ឧស្សាហកម្មចំណីអាហារ

ឧស្សាហកម្មចំណីអាហារ និងភេសជ្ជៈវៀតណាម កំពុងជួបវិបត្តិធ្ងន់ធ្ងរ ដោយហាងជាង៣ម៉ឺនកន្លែងត្រូវបានបិទទ្វារ


ឧស្សាហកម្មចំណីអាហារ និងភេសជ្ជៈ នៅប្រទេសវៀតណាម កំពុងជួបវិបត្តិធ្ងន់ធ្ងរ ដោយមានហាងរហូតដល់ទៅជាង៣ម៉ឺនកន្លែងត្រូវបានបិទទ្វារ នៅក្នុងឆមាសទី១ ដើមឆ្នាំ២០២៤ ខណៈដែលមនុស្សចាប់ផ្ដើមកាត់បន្ថយការចូលហាងដោយសារសេដ្ឋកិច្ចធ្លាក់ចុះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ឧស្សាហកម្មចំណីអាហារ
ដោយ

របាយការណ៍របស់ក្រុមហ៊ុន iPOS ដែលជាក្រុមហ៊ុនពិគ្រោះយោបល់ក្នុងឧស្សាហកម្មចំណីអាហារ និងភេសជ្ជៈវៀតណាម បានបង្ហាញថា ហាងលក់ចំណីអាហារ និងភេសជ្ជៈនៅក្នុងប្រទេសក្បែរខាងរបស់កម្ពុជា មួយនេះ មានចំនួន៣០ម៉ឺន៤​៧០០ហាង គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៤ ដោយធ្លាក់ចុះ៣,៩% បើធៀបនឹងចុងឆ្នាំ២០២៣។

លោក វូ ថាញ់ ហុង (Vu Thanh Hung) នាយកប្រតិបត្តិក្រុមហ៊ុន iPOS បានលើកឡើងថា មានការកើនឡើងយ៉ាងគំហុកនូវចំនួនហាង ដែលបានបិទទ្វារ ក្រោយបើករកស៊ីបានរយៈពេល៣ខែ ជាពិសេសនៅតាមទីក្រុងធំៗ។ សូម្បីតែហាងដែលមានម៉ាកយីហោល្បីៗ ដែលបានឈរជើងយ៉ាងរឹងមាំ និងមានភ្ញៀវស្រាប់ ក៏បានរងផលប៉ះពាល់ដោយសារសេដ្ឋកិច្ចធ្លាក់ចុះដែរ។ ឧស្សាហកម្មចំណីអាហារ និងភេសជ្ជៈនៅវៀតណាម ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ បានជួបការលំបាកយ៉ាងខ្លាំង ហើយជាលទ្ធផលអាជីវកម្មជាច្រើនបានបិទទ្វារឈប់រកស៊ី។

ប៉ុន្តែទន្ទឹមនេះ ប្រាក់ចំណូលសរុបក្នុងឧស្សាហកម្មចំណីអាហារ និងភេសជ្ជៈទាំងមូលរបស់វៀតណាម បានកើនឡើងជិតដល់១៦,៥ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹង២ភាគ៣នៃប្រាក់ចំណូលសរុបក្នុងឧស្សាហកម្មនេះពេញមួយឆ្នាំ២០២៣។

ក្រុមហ៊ុន iPOS បានសន្មតថា ការធ្លាក់ចុះ ឬការបិទហាងលក់ចំណីអាហារ និងភេសជ្ជៈជាបន្តបន្ទាប់នេះបណ្ដាលមកពីអតិផរណាហក់ឡើងខ្ពស់ដល់ជាង៤% និងប្រូម៉ូសិនបញ្ចុះតម្លៃច្រើនពេក ដើម្បីដេញជើងគ្នាក្នុងឧស្សាហកម្មនេះ។

ការស្ទង់មតិលើហាងចំនួន៩៥១ហាង នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ បានរកឃើញថា មានត្រឹមតែ១ភាគ៣ប៉ុណ្ណោះនៃហាងទាំងនោះដែលមានគម្រោងពង្រីកអាជីវកម្មរបស់ខ្លួន បើធៀបនឹងឆ្នាំ២០២៣ ដែលមានរហូតដល់ទៅជាងពាក់កណ្ដាលឯណោះ៕

ដោយ: សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើជម្លោះរឿងស៊ីម៉ង់ត៍រវាងមហាសេដ្ឋីឥណ្ឌាពីររូប អាចធ្វើឱ្យប៉ះពាល់ដល់ទីផ្សារស៊ីម៉ង់ត៍របស់ពិភពលោកដែរ ឫទេ?

ព័ត៌មាន
កំពូលមហាសេដ្ឋីឥណ្ឌាពីររូប ដែលជាអ្នកវិនិយោគដ៏ល្បីល្បាញក្នុងវិស័យកំពង់ផែ ថាមពល អាកាសយាន្តដ្ឋាន និងអចលនទ្រព្យកំពុងផ្ទុះសង្រ្គាមពាណិជ្ជកម្មនឹងគ្…

រដ្ឋាភិបាលស្រីលង្កា លើកលែងទិដ្ឋាការដល់៣៥ប្រទេស ដើម្បីជំរុញវិស័យទេសចរណ៍

ព័ត៌មាន
គណៈរដ្ឋមន្ត្រីប្រទេសស្រីលង្កា បានអនុម័តផ្ដល់ទិដ្ឋាការឥតគិតថ្លៃដល់ភ្ញៀវទេសចរមកពី៣៥ប្រទេសរួមទាំងប្រទេសចិន ឥណ្ឌា និងប្រទេសអាស៊ានមួយចំនួនផង ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ