វិស័យស្រូវ អង្ករ

វៀតណម រំពឹងការនាំចេញអង្កររបស់ខ្លួនអាចឈានដល់៥ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៤ នេះ


ទំហំនាំចេញអង្កររបស់វៀតណាម ត្រូវបានព្យាករថា អាចនឹងឈានដល់៥ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ២០២៤ នេះ ប្រសិនបើការនាំចេញអង្កររបស់ប្រទេសនេះ រក្សាបានសន្ទុះដូចបច្ចុប្បន្ន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
វិស័យស្រូវ អង្ករ
ដោយ

អ្នកជំនាញបានលើកឡើងថា មានឱកាសច្រើនណាស់សម្រាប់ការនាំចេញអង្កររបស់វៀតណាម ដោយសារមានតម្រូវការខ្ពស់ក្នុងចំណោមបណ្ដាប្រទេសនាំចូលអង្ករធំៗដូចជាប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី មហាយក្សចិន និងអាហ្វ្រិកជាដើម។

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម (MARD) បានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី បាននាំចូលអង្ករជាង២លានតោន ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤ ហើយគ្រោងនឹងនាំចូលជាង២លានតោនបន្ថែមទៀត ចាប់ពីខែមិថុនា ដល់ខែធ្នូ ឆ្នាំ២០២៤។

លោក វូ ទួន អាញ់ (Vu Tuan Anh) នាយកប្រតិបត្តិក្រុមហ៊ុននាំចេញអង្ករវៀតណាម GLE បានព្យាករថា ប្រទេសឥណ្ឌូនេស៊ី អាចនាំចូលអង្ករបានរហូតដល់ទៅជាង៤លានតោន ក្នុងឆ្នាំ២០២៤ ប្រសិនបើទិន្នផលដំណាំរបស់ប្រទេសនេះធ្លាក់ចុះលើសពីការរំពឹងទុកដោយសារគ្រោះរាំងស្ងួត ទឹកជំនន់ ឬសត្វល្អិតចង្រៃដែលជាឱកាសល្អសម្រាប់អ្នកនាំចេញអង្ករវៀតណាម ខណៈដែលអង្ករវៀតណាម ស្ថិតក្នុងចំណោមអង្ករដែលមានគុណភាពខ្ពស់បំផុតនៅក្នុងពិភពលោក។

លោកបានបន្ថែមថា ក្រៅពីនេះក៏មានឱកាសល្អដែរក្នុងការនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ដែលបាននាំចូលអង្ករពីប្រទេសវៀតណាម ជាង១,៧លានតោន ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ហើយតម្រូវការនេះត្រូវបានព្យាករថា នឹងនៅថេរក្នុងឆមាសទី២ ឆ្នាំនេះ។

ទិន្នន័យរបស់គយវៀតណាម បានបង្ហាញថា ចាប់តាំងពីដើមឆ្នាំដល់ពាក់កណ្ដាលខែកក្កដា វៀតណាមនាំចេញអង្ករ បានជាង៤,៨លានតោន ក្នុងទំហំទឹកប្រាក់ជិត៣,១ពាន់លានដុល្លារអាម៉េរិក។ តម្លៃអង្ករនាំចេញរបស់វៀតណាម ជាមធ្យមបានកើនឡើង១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយតម្លៃអង្កររបស់វៀតណាម ឈានដល់ជាង៦១០ដុល្លារអាម៉េរិក ក្នុងមួយតោននៅពេលនេះ។

លោក ង្វៀន ង៉ុក ណាំ (Nguyen Ngoc Nam) ប្រធានសមាគមស្បៀងអាហារវៀតណាម បានអះអាងថា តម្រូវការអង្ករក្នុងពិភពលោកនៅតែមានខ្ពស់ ជាពិសេសទីផ្សារប្រពៃណីដូចជាប្រទេសចិន ហ្វីលីពីន ឥណ្ឌូនេស៊ី ជាដើម ដែលសុទ្ធតែជាអ្នកនាំចូលអង្ករវៀតណាម ធំៗ។ សមាគមនេះបានណែនាំយ៉ាងសកម្ម ដើម្បីឱ្យគេស្គាល់អង្ករវៀតណាម សម្រាប់ការនាំចេញទៅកាន់ទីផ្សារថ្មីៗដូចជាអាហ្វ្រិក និងតំបន់មជ្ឈមបូព៌ា ជាដើម៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


G20 ឯកភាពលើផែនការយកពន្ធពីក្រុមមហាសេដ្ឋី ប៉ុន្តែនៅមានការខ្វែងគំនិតគ្នា

ព័ត៌មាន
បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងធនាគារកណ្តាលមកពីក្រុមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនបំផុតទាំង២០នៅលើពិភពលោក (G20) បានព្រមព្រៀងគ្នាថា នឹងប្តេជ្…

ឡូយអស់ស្ទះ! ជាមួយម៉ាស៊ីនបោក និងសម្ងួតទ្វារចំហៀង AI ជំនាន់ថ្មីរបស់សាមសុង!

ព័ត៌មាន
លើកនេះ បើមិនថ្មី...មិនប្លែក...មិនអស្ចារ្យ...មិនមែនសាមសុង នោះទេ! ដូចនេះ ត្រូវតាមឱ្យទាន់សម័យបច្ចេកវិទ្យាឆ្លាតវៃ AI…! ហើយថ្មីៗនេះ ក្រុមហ៊ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ