តុលាការកំពូល UN ផ្តើមស៊ើបអង្កេតអំពើប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ា

តុលាការកំពូលរបស់UN ច្រានចោលការការអះអាងរបស់មីយ៉ាន់ម៉ា ចំពោះអំពើប្រល័យពូជសាសន៍របស់ខ្លួន


តុលាការកំពូលរបស់អង្គការសហប្រជាជាតិបានសម្រេចថា សំណុំរឿងដ៏សំខាន់មួយដែលបានចោទប្រកាន់ប្រទេសមីយ៉ាន់ម៉ា ក្រោមការគ្រប់គ្រងដោយរបបយោធាពីបទប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាមូស្លីម គឺអាចដំណើរការទៅមុខបាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិ AFP។
តុលាការកំពូលរបស់UN ច្រានចោលការការអះអាងរបស់មីយ៉ាន់ម៉ា ចំពោះអំពើប្រល័យពូជសាសន៍របស់ខ្លួន

តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ បានច្រានចោលទាំងស្រុងរាល់ការជំទាស់របស់របបយោធាមីយ៉ាន់ម៉ា ចំពោះសំណុំរឿងដែលប្តឹងដោយប្រទេសអាហ្រ្វិកខាងលិច គឺប្រទេសហ្គាំប៊ីក្នុងឆ្នាំ ២០១៩ ថា ប្រទេសមីយ៉ាន់ម៉ាបានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាមូស្លី។

ការសម្រេចចិត្តនេះ នឹងបើកផ្លូវសវនាការពេញលេញនៅ​តុលាការកំពូលមួយនេះ ក្នុងការរកយុត្តិធម៌ជូនដល់​ជនជាតិរ៉ូហ៊ីងយ៉ា ដែលត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃកាលពីឆ្នាំ ២០១៧ កន្លងទៅ។

ប្រធាន ICJ លោកចន ដូណុក (Joan Donoghue) បាននិយាយថា៖ «តុលាការមានសិទ្ធិអំណាច និងសមត្ថកិច្ចគ្រប់គ្រាន់​ក្នុងការស៊ើបអង្កេតលើរឿងក្តីនេះ ហើយការដាក់ពាក្យបណ្តឹង​ពីសាធារណរដ្ឋហ្គាំប៊ី គឺអាចទទួលបាន»។

គួរជម្រាបថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់សែននាក់បានភៀសខ្លួនចេញពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដើម្បីគេចចេញពីសម្លាប់ និងធ្វើទារុណកម្មដ៏ឃោរឃៅរកាលពី ៥ ឆ្នាំមុន ហើយជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ៨៥ម៉ឺននាក់កំពុងធ្លាក់ខ្លួននៅក្នុងជំរុំក្នុងប្រទេសបង់ក្លាដែស ខណៈដែល ៦ សែននាក់ផ្សេងទៀត នៅតែស្ថិតក្នុងរដ្ឋរ៉ាឃីនភាគនិរតីនៃប្រទេសមីយ៉ាន់ម៉ានៅឡើយ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃ​ប្រទេសហ្គាំប៊ី លោកចរដា ចាឡូ (Dawda Jallow) បានប្រាប់អ្នកយកព័ត៌មាន​នៅខាងក្រៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ថា «លោកពិតជាសប្បាយរីករាយណាស់​ដែលតុលាការបានបើកដំណើរការរឿងក្តីមួយនេះ»។

មែនទែនទៅ ហ្គាំប៊ីបានប្តឹងករណីនេះនៅក្នុង​ខែវិច្ឆិកា ឆ្នាំ ២០១៩ ដោយចោទប្រកាន់ថា ការប្រព្រឹត្តិអំពើប្រល័យ​ពូជសាសន៍ដោយរដ្ឋាភិបាលមីយ៉ាន់ម៉ា ចំពោះជនជាតិរ៉ូហ៊ីងយ៉ាបានរំលោភលើអនុសញ្ញាប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិឆ្នាំ ១៩៤៨ ទាំងស្រុង។

តែនៅពេលនោះ មីយ៉ាន់ម៉ាត្រូវបានគេបានចាត់ទុកប្រទេសដែលគ្មានរឿងនេះទេ ដោយលោកស្រី Aung San Suu Kyi ជាជ័យលាភីរង្វាន់ណូបែលសន្តិភាព និងនៅកាន់អំណាចនៅឡើយ ប៉ុន្តែក្រោយមកលោកស្រីត្រូវបានបណ្តេញចេញពីតំណែងជាមេដឹកនាំស៊ីវិល ដោយរដ្ឋប្រហារទម្លាក់កាលពីឆ្នាំមុន ហើយឥឡូវនេះកំពុងជាប់ឃុំខ្លួន។

មួយវិញទៀត របបយោធាមីយ៉ាន់ម៉ា​បានប្រកែកដោយផ្អែកលើហេតុផលជាច្រើនដែលថា តុលាការអន្តរជាតិនេះគ្មានសមត្ថកិច្ច ក៏ដូចជាចំណាត់ការ​ក្នុងរឿងនេះទេ ហើយគួរតែច្រានចោល​ករណីនេះ ខណៈដែលវានៅតែស្ថិត​ក្នុងដំណាក់ដំបូង។

ទោះបីជាយ៉ាងណាក៏ដោយ ជនរ៉ូហ៊ីងយ៉ាដែលរស់នៅភាគខាងជើង​រដ្ឋរ៉ាឃីនក្នុងប្រទេសមីយ៉ាន់ម៉ា ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារ AFP ថា «តុលាការអន្តរជាតិត្រូវតែមានចំណាត់ការណាមួយប្រឆាំង​នឹង​របបយោធា និងអំពើឃោរឃៅរបស់ពួកគេ»។

ជុំវិញរឿងនេះដែរ​​ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសកាលពីខែមីនាកន្លងទៅថា អំពើហិង្សា​ដោយ​របបយោធាមីយ៉ាន់ម៉ា ប្រឆាំងនឹងជនជាតិ​រ៉ូហ៊ីងយ៉ា គឺជាការ​ប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទៅលើ​មនុស្សជាតិយ៉ាងពិតប្រាកដ។

គួររំលឹកថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICJ) ដែលជាតុលាការឧក្រិដ្ឋកម្មសង្គ្រាម ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ក៏បានបើកការស៊ើបអង្កេតយ៉ាងល្អិតល្អន់​លើអំពើហិង្សាលើជនជាតិរ៉ូហ៊ីងយ៉ាផងដែរ៕




អត្ថបទបន្ទាប់


លោកប្រប្រាយុទ្ធ ចាន់អូចា និងគណៈរដ្ឋមន្ត្រីរបស់លោក បានរួចផុតពីការបោះឆ្នោតដកសេចក្តីទុកចិត្តក្នុងសភាសាជាថ្មី

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) និងគណៈរដ្ឋមន្ត្រី ១០ នាក់ផ្សេងទៀត បានក្លាយជាផ្ទាំងស៊ីបរបស់អ្នកនយោបាយនៃក្រុមប្រ…

WHO ប្រកាសអាសន្នសុខភាពជាសាកល ពាក់ព័ន្ធនឹងការផ្ទុះរាតត្បាតនៃជំងឺអ៊ុតស្វា

ព័ត៌មាន
អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros បាននិយាយនាចុងសប្ដាហ៍មុននេះថា ការផ្ទុះឡើងនៃជម្ងឺអ៊ុតស្វា ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សបានបង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ