ការនាំចេញ

ត្រឹម៦ខែ វៀតណាម រកចំណូលបានជាង៣ពាន់លានដុល្លារអាម៉េរិក ពីការនាំចេញបន្លែ និងផ្លែឈើ


ប្រទេសវៀតណាម ដែលជាប់ភូមិផងរបងជាមួយកម្ពុជា និងដែលមានប្រជាជនជាង៩៩លាននាក់ បាននាំចេញបន្លែ និងផ្លែឈើបានរហូតដល់ទៅជាង៣ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆមាសទី១ឆ្នាំ២០២៤ ដោយក្នុងនោះការនាំចេញកាហ្វេលេចធ្លោខ្លាំងជាងគេ។ ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាម ក្នុងរយៈពេលនេះបានកើនឡើង២៨% ដោយសារតម្រូវការកើនឡើងខ្លាំងនៅក្នុងទីផ្សារសំខាន់ៗ ជាពិសេសទីផ្សារប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ការនាំចេញ
ដោយ

ប្រទេសវៀតណាម ដែលពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម និងផលិតកម្មឧស្សាហកម្ម បាននាំចេញបន្លែផ្លែឈើបានរហូតដល់ទៅ៣,៤ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆមាសទី១ ដើមឆ្នាំ២០២៤ ដោយក្នុងនោះការនាំចេញកាហ្វេមានភាពលេចធ្លោជាងគេ។ សមាគមបន្លែ និងផ្លែឈើវៀតណាម បានអះអាងថា ទីផ្សារធំៗដូចជាប្រទេសចិន ថៃ និងកូរ៉េខាងត្បូង បានបង្កើនការនាំចូលបន្លែ និងផ្លែឈើពីប្រទេសវៀតណាមពី៣០% ទៅ៦០% ហើយទីផ្សារសំខាន់ៗមួយចំនួនផ្សេងទៀត បានបង្កើនពី១០% ទៅ៥០%។

សូមបញ្ជាក់ថា ការនាំចេញបន្លែ និងផ្លែឈើរបស់ប្រទេសវៀតណាម ទៅកាន់ប្រទេសចិន ដែលមានប្រជាជនច្រើនបំផុតទី២របស់ពិភពរហូតដល់ទៅជាង១,៤ពាន់លាននាក់ បន្ទាប់ពីប្រទេសឥណ្ឌា មានទំហំរហូតដល់ទៅ១,៧ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤។

លោក ដាង ហ្វុក ង្វៀន (Dang Phuc Nguyen) អគ្គលេខាធិកាសមាគមបន្លែ និងផ្លែឈើវៀតណាមបានគូសបញ្ជាក់ថា ប្រទេសវៀតណាម មានលក្ខណសម្បត្តិល្អច្រើនទាក់ទិននឹងការនាំចេញទៅកាន់ប្រទេសចិន ដោយសារជាប្រទេសក្បែរខាងគ្នា និងភាពស្រដៀងគ្នានៃមុខម្ហូបដែលពលរដ្ឋនៃប្រទេសទាំងពីរទទួលទាន ហើយលោកបានបន្ថែមថា ទុរេនក៏មានតម្រូវការខ្លាំងដែរ នៅក្នុងប្រទេសចិន។ លោកបានបន្តថា ប្រទេសចិន នឹងចុះហត្ថលេខាលើពិធីសារដែលអនុញ្ញាតឱ្យវៀតណាម អាចនាំចេញទុរេនក្លាស្សេ និងផលិតផលកសិកម្មមួយចំនួនទៀតដូចជាឱសថរុក្ខជាតិ ដូង និងផ្លែឈើបង្កកជាដើម។

លោកបានបង្ហាញសុទិដ្ឋិយមថា ប្រសិនបើក្រុមហ៊ុននានារបស់វៀតណាម គោរពបានខ្ជាប់ខ្ជួនតាមបទប្បញ្ញត្តិតឹងរ៉ឹងតម្រូវដោយប្រទេសចិន និងធានាថា ទំនិញរបស់ពួកគេមានគុណភាព និងមានសុវត្ថិភាពខ្ពស់ នោះការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាម អាចនឹងកើនឡើងពី១៥% ទៅ២០% ក្នុងឆមាសទី២ ហើយទំហំនាំចេញអាចនឹងកើនលើស៧ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២៤ នេះ។

ទន្ទឹមនេះ លោក ដាង ហ្វុក ង្វៀន (Dang Phuc Nguyen) បានព្រមានថា បណ្ដាក្រុមហ៊ុនវៀតណាម ណាដែលគ្មានទំនួលខុសត្រូវនៅក្នុងការនាំចេញ ជាពិសេសទៅកាន់ទីផ្សារប្រទេសចិន នឹងត្រូវប្រឈមការពិន័យ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រាក់រូពីរបស់ឥណ្ឌាធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន បើធៀបនឹងប្រាក់ដុល្លារ ដោយសាររំហូរចេញប្រាក់ដុល្លារ

ព័ត៌មាន
រូបិយប័ណ្ណរូពីរបស់ប្រទេសឥណ្ឌា ដែលជាមហាអំណាចនៅតំបន់អាស៊ីខាងត្បូង បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានពីមុនមកកាលពីសប្ដាហ៍មុន ដោយស…

ទីផ្សារការងារនៅប្រទេសចិន កាន់តែចង្អៀតទៅៗ ខណៈដែលនិស្សិតទើបបញ្ចប់ការសិក្សាត្រឹមតែជាង៤០% ទទួលបានឱកាសការងារ

ព័ត៌មាន
ទីផ្សារការងារនៅក្នុងប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកជាមួយនឹងចំនួនប្រជាជនរហូតដល់ទៅជាង១,៤ពាន់លាននាក់ កាន់តែចង្អៀតទៅៗ ខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ