អចលនទ្រព្យ

គម្រោងសង់លំនៅឋានតម្លៃ១០០ពាន់លានដុល្លារនៅម៉ាឡេស៊ី ត្រូវបានគេដាក់ឈ្មោះឱ្យជាទីក្រុងខ្មោច


ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយរបស់ប្រទេសចិន គឺក្រុមហ៊ុន ខោនទ្រី ហ្កាដិន (Country Garden) បានបង្ហាញគម្រោងសាងសង់លំនៅឋានមួយក្នុងតម្លៃ១០០ពាន់លានដុល្លារនៅប្រទេសម៉ាឡេស៊ី ដែលគេស្គាល់ថា ជាគម្រោង«ទីក្រុងព្រៃ» តាំងពីឆ្នាំ២០១៦ មកម្ល៉េះ ប៉ុន្តែមកដល់ពេលនេះ គម្រោងនេះហាក់ស្ងាត់ឈឹង ដែលធ្វើឱ្យពលរដ្ឋម៉ាឡេស៊ីមួយចំនួនដាក់ឈ្មោះឱ្យថា ជាទីក្រុងខ្មោច។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌ធំជាច្រើន។
អចលនទ្រព្យ
ដោយ

វិស័យអចលនទ្រព្យរបស់ប្រទេសចិន មានភាពច្របូកច្របល់នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានបង្កជាវិបត្តិដល់ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិនមួយចំនួន រួមទាំងក្រុមហ៊ុន អេវើក្រេន (Evergrande) និងក្រុមហ៊ុន ខោនទ្រី ហ្កាដិន ផងដែរ ទាំងក្នុង និងក្រៅប្រទេសចិន។ជាក់ស្ដែងកាលពីឆ្នាំ២០១៦ ក្រុមហ៊ុន ខោនទ្រីហ្កាដិន បានបង្ហាញគម្រោងសង់លំនៅឋានក្នុងទំហំទឹកប្រាក់ចំនួន១០០ពាន់លានដុល្លារនៅក្នុងប្រទេសម៉ាឡេស៊ី ដោយដាក់ឈ្មោះគម្រោងនេះថា«ទីក្រុងព្រៃ ឬ Forest City»។

គម្រោងនេះត្រូវបានគេសន្និដ្ឋានថា អាចផ្ទុកមនុស្សបានជិត១លាននាក់ ប៉ុន្តែរយៈពេល៨ឆ្នាំក្រោយមកគម្រោងសាងសង់នេះ គឺសឹងតែគ្មានអ្វីៗដំណើរទាល់តែសោះ ដែលធ្វើឱ្យពលរដ្ឋមូលដ្ឋានហៅគម្រោងអភិវឌ្ឍន៍នេះថា ជា«ទីក្រុងខ្មោច»ជំនួសឱ្យ«ទីក្រុងព្រៃ»ទៅវិញ។

គម្រោង Forest City នេះគឺជាឱកាសសម្រាប់ប្រជាជនក្នុងស្រទាប់វណ្ណៈកណ្តាលរបស់ប្រទេសចិន ដែលប្រាថា្នចង់បានការវិនិយោគទៅលើផ្ទះទីពីរនៅបរទេស ដោយពួកគេសង្ឃឹមថា នឹងអាចជួលវាឱ្យអ្នកស្រុកនៅទីនោះ។

ប៉ុន្តែក្រុមហ៊ុន ខោនទ្រីហ្កាដិន ដែលជាខ្នងបង្អែកនៃការអភិវឌ្ឍន៍គម្រោងនេះ កំពុងប្រឈមនឹងបំណុលជិត២០០ពាន់លានដុល្លារ ហើយស្របពេលដែលសាច់ប្រាក់កាន់តែរីងស្ងួតឡើងៗនោះ គម្រោងទីក្រុងព្រៃនេះ ស្ទើរតែប្រែក្លាយទៅជារមណីយដ្ឋាន ដែលត្រូវបានគេបោះបង់ចោលទៅហើយ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើផលិតកម្ម និងស្ថានភាពទីផ្សារអង្ករនៅឆ្នាំនេះនឹងមានស្ថានភាពប្រែប្រួលបែបណា?

ព័ត៌មាន
សន្និធិផលិតកម្មអង្ករពិភពលោកនៅក្នុងចន្លោះឆ្នាំ២០២៣-២០២៤ ត្រូវបានគេវាយតម្លៃថា មានប្រមាណជា១៦៧លានតោន ធ្លាក់ចុះប្រមាណ៨,៦លានតោន បើធៀបនឹងផលិតក…

ចិនដាក់បម្រាមមិនឱ្យប្រើបន្ទះឈីបផលិតដោយក្រុមហ៊ុនអាម៉េរិក នៅក្នុងកុំព្យូទ័ររបស់រដ្ឋាភិបាល

ព័ត៌មាន
ស្ថាប័នសារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Financial Times បានចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៤ ខែមីនា ថា មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ