ទ្រព្យសម្បត្តិ

តើក្សត្រទាំង១០ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោកគង់នៅប្រទេសណាខ្លះ និងមានទ្រព្យសម្បត្តិច្រើនកម្រិតណា?


ព្រះមហាក្សត្រ គឺជាស្ដេចផែនដី នៃប្រទេសមួយដែលគង់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជានុរាស្ត្រ ហើយទោះបីជាបច្ចុប្បន្នមហាក្សត្រនៃប្រទេសជាច្រើនមិនកាន់អំណាចយ៉ាងណាក្ដី ក៏ទ្រង់គង់ជាព្រះប្រមុខរដ្ឋ ព្រមទាំងជានិមិត្តរូបនៃឯករាជ្យជាតិ និងនិរន្តរភាពជាតិដែរ។
ទ្រព្យសម្បត្តិ
ដោយ

ខាងក្រោមនេះ គឺជាក្សត្រទាំង១០ព្រះអង្គ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងពិភពលោក ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺថាមហាក្សត្រនៃប្រទេសថៃ ដែលជាប់ភូមិផងរបងជាមួយកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ជាក្សត្រដែលមានរាជទ្រព្យសម្បត្តិច្រើនជាងគេបំផុត។

ព្រះមហាក្សត្រថៃ មហា វ៉ាជីរ៉ាឡុងកន បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមព្រះមហាក្សត្រទាំង១០ព្រះអង្គ ដែលមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងពិភពលោក ដោយទ្រង់មានរាជទ្រព្យរហូតដល់ទៅ៤៣ពាន់លានដុល្លារអាម៉េរិកឯណោះ។ បើតាមទិន្នន័យប៉ាន់ប្រមាណដែលប្រមូលចងក្រងដោយគេហទំព័រព័ត៌មាន The Business Standard នៅប្រទេសបង់ក្លាដែសបង្ហាញថា មហាក្សត្រថៃ មហា វ៉ាជីរ៉ាឡុងកន មានរាជទ្រព្យច្រើនមហាសាលបែបនេះ ក៏ដោយសារតែទ្រង់មានភាគហ៊ុនអចលនទ្រព្យនៅក្រុងបាងកក ហើយទ្រង់ក៏ជាម្ចាស់ធនាគារ និងក្រុមហ៊ុនស៊ីម៉ងត៍ដ៏ធំបំផុតប្រចាំប្រទេសថៃផងដែរ។

សម្រាប់រយៈពេល៨០ឆ្នាំមកនេះ រាជទ្រព្យរបស់មហាក្សត្រថៃ ត្រូវបានគ្រប់គ្រងដោយការិយាល័យគ្រប់គ្រងព្រះរាជទ្រព្យ ប៉ុន្តែនៅឆ្នាំ២០១៦ ព្រះរាជទ្រព្យទាំងអស់នោះត្រូវបានផ្ទេរថ្វាយមហាក្សត្រថៃ មហា វ៉ាជីរ៉ាឡុងកន ជាអ្នកគ្រប់គ្រងដោយផ្ទាល់។

ខាងក្រោមនេះជាក្សត្រទាំង១០ព្រះអង្គ ដែលមានរាជទ្រព្យច្រើនជាងគេបំផុតនៅលើពិភពលោក ក្នុងនោះទី១ គឺព្រះមហាក្សត្រ មហា វ៉ាជីរ៉ាឡុងកន នៃប្រទេសថៃ មានរាជទ្រព្យ៤៣ពាន់លានដុល្លារ, ទី២. ព្រះចៅស៊ុលតង់ ហាសាណាល់ បុលគីយ៉ាស់ (Sultan Hassanal Bolkiah) នៃប្រទេសព្រុយណេ មានរាជទ្រព្យ២៨ពាន់លានដុល្លារ, ទី៣. មហាក្សត្រ សាល់ម៉ាន់ អាប់ឌុលឡាហ្ស៊ីស ប៊ីន សូដ (King Salman Abdulaziz bin Saud) នៃប្រទេសអារ៉ាប៊ីសាអូឌីត មានរាជទ្រព្យ១៨ពាន់លានដុល្លារ។

ទី៤. ព្រះចៅ អេមៀ ខាលីហ្វា ប៊ីន ហ្សាយេដ អាល់ ណាយ៉ាន់ (Emir Khalifa bin Zayed Al Nahyan) ដែលគ្រប់គ្រងក្រុងអាប៊ូដាប៊ី (Abu Dhabi) នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម មានរាជទ្រព្យ១៨ពាន់លានដុល្លារ, ទី៥. ព្រះចៅ អេមៀ ស្សេក មហាម៉េត ប៊ីន រ៉ាស៊ីត អាល់ ម៉ាក់ទូម (Emir Sheikh Mohammed bin Rashid Al Maktoum) ដែលគ្រប់គ្រងក្រុងឌូបៃ (Dubai) នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម មានរាជទ្រព្យ១៤ពាន់លានដុល្លារ។

ចំណែកឯទី៦. គឺព្រះអង្គម្ចាស់ ហ្គ្រែន ឌូក ហេនរី (Grand Duke Henri) នៃប្រទសលុចសំបួ មានរាជទ្រព្យ៤ពាន់លានដុល្លារ , ទី៧. ព្រះអង្គម្ចាស់ ហ៊ែនស៍ អាដាម ទី២ (Prince Hans Adam II) នៃប្រទសលិចតិញស្ដាញ (Liechtenstein) មានរាជទ្រព្យ៤ពាន់លានដុល្លារ, ទី៨. ព្រះចៅ អេមៀ ស្សេក តាមីម ប៊ីន ហាម៉ាត់ អាល់ ថានី (Emir Sheikh Tamim bin Hamad Al Thani) នៃប្រទេសកាតា មានរាជទ្រព្យ២ពាន់លានដុល្លារ, ទី៩. មហាក្សត្រ មហាម៉េត ទី៦ (King Mohammed VI) នៃប្រទេសម៉ារ៉ុក មានរាជទ្រព្យ២ពាន់លានដុល្លារ និងទី១០ គឺព្រះអង្គម្ចាស់ អាល់បឺត ទី២ (Prince Albert II) នៃប្រទេសម៉ូណាកូ មានរាជទ្រព្យ១ពាន់លានដុល្លារ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើទុនបម្រុងអន្តរជាតិទំហំ៣ទ្រីលានដុល្លាររបស់មហាយក្សចិន ពេលនេះស្ថិតក្នុងស្ថានភាពបែបណា និងវិនិយោគនៅទីណាខ្លះ?

ព័ត៌មាន
ទុនបម្រុងអន្តរជាតិ គឺជាទ្រព្យសកម្មដែលធនាគារកណ្ដាលនៃប្រទេសមួយរក្សាទុកក្នុងទម្រង់ជាមាស រូបិយប័ណ្ណបរទេស ឬឧបករណ៍ហិរញ្ញវត្ថុផ្សេងៗដូចជាក្រដាសប្រា…

ព្រឹទ្ធសភាអាម៉េរិកកំពុងពិនិត្យកញ្ចប់ថវិកាដ៏មហាសាល ដែលភាគច្រើនផ្តល់ជំនូយលើសង្រ្គាម ខណៈជំនួយមនុស្សធម៌មានតិចតួច

ព័ត៌មាន
ព្រឹទ្ធសភាអាម៉េរិក ដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យកំពុងពិនិត្យសេចក្តីព្រាងកញ្ចប់ថវិកា ដែលមានទឹកប្រាក់រហូតដល់ទៅជាង៩៥ពាន់លានដុល្លារ។ កញ្ចប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ