងគោល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ