ចិនចោទសំបុត្រពីកាណាដាថាមានអូមីក្រុង

ចិនចោទប្រកាន់សំបុត្រផ្ញើរពីកាណាដាថា ជាប្រភពចម្លងកូវីដ១៩អូមីក្រុងក្នុងប្រទេសខ្លួន


បើទោះបីប្រទេសចិន ខិតខំទប់ស្កាត់ជាមួយវិធានការតឹងរ៉ឹងយ៉ាងណា ក៏ប្រទេសនេះ នៅតែមានករណីឆ្លងកូវីដ១៩បំប្លែងថ្មីអូមីក្រុង ហើយថ្មីៗនេះក្នុងរដ្ឋធានីប៉េកាំងក៏កំពុងរកឃើញករីណឆ្លងមេរោគបំប្លែងថ្មីអូមីក្រុងនេះដូចគ្នាដែរ។ ប៉ុន្តែ ស្រាប់តែនៅថ្ងៃអង្គារទី១៨មករា អាជ្ញាធរចិនបានចេញមកអះអាងថា អូមីក្រុងដែលឆ្លងចូលមកដល់ទឹកដីចិនក្នុងសហគមន៍មួយករណីនោះ គឺឆ្លងមកតាមសំបុត្រមួយដែលបានផ្ញើរចេញពីប្រទេសកាណាដា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អាជ្ញាធចិនកំពុងបាញ់អាល់កុកលើទៅកញ្ចប់ទំនិញ
ដោយ

ការ​ហ៊ាន​ចោទប្រកាន់​ចំ​ៗ​បែប​នេះ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ប៉េ​កាំ​ង​ពន្យល់​ថា ស្ត្រី​ដែល​ផ្ទុក​អូ​មី​ក្រុង​នោះ​មិន​ធ្លាប់​មាន​ប្រវត្តិ​ចាក​ចេញពី​ទីក្រុង​ប៉េ​កាំ​ង​នោះ​ទេ​នៅ​មួយ​រយៈ​ចុង​ក្រោយ ហើយ​រូប​នាង​ត្រូវ​បាន​គេ​រក​ឃើញ​ថា វិជ្ជមាន​អូ​មី​ក្រុង នៅ​ក្រោយ​ពេល​ទទួល​បាន​សំបុត្រ​មួយ​ច្បាប់​ពី​ប្រទេស​កា​ណា​ដា​។ ម្យ៉ាងវិញទៀត​ស្ត្រី​ដដែល​នោះ ពុំ​ធ្លាប់​បាន​ជួប​ទាក់ទង​នឹង​នរណា​ម្នាក់ ដែល​មក​ពី​ក្រៅប្រទេស​នោះ​ដែរ​។

ក្រោយ​ការ​ប្រកាស​ទាំងនេះ មន្ត្រី​ជំនាញ​សុខាភិបាល​ចិន​បាន​បន្ត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ពេល​ទទួល​សំបុត្រ ដែល​ផ្ញើ​ពី​បរទេស ហើយ​ប្រសិនបើជា​សំបុត្រ ឬ​ឯកសារ​ចាំបាច់ អាជ្ញាធរ​បាន​ទទូច​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស់ និង​ស្រោមដៃ​មុន​ពេល​ចាប់​កាន់ ឬ​បើក​សំបុត្រ​នោះ​។ ទន្ទឹម​នេះ អាជ្ញាធរ​បាន​ប្តេជ្ញា​ថា នឹង​បង្កើន​ការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​លើ​សំបុត្រ​មក​ពី​បរទេស នៅ​តាម​ប្រៃសណីយ៍​ទាំងអស់​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

គួរ​ជម្រាប​ថា សំបុត្រ​ដែល​បាន​ផ្ញើរ​ចេញពី​ប្រទេស​កា​ណា​ដា​នោះ មិន​បាន​ផ្ញើរ​ត្រង់​ពី​កា​ណា​ដា​មក​ចិន​តែ​ម្តងនោះ​ទេ វា​បាន​ឆ្លងកាត់​ប្រទេស និង​មួយ​ដែនដី​ផ្សេង​ទៀត រួម​មាន​សហរដ្ឋអាមេរិក និង​ទីក្រុង​ហុងកុង​ផង​ដែរ មុន​នឹង​មក​ដល់​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​១០​ខែមករា​។ យ៉ាងណាមិញ មន្ត្រី​ជំនាញ​នៃ​ប្រៃសណីយ៍​របស់​ចិន​បាន​អះអាង​ថា គេ​ពិតជា​បាន​រក​ឃើញ​កូ​វី​ដ​១៩​អូ​មី​ក្រុង​នៅ​លើ​ស្រោមសំបុត្រ និង​នៅ​ក្នុង​សំបុត្រ​ពិតមែន​។ 

មិនយូរ​ប៉ុន្មាន​ក្រោយ​ការ​ចោទប្រកាន់​ខាងលើ​ពី​ក្រុង​ប៉េ​កាំ​ង រដ្ឋមន្ត្រី​សុខាភិបាល​កា​ណា​ដា បាន​ចេញ​មក​និយាយ​ថា ការ​ចោទប្រកាន់​របស់​ប្រទេស​ចិន​អំពី​ករណី​អូ​មី​ក្រុង​ដែល​រក​ឃើញ​នៅ​ទីក្រុង​ប៉េ​កាំ​ង មាន​ប្រភព​ចេញពី​ប្រទេស​កា​ណា​ដា​នោះ គឺជា​ការ​ចោទប្រកាន់​មួយ ដែល​គ្មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ទាល់តែ​សោះ​។ ភាគី​កា​ណា​ដា​ពន្យល់​ថា វា​គ្មាន​ហេតុផល​ណា ដែល​អាច​ឲ្យ​កូ​វី​ដ​១៩​រស់នៅ​លើ​ផ្ទៃ​របស់​សំបុត្រ ដែល​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​អស់​ពេល​ជា​ច្រើន​ថ្ងៃ ឆ្លងកាត់​ស្ទើរ​ពាក់កណ្តាល​ពិភពលោក​ហើយ​នោះ​ទេ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុងស្រុក​កា​ណា​ដា CBC​។

គួរ​កត់​សម្គាល់ថា ការ​ចោទប្រកាន់​ពី​ទីក្រុង​ប៉េ​កាំ​ង​មក​លើ​ទីក្រុង​អូ​តា​វ៉ា ដូចនេះ​ធ្វើ​ឡើង ស្រប​ពេល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មើលទៅ​ហាក់​មិនសូវ​ជា​ល្អូកល្អិន​នឹង​គ្នា​ប៉ុន្មាន​ទេ ពិសេស​នៅ​មួយ​មួយ​រយៈពេល​ចុង​ក្រោយ​។ ថ្មី​ៗ​នេះ កា​ណា​ដា​និង​កោះ​តៃវ៉ាន់ ទើបបាន​និយាយ​ព្រមព្រៀង​គ្នា​ពី​ការ​ចាប់ផ្តើម​ចរចា លើ​កិច្ចព្រមព្រៀង វិនិយោគ​ទ្វេភាគី​ថ្មី​មួយ ក្នុង​ពេល​ឆាប់​ៗ​នេះ​។ ការ​ផ្តើម​ពិភាក្សា​ពី​កិច្ចព្រមព្រៀង​វិនិយោគរ​នេះ បាន​បង្ហាញ​ពី​ការ​ខិត​ទៅ​ជិត​គ្នា​កាន់តែ​ខ្លាំង​រវាង​ភាគី​ទាំង​ពីរ​។ ដោយឡែក​គេ​នៅ​ចាំ​បាន​ថា កាលពី​ចុងខែ​ធ្នូ​ឆ្នាំ​២០២១ មេដឹកនាំ​កា​ណា​ដា​បាន​ជំរុញ​ឲ្យ​ប្រទេស​សម្ព័ន្ធមិត្ត​រួបរួមសាមគ្គី​គ្នា​ឲ្យ​កាន់តែ​ខ្លាំង​ដើម្បី​ប្រឆាំង​ទប់ទល់​នឹង​ទីក្រុង​ប៉េ​កាំ​ង​ថែម​ទៀត​ផង​៕ 




អត្ថបទបន្ទាប់


សកលវិទ្យាល័យបៀលប្រាយ ផ្ដល់អាហារូបករណ៍សិក្សា២៥% សម្រាប់ថ្នាក់ បរិញ្ញាបត្រ-បរិញ្ញាបត្ររង ក្នុងវគ្គសិក្សាថ្មី ២០២១-២០២២

ព័ត៌មាន
សកលវិទ្យាល័យបៀលប្រាយ(BBU) គឺជាគ្រឹះស្ថានសិក្សាធំមួយ ដែលបានផ្តល់ការអប់រំកម្រិតឧត្តមសិក្សាដល់យុវជន និងអ្នកសិក្សាស្រាវជ្រាវរាប់ម៉ឺននាក់ចាប់ត…

ស្ថានភាពវិស័យទេសចរណ៍ពិភពលោកឆ្នាំ២០២១ ប្រសើរជាងឆ្នាំ២០២០កម្រិតណា?

ព័ត៌មាន
អង្គការទេសចរណ៍ពិភពលោក (UNWTO) បានឱ្យដឹងថា ឧស្សាហកម្មទេសចរណ៍ពិភពលោកក្នុងឆ្នាំ ២០២១ មានភាពប្រសើរឡើងតិចតួចប៉ុណ្ណោះ បើធៀបនឹងឆ្នាំ ២០២០ ដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ