ប្រទេសចិន-វៀតណាម

តើអគ្គលេខាបក្សកុម្មុយនីស្ដវៀតណាមរំពឹងផ្លែផ្កាអ្វីខ្លះ ពីជំនួបទល់មុខជាមួយលោកស៊ី ជីនពីងនៅសប្ដាហ៍ក្រោយ?


អគ្គលេខាបក្សកុម្មុយនីស្ដវៀតណាម លោក ង្វៀន ភូជុង នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅសប្ដាហ៍ក្រោយនេះ តបតាមអញ្ជើញរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដែលទើបតែបានជាប់ឆ្នោតសម្រាប់ការដឹកនាំប្រទេសចិនក្នុងអាណត្តិទី៣។ ដំណើរទស្សនកិច្ចរបស់លោក ង្វៀន ភូជុងនេះ គឺជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសដ៏កម្រមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលរបស់វៀតណាមដែលមានវ័យចំណាស់រូបនេះ។
វៀតណាមនិងទទួលបានអ្វីខ្លះក្រោយពីជំនួបទល់មុខជាមួយលោកស៊ី ជីនពីងនៅសប្ដាហ៍ក្រោយនេះ

លោក ង្វៀន ភូជុង អគ្គលេខាបក្សកុម្មុយនីស្ដវៀតណាម នឹងធ្វើដំណើរទស្សនកិច្ច​នៅទីក្រុងប៉េកាំង​រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី​៣០តុលា ដល់ថ្ងៃទី ២ ខែវិច្ឆិកា ដោយលោកនឹងជួបផ្ទាល់ជាមួយនឹង​លោកស៊ី ជីនពីង ប្រធានាធិបតីចិន ដែលទើបតែ​ជាប់ឆ្នោត​សម្រាប់​អាណត្តិទី៣ផងដែរ។ នេះបើតាម​ប្រភពព័ត៌មាន​​ពី​សារព័ត៌មាន​រដ្ឋរបស់ចិន ដែលបានផ្សាយថ្ងៃទី ២៥ខែតុលា។

ស្ថិតក្នុងវ័យ ៧៨ ឆ្នាំ លោក ង្វៀន ភូជុង កាលពីថ្ងៃទី ២៤ ខែតុលា បានផ្ញើសារមួយទៅកាន់​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បង្ហាញពី​ការសាទរ​ចំពោះ​លោក ស៊ី ដែលនឹងត្រូវ​កាន់តំណែង​ជាប្រធានាធិបតីចិន​​សម្រាប់​អាណត្តិទី៣ ហើយលោក​ ភូជុង ថែមទាំងបាន​លើកឡើងពីក្ដីសង្ឃឹមថា ប្រទេស​វៀតណាម និងចិន នឹងមានការពង្រឹង​ភាពជឿជាក់ផ្នែកនយោបាយ​ទៅមុខទៀត និងការកំណត់​នូវទិសដៅ​ដ៏ធំធេង​សម្រាប់ការអភិវឌ្ឍ​នាពេលអនាគតក្នុង​ទំនាក់ទំនង​ទ្វេភាគី។

ប្រទេសចិន គឺជា​ដៃគូពាណិជ្ជកម្ម​ធំបំផុត​​របស់​វៀតណាម និងជា​ប្រភពនាំចូលដ៏សំខាន់​សម្រាប់​ការរីកចម្រើនសេដ្ឋកិច្ច​ដ៏ឆាប់រហ័សរបស់ខ្លួន​ផងដែរ ដោយក្នុងនោះ វៀតណាម​​ការនាំចូលពីចិនភាគច្រើនជា​សម្ភារៈវត្ថុធាតុដើម គ្រឿងម៉ាស៊ីន​សម្រាប់វិស័យ​​រោងចក្រ​ផលិត​សំខាន់ៗជាដើម។

យ៉ាងណាមិញ ពាណិជ្ជកម្មទ្វេភាគី​រវាង​វៀតណាម និងចិន ​នៅ៩ខែដំបូងនៅឆ្នាំ២០២២ សម្រេចបានកំណើនជាង​១០% បើធៀបនឹងឆ្នាំមុន ពោលគឺមានទំហំទឹកប្រាក់ដល់ទៅជាង​ ១៣២ពាន់លានដុល្លារ ក្នុងចំណោមទឹកប្រាក់ទាំងនោះ គឺមានដល់ទៅ៧០%ទៅហើយ គឺជាការនាំចូលទៅកាន់វៀតណាម។ នេះបើតាម​របាយការណ៍ពីគយវៀតណាម។

បើទោះបីជា ប្រទេសជិតខាងគ្នាទាំងពីរនេះ មាន​ប្រវត្តិសាស្ត្រ​មិនសូវទុកចិត្តគ្នា និងមានជម្លោះទឹកដី រួមទាំងបញ្ហា​ជម្លោះដែន​កោះ និងសមុទ្រចិនខាងត្បូងក្ដី ប៉ុន្ដែ គណបក្សកុម្មុយនីស្ដ​ទាំងពីរ​​នៅតែមានទំនាក់ទំនង​ជិតស្និទ្ធនឹងគ្នាដដែល។

មិនខុសគ្នាពីលោក ស៊ី ជីនពីងនោះទេ លោក ង្វៀន ភូជុង ក៏បានអង្គុយលើ​កៅអី​​អគ្គលេខាបក្ស​លើសពីអាណត្តិធម្ម​តា​ ចំនួន១ ឬ២អាណត្តិដែរ ហើយបានពង្រឹង​នូវអំណាច​របស់លោក​នៅក្នុង​គណបក្ស​​ដែលគ្រប់គ្រងតាម​​បែបប្រពៃណីមួយនេះ ​ដោយការឯកភាព​ក្នុងចំណោម​ការិយាល័យនយោបាយ និងគណៈកម្មាធិការមជ្ឈិមបក្សដ៏មានឥទ្ធិពល។

មុននឹងធ្វើដំណើរទៅជួបជាមួយនឹងលោក ស៊ី ជីនពីង លោក ភូជុង​ ក៏ធ្លាប់បាន​ធ្វើដំណើរចុងក្រោយរបស់លោក​​ទៅកាន់ប្រទេសរុស្ស៊ីផងដែរ។

សូមបញ្ជាក់ថា ប្រទេស​វៀតណាម និងចិន គឺស្ថិត​នៅក្នុងចំណោម​​រដ្ឋចំនួន​៥នៅក្នុងពិភពលោក​ ដែលគ្រប់គ្រប់គ្រងអំណាច ដោយបក្សកុម្មុយនីស្ដ រួមបញ្ចូលទាំង​ ប្រទេសគុយបា ឡាវ និងកូរ៉េខាងជើងជាដើម៕




អត្ថបទបន្ទាប់


តើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ហុចផលសំខាន់អ្វីខ្លះសម្រាប់កម្ពុជា?

ព័ត៌មាន
កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ប្រកាសបើកការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលប្រ…

វិនិយោគិនថ្មីជាង២ពាន់នាក់បានស្នើសុំបើកគណនីជួញដូរផ្សារភាគហ៊ុន ត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ!

ព័ត៌មាន
ក្នុងរយៈពេល៣ថ្ងៃ ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា«My First Stock 2022» បានទាក់ទាញវិនិយោគិនថ្មី ជាង២ពាន់នាក់ បានដាក់ពាក្យស្នើសុំដើម្បីបើកគណ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ