កសិកម្ម និង​ការនាំ​ចេញ​ នៅវៀតណាម

វៀតណាម​នាំ​ចេញ​អង្ករ​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក រយៈពេល​៥​ខែ​ឆ្នាំ​២០២០


ប្រទេស​វៀតណាម​សម្រេច​បាន​នូវ​ការនាំចេញ​អង្ករ​ជាង ៣​លាន​តោន ក្នុង​រយៈពេល ៥​ខែ​ ដើមឆ្នាំ​​២០២០នេះ ដោយ​កើន​ឡើង ១១% ធៀប​នឹង​ពេល​ដូចគ្នា កាល​ពី​ឆ្នាំ​មុន ជាមួយ​នឹង​ទឹក​ប្រាក់​សរុប​ជាង ១ពាន់ ៤​រយ​លាន​ដុល្លារ​អាមេរិក កើន​ឡើង​ជាង ២៥% ធៀបនឹង​ឆ្នាំ​មុន ពោលគឺ តម្លៃ​អង្ករ​នៅ​អំឡុង​ពេល​នេះ មាន​តម្លៃ​ប្រសើរ​ជាង​ពេល​មុន ដោយសារតែ​តម្រូវការ​អង្ករ​មាន​ការកើន​ឡើង​ខ្លាំង ក្នុង​ពេល​មាន​វិបត្តិ​មេរោគ​កូវីដ១៩។ នេះបើតាម​ការចេញ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​វៀតណាម កាលពី​ពេល​ថ្មីៗនេះ។
កសិករ​នៅវៀតណាម។ រូបភាពឯកសារ
ដោយ

រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម បាន​គូស​បញ្ជាក់​ថា នៅក្នុង​ឆ្នាំ​២០២០​នេះ វៀតណាម​អាច​នឹង​ក្លាយ​ជា​អ្នក​នាំ​ចេញ​អង្ករ​ច្រើន​ជាង​គេ​បង្អស់ ដោយសារ​តែ​បណ្តា​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម កំពុង​​បង្កើន​ការស្តុក​ទុក​ស្បៀង​អាហារ ត្រៀម​ខ្លួន​សម្រាប់​បង្ការ​បញ្ហា​ណា​មួយ ដែល​អាច​កើត​មាន​ដោយសារតែ​មេរោគ​កូវីដ១៩ ដូច្នេះ​ហើយ​ទើប​ការនាំចេញ​អង្ករ​វៀតណាម​មាន​ការកើន​ឡើង​ខ្ពស់​គួរ​ឲ្យ​កត់​សម្គាល់។

គេនៅចាំបានថា ប្រទេសវៀតណាម​បាន​ផ្អាក​ការនាំចេញ​អង្ករ​រួច​ម្តង​ទៅ​ហើយ កាលពី​ខែ​មីនា ដើម្បី​ធានា​នូវ​សន្តិសុខ​ស្បៀង​អាហារ​ក្នុង​ស្រុក អំឡុង​ពេល​វិបត្តិ​កូវីដ១៩ តែយ៉ាងណា ដោយ​មាន​ការទទូច​សុំ​ពី​វិស័យ​ឯកជន ដោយ​អះអាង​ថា នៅមាន​ស្តុក​អង្ករ​ដែល​លើស​អាច​នាំ​ចេញ​បាន ទើប​រដ្ឋាភិបាល​វៀតណាម​សម្រេច​ឲ្យ​ធ្វើការនាំចេញ​ឡើង​វិញ និង​ជា​ចុង​ក្រោយ​នេះ បាន​ប៉ាន់​ប្រមាណ​ថា នឹង​អាច​នាំចេញ​រហូត​ដល់​ទៅ ៧​លាន​តោន ក្នុង​ឆ្នាំ​២០២០​នេះ។

​ចំពោះ​តម្លៃ​អង្ករ​នាំ​ចេញ​របស់​វៀតណាម នៅ​ក្នុង​រយៈពេល ៤ខែ​ដំបូង ដើម​ឆ្នាំ​នេះ គឺ​មាន​តម្លៃ​ជា​មធ្យម ៤៧០​ដុល្លារ​អាមេរិក ក្នុង​មួយ​តោន ដែល​មាន​ការកើន​ឡើង ១០% ធៀប​នឹង​ឆ្នាំ​មុន។

រីឯ តម្លៃអង្ករ​សម្រាប់​ខែ​ឧសភា កន្លងទៅនេះ គឺ​មាន​ការកើន​ឡើង​ដូចគ្នា ពោលគឺ អង្ករបាក់ មាន​តម្លៃ​ប្រហែល ៤៧៥​ដុល្លារ​អាមេរិក ក្នុងមួយតោន ខណៈ​អង្ករ​ក្រអូប មាន​តម្លៃ​ប្រមាណ ៥៦០ដុល្លារ​អាមេរិក​ក្នុង​មួយតោន។

គួរ​ជម្រាប​ដែរ​ថា បើ​តាម​ការព្យាករ​ចុង​ក្រោយ​បំផុត​របស់​មន្ទីរ​កសិកម្ម​សហរដ្ឋអាមេរិក បានបង្ហាញថា ផលិតកម្ម​អង្ករ​ទូទាំង​សកលលោក​អាច​នឹង​សម្រេច​បាន ៤៩៣​លាន​តោន ក្នុង​ឆ្នាំ​២០២០ ហើយ​តម្រូវការ​ប្រើប្រាស់​អង្ករ​វិញ អាច​ឈាន​ដល់ ៤៩០​លាន​តោន​ឯណោះ៕




អត្ថបទបន្ទាប់


ស្ថាបនិកសាលាវេសឡាញស៍ បង្ហើបពីគន្លឹះចាប់ផ្ដើមអាជីវកម្ម សម្រាប់អ្នកចេញរកស៊ីថ្មីថ្មោង!

ព័ត៌មាន
ការចាប់ផ្ដើមអាជីវកម្ម បានក្លាយជាក្ដីស្រមៃពេញនិយមសម្រាប់យុវជនសម័យនេះ ប៉ុន្ដែ បើតាមការអះអាងរបស់អ្នកជំនាញការចាប់ផ្ដើមអាជីវកម្មមួយជោគជ័យ វ…

ADB ព្យាករសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី នឹងកើន ០,១%នៅឆ្នាំនេះ, ខណៈសេដ្ឋកិច្ចកម្ពុជានឹងមាន -៥,៥%

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញរបាយការណ៍ព្យាករថ្មីចុងក្រោយមួយរបស់ខ្លួន ដោយបានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី (Dev…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ