ទីផ្សារអង្ករ

តើផលិតកម្ម និងស្ថានភាពទីផ្សារអង្ករនៅឆ្នាំនេះនឹងមានស្ថានភាពប្រែប្រួលបែបណា?


សន្និធិផលិតកម្មអង្ករពិភពលោកនៅក្នុងចន្លោះឆ្នាំ២០២៣-២០២៤ ត្រូវបានគេវាយតម្លៃថា មានប្រមាណជា១៦៧លានតោន ធ្លាក់ចុះប្រមាណ៨,៦លានតោន បើធៀបនឹងផលិតកម្មអង្ករក្នុងចម្លោះឆ្នាំ២០២២-២០២៣។ ផ្អែកតាមស្ថានភាពនេះ និងការព្រួយបារម្ភអំពីបាតុភូតធម្មជាតិ ជាពិសេសបាតុភូតអែលនីណូ អ្នកវិភាគអះអាងថា ស្ថានភាពទីផ្សារអង្ករពិភពលោកនៅឆ្នាំនេះ នឹងមានភាពប្រសើរជាងឆ្នាំមុនៗ។
ទីផ្សារអង្ករ
ដោយ

ផ្អែកតាមស្ថានភាពទីផ្សារអង្ករពិភពលោក និងផលិតកម្មស្រូវនៅក្នុងប្រទេស អ្នកជំនាញនៅវៀតណាមបានអះអាងថា ការនាំចេញអង្កររបស់វៀតណាម នៅក្នុងឆ្នាំ២០២៤ នេះ ត្រូវបានព្យាករថា នឹងមានបរិមាណលើសពី៥លានតោន ហើយតម្លៃនៃការនាំចេញវិញ គឺអាចមានតម្លៃលើសពី៥ពាន់លានដុល្លារ​។

សារព័ត៌មាន Vietnam News បានរាយការណ៍ថា ការផ្គត់ផ្គង់អង្ករពិភពលោកកំពុងធ្លាក់ចុះ ហើយប្រទេសមួយចំនួនដូចជាហ្វីលីពីន ឥណ្ឌូនេស៊ី ចិន និងទីផ្សារមួយចំនួនទៀតសុទ្ធតែបង្កើនការនាំចូលអង្ករ ដើម្បីធានាសន្តិសុខស្បៀង ដែលបង្កើតឱកាសសម្រាប់ការនាំចេញអង្កររបស់វៀតណាមនៅឆ្នាំនេះ។

ការផ្គត់ផ្គង់មានកម្រិតដោយសារតែអាកាសធាតុមិនអំណោយផល ការនាំចេញរបស់ប្រទេសខ្លះ ត្រូវបានហាមឃាត់ ឬដាក់កម្រិតជាហេតុនាំឲ្យតម្រូវការនាំចូលកើនឡើងនៅក្នុងទីផ្សារជាច្រើន ហើយភាពតានតឹងនៅសមុទ្រក្រហម ក៏ជាមូលហេតុចម្បងមួយ ដែលអាចធ្វើឱ្យទីផ្សារអង្ករពិភពលោកកាន់តែជួបការលំបាកផងដែរនៅឆ្នាំនេះ។ ផលិតកម្មស្រូវ/អង្ករជាសកលសម្រាប់ឆ្នាំ២០២៣-២០២៤ ត្រូវបានព្យាករថា អាចមានច្រើនជាង១៦៧លានតោន ធ្លាក់ចុះ៨,៦លានតោនបើប្រៀបធៀបនឹងរដូវប្រមូលផលឆ្នាំមុន។

លោក ឃ្វៀន អញសាន (Nguyễn Anh Sơn) ប្រធាននាយកដ្ឋាននាំចូល-នាំចេញ នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានវិភាគថា ឧស្សាហកម្មអង្កររបស់វៀតណាមមានការរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយៈការផ្លាស់ប្តូរដ៏ខ្លាំងក្លាទាំងក្នុងផលិតកម្ម និងនាំចេញ។

ហ្វីលីពីនត្រូវបានគេព្យាករថា អាចនាំចូលអង្ករដល់ទៅជាង៤លានតោននៅឆ្នាំនេះ មានការកើនឡើងបន្តិចបើធៀបនឹងការព្យាករលើកមុនដែលមាន៣,៩លានតោន។ កំណើននាំចូលអង្កររបស់ហ្វីលីពីននេះ គឺដោយសារគ្រោះរាំងស្ងួតធ្វើឱ្យប៉ះពាល់ដល់ទិន្នផលស្រូវក្នុងស្រុក។

ចិន គឺជាដៃគូនាំចូលអង្ករធំជាងគេទី៣របស់វៀតណាមកាលពីឆ្នាំមុន ជាមួយនឹងទិន្នផល ជិត១លានតោន ជាមួយនឹងចំណូលជាង៥៣០លានដុល្លារ ជាមួយនឹងតម្លៃជាមធ្យមជិត៦០០ដុល្លារក្នុងមួយតោន។ ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករច្រើនជាងគេ ដែលមានអង្ករច្រើនជាង២០លានតោនក្នុងមួយឆ្នាំ បានអនុវត្តគោលនយោបាយរឹតបន្តឹងការនាំចេញអង្ករចាប់តាំងពីពាក់កណ្តាលឆ្នាំមុន៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


World Bank គ្រោងបញ្ចេញទិន្នន័យកាន់តែទូលំទូលាយ ដើម្បីទាក់ទាញវិនិយោគិនឯកជនទៅកាន់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍

ព័ត៌មាន
ប្រធានធនាគារពិភពលោក ឬ World Bank លោក Ajay Banga បាននិយាយថា ធនាគារពិភពលោកគ្រោងចេញផ្សាយទិន្នន័យរបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត រ…

គម្រោងសង់លំនៅឋានតម្លៃ១០០ពាន់លានដុល្លារនៅម៉ាឡេស៊ី ត្រូវបានគេដាក់ឈ្មោះឱ្យជាទីក្រុងខ្មោច

ព័ត៌មាន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយរបស់ប្រទេសចិន គឺក្រុមហ៊ុន ខោនទ្រី ហ្កាដិន (Country Garden) បានបង្ហាញគម្រោងសាងសង់លំនៅឋានមួយក្នុងតម្លៃ១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ