មហាសេដ្ឋីវ័យក្មេង

តើអ្នកណាខ្លះជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីវ័យក្មេងបំផុត ដែលមានទ្រព្យសម្បត្តិសរុបជាង៦៤ពាន់លានដុល្លារ?


ថ្មីៗនេះទស្សនាវដ្ដី ហ្វប (Forbes) បានចេញផ្សាយពីអត្ថបទរបស់ខ្លួនដោយនិយាយពីបញ្ជីឈ្មោះមហាសេដ្ឋីវ័យក្មេងជាងគេបំផុតចំនួន១០នាក់ នៅក្នុងពិភពលោក ដែលមានទ្រព្យសម្បត្តិរួមគ្នាសរុបជាង៦៤ពាន់លានដុល្លារ គិតត្រឹមថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយក្នុងនោះមានមហាសេដ្ឋីម្នាក់ទើបតែមានអាយុ១៩ឆ្នាំតែប៉ុណ្ណោះ។ តើមហាសេដ្ឋីវ័យក្មេងទាំងអស់នោះជាអ្នកណា?
មហាសេដ្ឋីវ័យក្មេង
ដោយ

បើតាមការចេញផ្សាយរបស់ទស្សនាវដ្ដី ហ្វប កាលពីថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ក្នុងចំណោមមហាសេដ្ឋីវ័យក្មេងបំផុតទាំង១០នាក់នេះ មាន៣នាក់ គឺជាបងប្អូនបង្កើតនឹងគ្នា រួមមាន លោក ក្លេម៉ិន ឌែល វ៉េចឈីអូ (Clemente Del Vecchio) អាយុ១៩ឆ្នាំ លោក លូកា (Luca) អាយុ២២ឆ្នាំ និងលោក លីអូណាដូ ម៉ារី (Leonardo Maria) អាយុ២៨ឆ្នាំ ដែលម្នាក់ៗទទួលបានទ្រព្យសម្បត្តិសុទ្ធពីឪពុករបស់ពួកគេចំនួនជាង៤ពាន់លានដុល្លារ។

លោក ខេវិន ដេវីដ ឡេះម៉ាន់ (Kevin David Lehmann) អាយុ២១ឆ្នាំ នៅប្រទេសអាល្លឺម៉ង់ គឺជា មហាសេដ្ឋីវ័យក្មេងបំផុតទីពីរនៅក្នុងបញ្ជី ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួនជាង២ពាន់លានដុល្លារបន្ទាប់ពីឪពុករបស់គេបានផ្ទេរចំណែកទ្រព្យសម្បត្តិខ្លួនទៅឱ្យគេនៅឆ្នាំ២០១៧។

បន្ទាប់មកទៀត គឺបងប្អូនបង្កើត២នាក់ គឺអ្នកនាង អាឡិកសានដ្រា អេនដ្រេសេន (Alexandra Andresen) អាយុ២៧ឆ្នាំ ដែលមានទ្រព្យសម្បត្តិសុទ្ធ១.៥ពាន់លានដុល្លារ ហើយបងស្រីរបស់នាងឈ្មោះ កាថារីណា (Katharina) អាយុ២៩ឆ្នាំបានទទួលមរតក៤២%នៃក្រុមហ៊ុន Ferd ដែលជាក្រុមហ៊ុនវិនិយោគរបស់គ្រួសាររបស់ពួកគេ។

ចំណែកមហាសេដ្ឋីវ័យក្មេងបន្ទាប់មកទៀត គឺលោក រីយ៉ាន ប្រេស្លូ (Ryan Breslow) អាយុ២៩ឆ្នាំដែលបានបោះបង់ការសិក្សានៅសាកលវិទ្យាល័យ Standford) នៅឆ្នាំ២០១៤ ដើម្បីអាជីវកម្មរបស់ខ្លួនជាមួយតម្លៃ៥ពាន់លានដុល្លារ ហើយបច្ចុប្បន្នគេមានទ្រព្យសម្បត្តិសុទ្ធចំនួន១.១ពាន់លានដុល្លារ។

ដោយឡែកមហាសេដ្ឋីវ័យក្មេងម្នាក់ទៀត គឺលោក ហ្គូស្ដាវ ម៉េកណា វីតហ្សូ (Gustav Magnar Witzoe) អាយុ៣១ឆ្នាំនៅប្រទេសន័រវែសដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន៣.៧ពាន់លានដុល្លារ។ បន្ទាប់មក គឺលោក ម៉ាក ម៉េតេស៊ីត (Mark Mateschitz) អាយុ៣១ឆ្នាំនៅប្រទេសអូទ្រីសក៏បានជាប់ក្នុងបញ្ជីឈ្មោះជាមហាសេដ្ឋីវ័យក្មេងផងដែរ ដោយលោកមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតរហូតដល់ជាង៣៩ពាន់លានដុល្លារ។

ចុងក្រោយបំផុតនេះគឺលោក ចូណាថាន ក្វក (Jonathan Kwok) អាយុ៣១ឆ្នាំនៅទីក្រុងហុងកុងក៏ត្រូវបានទស្សនាវដ្ដី ហ្វប ចុះក្នុងបញ្ជីក្រុមមហាសេដ្ឋីវ័យក្មេងទាំង១០ផងដែរជាមួយនឹងទ្រព្យសម្បត្តិសុទ្ធជាង២ពាន់លានដុល្លារអាមេរិក ក្រោយពីលោកបានទទួលមរតកពីការស្លាប់របស់ឪពុកលោកនៅក្នុងឆ្នាំ២០១៨៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌារំពឹងទទួលបានចំណូលជិត២ពាន់លានដុល្លារក្នុង១ខែពីក្រុមហ៊ុនល្បែងអនឡាញនៅឆ្នាំ២០២៥

ព័ត៌មាន
រដ្ឋលេខាធិការក្រសួងប្រាក់ចំណូលឥណ្ឌាលោក សានចាយ ម៉ាលហូត្រា (Sanjay Malhotra) បានគូសបញ្ជាក់ថា ឥណ្ឌារំពឹងប្រមូលបង់ពន្ធលើទំនិញ និងសេវាកម្ម …

ភេសជ្ជៈ Yeo's ឈីងប៉ូលាំង រូបរាងកំប៉ុងថ្មីដែលបានរចនាឡើង សម្រាប់អបអរពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មាន
ក្នុងនាមជាក្រុមហ៊ុននាំមុខគេនៅកម្ពុជាក្នុងការផលិតភេសជ្ជៈអាស៊ី (Asian Drink) និងដើម្បីអបអរសាទរការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីចិន (ឆ្នា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ