សេដ្ឋកិច្ច​វៀតណាម

សេដ្ឋកិច្ចវៀតណាមនឹងនៅតែកើនខ្ពស់នៅឆ្នាំនេះ ខណៈកម្ពុជា និងថៃ ត្រូវរំពឹងមានទាបជាងការព្យាករ


ស្របពេលដែលសេដ្ឋកិច្ចរបស់ប្រទេសក្បែរខាងដូចជា កម្ពុជា និងថៃជាដើម កំពុងបង្ហាញសញ្ញាថមថយកំណើនទាបជាងការព្យាករនោះ ប្រទេសវៀតណាម ត្រូវបានស្ថាប័នជំនាញស្រាវជ្រាវគោលនយោបាយ និងសេដ្ឋកិច្ចដ៏ល្បីមួយបានព្យាករ នឹងអាចមានសេដ្ឋកិច្ចស្ទះកើនឡើងខ្ពស់ដល់ទៅ ៦,៣% ឯណោះនៅឆ្នាំ២០២១នេះ ខណៈដែលវៀតណាមត្រូវបានគេមើលឃើញថា មានការគ្រប់គ្រងកូវីដ-១៩ ដែលជាកត្តាឆ្អឹងខ្នងដ៏សំខាន់មួយក្នុងការធានាដល់ស្ថានភាពសេដ្ឋកិច្ចឲ្យនៅមានដំណើរការរីកលូតលាស់ល្អ។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានវៀតណាម VNA។
Fitch Ratings ព្យាករថា សេដ្ឋកិច្ចវៀតណាមនឹងងើបឡើងវិញយ៉ាងឆាប់រហ័សនៅឆ្នាំ២០២២
ដោយ

នៅឆ្នាំ២០២១នេះ កម្ពុជា រួមទាំង ប្រទេសថៃផងដែរ កំពុងត្រូវបានគេមើលឃើញថា អាចនឹងមានកំណើនសេដ្ឋកិច្ចទាបជាងអ្វីដែលបានព្យាករទុក។ កំណើនទាប ក៏ដោយសារតែប្រទេសទាំងពីរនេះ កំពុងប្រឈមនូវរលកឆ្លងទី៣ ដែលកំពុងធ្វើឲ្យប៉ះពាល់ខ្លាំងដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ខណៈដែលមួយរយៈចុងក្រោយនេះ នៅប្រទេសថៃមានអ្នកឆ្លងកូវីដ-១៩ រាប់ពាន់នាក់ក្នុងមួយថ្ងៃ ខណៈដែលកម្ពុជាវិញក៏ឆ្លងរាប់រយនាក់ក្នុងមួយថ្ងៃផងដែរ។

ក៏ប៉ុន្ដែ បើមើលទៅលើប្រទេសវៀតណាមវិញ នៅតែមានសន្ទុះសេដ្ឋកិច្ចល្អ ដោយថ្មីៗនេះ សេដ្ឋវិទូមកពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយវៀតណាម បានព្យាករថា សេដ្ឋកិច្ចវៀតណាមឆ្នាំ២០២១នេះ អាចនឹងកើនដល់ ៦% ទៅ៦,៣% ដោយសារតែវៀតណាមមានការគ្រប់គ្រងកូវីដ-១៩បានល្អ។ ជាក់ស្ដែង នៅត្រីមាសទី១ ឆ្នាំ២០២១ វៀតណាមមានកំណើនសេដ្ឋកិច្ចកើនដល់ទៅជាង៤% ដោយសារតែរដ្ឋាភិបាលមានវិធានការគ្រប់គ្រងការរាតត្បាតកូវីដ-១៩បានល្អ និងមួយផ្នែកទៀតត្រូវបានជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម និងកិច្ចព្រមព្រៀងគាំពារការវិនិយោគអឺរ៉ុប-វៀតណាមជាដើម។

បន្ថែមពីនេះ ការបញ្ចេញមូលធនវិនិយោគសារធារណៈ ក៏ត្រូវបានបង្កើនដើម្បីពន្លឿនដំណើរការនៃគម្រោងវិនិយោគសំខាន់ៗជាច្រើន ខណៈដែលរលកនៃការផ្លាស់ប្ដូរការវិនិយោគ និងពាណិជ្ជកម្មចូលមកក្នុងប្រទេសវៀតណាមក៏កំពុងជួយរក្សាបរិយាកាសម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយស្ថិរភាពជាមួយនឹងអតិផរណាស្ថិតនៅក្រោមការគ្រប់គ្រងបាន។

ទោះយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ច ក៏បានព្រមានផងដែរថា ប្រទេសវៀតណាមកំពុងប្រឈមនឹងបញ្ហានៅក្នុងបរិយាកាសសេដ្ឋកិច្ចដែលមិនប្រាកដប្រជា។ ជាក់ស្ដែង ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងប្រទេសជាច្រើន បានធ្វើឲ្យមានវិធានការបិទខ្ទប់ ដែលកំពុងធ្វើឲ្យមានការរំខានរយៈពេលយូរ ដល់ខ្សែចង្វាក់ផ្គត់ផ្គង់នៅក្នុងឆ្នាំនេះ ហើយវានឹងធ្វើឲ្យភាពធន់របស់សហគ្រាសនៅវៀតណាមចុះអន់ខ្សោយ។ ជាមួយគ្នានេះ ជម្លោះភូមិសាស្ត្រនយោបាយ រវាងប្រទេសមហាអំណាចធំៗ ក៏អាចធ្វើឲ្យមានហានិភ័យ នឹងស្មានមិនដល់សម្រាប់វៀតណាមផងដែរ។ ហានិភ័យផ្សេងទៀត គឺទាក់ទងនឹងអតុល្យភាពសាពើរពន្ធ, ការវិនិយោគធ្លាក់ចុះទាប និងមានយឺត, ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុងាយរងគ្រោះ និងការពឹងផ្អែកខ្លាំងទៅលើកំណើនវិស័យវិនិយោគពីបរទេស។

របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយវៀតណាមក៏បានលើកឡើង ថា គោលនយោបាយគាំទ្រសាជីវកម្ម គួរតែត្រូវបានគ្រប់គ្រងដោយមានវិធានការប្រកបដោយចីរភាព និងផ្ដោតការយកចិត្តទុកដាក់ខ្ពស់។

សូមបញ្ជាក់ថា កាលពីខែមីនាកន្លងទៅ ស្ថាប័នរូបិយវត្ថុអន្តរជាតិក៏បានព្យាករពីសេដ្ឋកិច្ចវៀតណាមនៅឆ្នាំ២០២១នេះ ថានឹងកើនឡើងដល់ទៅ ៦,៥% ដោយសារតែមានមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ គួបផ្សំនឹងរដ្ឋាភិបាលមានវិធានការទប់ស្កាត់មេរោគឆ្លងបានល្អ និងការគាំទ្ររបស់រដ្ឋាភិបាលធ្វើឡើងចំគោលដៅ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វី អឺរ៉ុបនឹងបើកជើងមេឃ ទទួលពលរដ្ឋអាមេរិក ដែលបានចាក់វ៉ាក់សាំងរួច?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប បានបញ្ជាក់ថ្មីៗនេះថា អឺរ៉ុបនឹងបើកជើងមេឃទទួលយកអ្នកដំណើរមកពីសហរដ្ឋអាមេរិកឡើងវិញ នៅមុនពេលរដូវក្តៅចូលមកដល់ ព…

ប្រទេសធំៗកាន់តែច្រើនសន្យាផ្តល់ជំនួយដល់ឥណ្ឌាប្រយុទ្ធនឹងព្យុះកូវីដ-១៩

ព័ត៌មាន
ករណីវិជ្ជមានកូវីដ-១៩នៅប្រទេសឥណ្ឌា បន្តកើនឡើងមិនស្រាកស្រាន្ដនោះទេ ដោយបំបែកកំណត់ត្រាច្រើនបំផុតប្រចាំថ្ងៃ សម្រាប់រយៈពេល៥ថ្ងៃជាប់ៗគ្នាមកហើយ ដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ