លោក ស៊ី ជីនពីង

បុរសខ្លះរដ្ឋចិនលោក ស៊ី ជីនពីង ព្រមានពីសង្រ្គាមត្រជាក់កើតឡើងវិញនៅចំពោះមុខសម្ព័ន្ធមិត្តត្រីភាគី AUKUS


នេះគឺជាលើកដំបូងហើយដែលលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានដំឡើងសម្លេង នៅចំពោះមុខសម្ព័ន្ធមិត្តត្រីភាគីថ្មីដែលទើបតែបង្កើតឡើងរបស់អាមេរិកគឺ AUKUS។ លោកស៊ីជីនពីង បានព្រមានថា សង្រ្គាមត្រជាក់នឹងកើតឡើងវិញ ក្រោយសម្ព័ន្ធមិត្តទាំង៣ រួមមានអូស្រ្តាលី អង់គ្លេស និងអាមេរិក ជាអ្នកដឹកនាំចាប់ដៃគ្នាលើវិស័យនាវាមុជទឹក ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
លោកប្រធានាធិបតីចិន ស៊ី ជីនពីង
ដោយ

នៅក្នុងខ្សែវីដេអូប្រមាណ១៥នាទី ដែលបានថតទុករួចជាស្រេច និងត្រូវបានយកទៅចាក់ផ្សាយនៅក្នុងកិច្ចប្រជុំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC លោកស៊ី បានថ្លែងទៅកាន់ថ្នាក់ដឹកនាំប្រទេសទាំងអស់ដែលបានចូលរួមថា តំបន់អាស៊ីប៉ាស៊ីហ្វិច មិនអាច ហើយក៏មិនគួរត្រឡប់ទៅរកការប្រឈមមុខដាក់គ្នា ព្រមទាំងបែងចែកបក្សពួកដូចសម័យសង្រ្គាមត្រជាក់ទៀតទេ។

ការគូសបញ្ជាក់របស់លោក ស៊ី ជីងពីង ធ្វើឡើងនៅមុនកិច្ចប្រជុំមេដឹកនាំកំពូលរបស់វេទិកា APEC តាមប្រព័ន្ធអនឡាញ មានសមាជិកទាំងអស់ ២១ ហើយក៏ជាពេលដែលលោក ស៊ី និង ប្រធានាធិបតីអាមេរិក ចូ បៃឌិន ព្រមទាំងសមភាគីរបស់ពួកគេនឹងពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចសំខាន់ៗនៅក្នុងតំបន់។

សមភាគីទាំងពីរ គឺ ចិន និង អាមេរិក ក៏គ្រោងនឹងជួបពិភាក្សាគ្នាលក្ខណៈទ្វេភាគី តាមប្រព័ន្ធអនឡាញនៅសប្តាហ៍ក្រោយ បន្ទាប់ពីកិច្ចប្រជុំ APEC ផងដែរ។  ខណៈពេលដែលសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិក កំពុងងើបឡើងវិញបន្តិចម្តងៗពីជំងឺរាតត្បាត កូវីដ-១៩ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកំពុងកើនឡើងខ្ពស់ ដោយសារតែការប្រជែងគ្នារវាងទីក្រុងប៉េកាំង និង ទីក្រុងវ៉ាស៊ីនតោន។ រដ្ឋបាលលោក បៃឌិន បានស្វែងរកការពង្រឹងសម្ព័ន្ធភាពសន្តិសុខនៅក្នុងតំបន់តាមរយៈកិច្ចសហការក្នុងចំណងចតុភាគី ជាមួយ អូស្ត្រាលី ជប៉ុន និង ឥណ្ឌា ហៅកាត់ថា ខ្វត (Quad) ហើយថ្មីៗនេះទៀតសោត បានលេចចេញនូវកិច្ចព្រមព្រៀង AUKUS ថ្មីមួយទៀតជាមួយ​ ចក្រភពអង់គ្លេស និងអូស្ត្រាលី។ 

ទាំងអស់នេះហើយ ត្រូវបានមេដឹកនាំក្រុងប៉េកាំងស្តីបន្ទោសថា ជាការព្យាយាមគូសបន្ទាត់មនោគមវិជ្ជា ឬ បង្កើតជាក្រុមបក្សពួកតូចៗ ឈរលើមូលដ្ឋានប្រើប្រាស់ភូមិសាស្ត្រនយោបាយជាយុទ្ធសាស្ត្រ តែលោកស៊ី ជីនពីង ជឿថា វានឹងត្រូវបរាជ័យជាមិនខាន។ 

សូមជម្រាបថា កិច្ចប្រជុំកំពូល APEC រយៈពេលពីរថ្ងៃ ចាប់ពី ថ្ងៃព្រហស្បតិ៍ ដល់សុក្រសប្តាហ៍នេះ នឹងពិភាក្សាគ្របដណ្តប់លើបញ្ហាជាច្រើន ដូចជា ឌីជីថលភាវូបនីយកម្ម ការប្រែប្រួលអាកាសធាតុ និង បញ្ហាប្រឈមផ្សេងទៀត តាមរយៈការថ្លែងសុន្ទរកថា គន្លឹះ និងការចូលរួមកិច្ចសន្ទនារវាងមេដឹកនាំប្រទេសក្នុងតំបន់ទាំង២១ប្រទេស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋចំនួន១០ ប្ដឹងរដ្ឋបាលលោកចូបៃឌិន ទាក់ទងនឹងការតម្រូវឲ្យបុគ្គលិកសុខាភិបាលត្រូវតែចាក់វ៉ាក់សាំង

ព័ត៌មាន
ប្រធានទីប្រឹក្សាផ្នែកច្បាប់របស់រដ្ឋចំនួន ១០ មកពីគណៈបក្សសាធារណរដ្ឋ បានប្ដឹងរដ្ឋបាលលោកចូបៃឌិន ដែលបានដាក់បទបញ្ជាតម្រូវឲ្យកម្មករសុខាភិបាលរាប់ល…

កូវីដ១៩ ធ្វើឲ្យក្រុមហ៊ុនទេសចរណ៍វៀតណាម ៩៦% រងផលប៉ះពាល់

ព័ត៌មាន
ទោះបីជា ស្ថានភាពកូវីដ១៩នៅវៀតណាមនាពេលនេះ ហាក់ធូរស្រាលជាងមុនបន្ដិចមែន ប៉ុន្ដែ បញ្ហាដែលបង្កដោយមេរោគកូវីដ ១៩ នេះ នៅតែកំពុងអូសបន្លាយ និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ