អាកាសធាតុ

ប្រទេសចំនួន១៤ រួមទាំងកម្ពុជា ប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមសហការគ្នាជាមួយមូលនិធិវិនិយោគអាកាសធាតុ (CIF) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំកម្មវិធីផ្លាស់ប្ដូរចំណេះដឹងអាស៊ីប៉ាស៊ីហ្វិក ដោយមានការចូលរួមពីតំណាងមកពីបណ្តាប្រទេសចំនួន១៤ ក្នុងគោលបំណងដើម្បីចែករំលែកនូវចំណេះដឹង បទពិសោធន៍ ការកសាងសមត្ថភាព និងផ្លាស់ប្តូរទស្សនៈក្នុងការរៀបចំគោលនយោបាយ ដើម្បីគាំទ្រភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ភាពជាដៃគូរ និងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។
អាកាសធាតុ
ដោយ

ក្នុងពិធីបើកកម្មវិធីផ្លាស់ប្ដូរចំណេះដឹងអាស៊ីប៉ាស៊ីហ្វិកនៃមូលនិធិវិនិយោគអាកាសធាតុ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិងកំពុងក្លាយជាបញ្ហាស្មុគស្មាញមួយនាយុគសម័យថ្មីនេះ ដែលទាមទារឱ្យទាំងអស់គ្នាចូលរួមចាត់វិធានការដោះស្រាយ ប្រកបដោយការទទួលខុសត្រូវ និងប្តេជ្ញាចិត្តខ្ពស់ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ តាមរយៈការកសាងភាពធន និងការបន្សាំខ្លួនឱ្យបានកាន់តែប្រសើរ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានសាទរចំពោះមូលនិធិវិនិយោគអាកាសធាតុ (CIF) ដែលបានគិតគូរយ៉ាងហ្មត់ចត់លើបញ្ហាបម្រែបម្រួលអាកាសធាតុ ដោយបានសហការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការរៀបចំកម្មវិធីផ្លាស់ប្តូរចំណេះដឹងអាស៊ីប៉ាស៊ីហ្វិកនៅកម្ពុជានេះឡើង ដ្បិតថានេះគឺជាការគិតគូររៀបចំដ៏សមស្រប ទាន់ពេលវេលា និងចំទិសដៅ។

​បើតាមថ្នាក់ដឹកនាំរូបនេះ ការប្រែប្រួលអាកាសធាតុមិនត្រឹមតែបង្ករឱ្យផែនដីកើនឡើងកម្តៅប៉ុណ្ណោះទេ ថែមទាំងបង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិកាន់តែញឹកញ៉ាប់ និងមានសភាពធ្ងន់ធ្ងរទៅៗផងដែរ។ ជាក់ស្តែងកាលពីឆ្នាំ២០២២ តំបន់អាស៊ីត្រូវបានគ្រោះធម្មជាតិបំផ្លិចបំផ្លាញលំនៅឋានរបស់ប្រជាជនអស់ប្រមាណ៥០លាននាក់ និងខាតបង់សេដ្ឋកិច្ចដល់ទៅប្រមាណ៨០ពាន់លានដុល្លារ។ ជាងនេះទៅទៀត ការឡើងកម្តៅផែនដី ក៏កំពុងដាក់សម្ពាធធ្ងន់ធ្ងរលើការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងបរិស្ថានរបស់អាស៊ីផងដែរ។

​យ៉ាងណាក៏ដោយចុះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានអះអាងថា កម្ពុជានៅតែមានសក្តានុពល និងកាលានុវត្តភាពជាច្រើនទាំងខាងក្រៅ និងខាងក្នុងប្រទេស សម្រាប់ពន្លឿនការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ខ្លួន ក្នុងនោះ រួមមាន៖ ការផ្លាស់ប្តូរកាន់តែលឿននៃច្រវ៉ាក់ផលិតកម្មពីតំបន់ និងប្រទេសផ្សេងមកកាន់តំបន់អាស៊ាន ដែលធ្វើឱ្យកម្ពុជាអាចទាក់ទាញយកបាននូវប្រយោជន៍មួយចំនួនពីចលនការនេះ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងក្នុងក្របខណ្ឌតំបន់ និងទ្វេភាគី, ផលលាភសន្តិភាពក្នុងការរក្សាបានសុខសន្តិភាព និងស្ថិរភាពនយោបាយ, ការអភិវឌ្ឍនិងការពង្រឹងបានល្អនៃតួនាទី និងស្ថិរភាពនៃវិស័យហិរញ្ញវត្ថុ, ការអភិវឌ្ឍនិងការពង្រឹងសមត្ថភាពនៃឧស្សាហកម្មគាំទ្រក្នុងស្រុក នៅក្នុងការបង្កើនតម្លៃបន្ថែមនិងការលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម, ការចាប់យកប្រយោជន៍ពីផលលាភវិទ្យាសាស្រ្ត និងវិស័យថ្មីៗដែលមានសក្កានុពល និងការជំរុញកិច្ចការកែទម្រង់ជារចនាសម្ព័ន្ធ និងការរៀបចំយន្តការអភិវឌ្ឍឱ្យបានច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែមានសម្ទុះកាន់តែខ្លាំងក្លាឡើង។

សូមជម្រាបថា មូលនិធិវិនិយោគអាកាសធាតុ បាននឹងកំពុងគាំទ្រលើការពង្រឹងភាពធន់នឹងអាកាសធាតុក្នុងទំហំហិរញ្ញប្បទានប្រមាណ ១១,៥ពាន់លានដុល្លារ និងមានសក្តានុពលក្នុងការទាក់ទាញធនធានបន្ថែមប្រមាណ ៦៣ពាន់លានដុល្លារ ក្រោមទម្រង់ជាសហហិរញ្ញប្បទាន ដើម្បីជំរុញការអភិវឌ្ឍ និងឈានទៅរកភាពធននឹងការប្រែប្រួលអាកាសធាតុនៅតំបន់អាស៊ីប៉ាស៊ីហ្វិកប្រកបដោយប្រសិទ្ធភាព៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីយុវជនចាំបាច់ត្រូវចេះគ្រប់គ្រងហិរញ្ញវត្ថុ ហើយត្រូវគ្រប់គ្រងយ៉ាងដូចម្តេច?

ព័ត៌មាន
ការរក្សាបានស្ថិរភាពហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្ម គឺជាគោលដៅចម្បងសម្រាប់អ្នកដែលចង់បើកអាជីវកម្ម និងកំពុងធ្វើអាជីកម្មប្រាថ្នាចង់បាន។ យ៉…

នាយករដ្ឋមន្ត្រីវៀតណាម ជំរុញឱ្យពន្លឿនការអភិវឌ្ឍកោះត្រល់ ដើម្បីប្រែក្លាយកោះនេះទៅជាគោលដៅទេសចរណ៍ឋានសួគ៌លំដាប់ពិភពលោក

ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) បានជំរុញឱ្យពន្លឿនការអភិវឌ្ឍកោះ Phu Quoc ឬ ដែលខ្មែរស្គាល់ច្បាស់ថា កោះត្រល់ ដើម្បី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ