វិស័យពាណិជ្ជកម្ម

ឥណ្ឌារំពឹងទទួលបានចំណូលជិត២ពាន់លានដុល្លារក្នុង១ខែពីក្រុមហ៊ុនល្បែងអនឡាញនៅឆ្នាំ២០២៥


រដ្ឋលេខាធិការក្រសួងប្រាក់ចំណូលឥណ្ឌាលោក សានចាយ ម៉ាលហូត្រា (Sanjay Malhotra) បានគូសបញ្ជាក់ថា ឥណ្ឌារំពឹងប្រមូលបង់ពន្ធលើទំនិញ និងសេវាកម្ម (GST)ពីក្រុមហ៊ុនល្បែងអនឡាញបានជិត២ពាន់លានដុល្លារអាមេរិកក្នុង១ខែ នៅក្នុងឆ្នាំសារពើពន្ធ ២០២៥។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

រដ្ឋាភិបាលឥណ្ឌា កាលពីខែតុលា ឆ្នាំ២០២៣ បានកំណត់យកពន្ធ២៨% លើចំណូលរបស់ក្រុមហ៊ុនល្បែង ឬហ្គេមអនឡាញ ដែលប្រមូលបានពីការលេងល្បែងផ្សេងៗរបស់អតិថិជន ដែលធ្វើឱ្យប៉ះពាល់ដល់ចំណូលរបស់ឧស្សាហកម្មនេះរហូតដល់១ពាន់៥រយលានដុល្លារ។ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាបានចេញមកការពារពីវិធានការនេះ ដោយលើកឡើងពីការព្រួយបារម្ភខ្លាចពលរដ្ឋមានការញៀននឹងល្បែងតាមអនឡាញនេះ។

លោក ម៉ាលហូត្រា រដ្ឋលេខាធិការក្រសួងប្រាក់ចំណូលឥណ្ឌាបាននិយាយក្នុងបទសម្ភាស​មួយថា ក្នុងឆ្នាំសារពើពន្ធដែលនឹងបិទបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ រដ្ឋាភិបាលឥណ្ឌានឹងប្រមូលបានប្រហែលជាង៩០៣លានដុល្លារពីការប្រមូលពន្ធនេះ ពោលគឺបានកើនឡើងពីចំនួនជាង១៩២លានដុល្លារនៅក្នុងឆ្នាំសារពើពន្ធឆ្នាំ២០២៣។

លោក ម៉ាលហូត្រា បានបន្ថែមថា ការប្រមូលពន្ធលើឧស្សាហកម្មល្បែងអនឡាញនេះ បានបង្កើតចំណូលបានជាង៤២១លានដុល្លារ នៅក្នុងត្រីមាសពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣។ រដ្ឋលេខាធិការរូបនេះបានបន្ថែមទៀតថា បច្ចុប្បន្នឧស្សាហកម្មនេះមានស្ថិរភាពនៅឡើយទេ ប៉ុន្តែវាដូចជាឆាប់ពេកហើយដើម្បីធ្វើការសន្និដ្ឋានពីឧស្សាហកម្មមួយនេះ ហើយលោកបានបន្តថា រដ្ឋាភិបាលនឹងពិនិត្យឡើងវិញនូវក្របខណ្ឌពន្ធលើក្រុមហ៊ុនល្បែងអនឡាញនៅក្នុងខែមេសា ឆ្នាំនេះ ប៉ុន្តែវាមិនមានន័យថា អត្រាពន្ធនឹងត្រូវផ្លាស់ប្តូរនោះទេ។

លោក ម៉ាលហូត្រា បាននិយាយថា ការប្រមូលពន្ធ GST សរុបរបស់រដ្ឋាភិបាលមានជាមធ្យមរហូតដល់១.៧ពាន់លានដុល្លារក្នុងមួយខែៗ ហើយថា រដ្ឋាភិបាលកំពុងរំពឹងថា ការប្រមូលប្រចាំខែជាមធ្យមនឹងមានចម្លោះពីជាង២១ពាន់លានដុល្លារទៅដល់ជាង២២ពាន់លានដុល្លារពីឆ្នាំសារពើពន្ធបន្ទាប់ទៀត៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គ្រាន់តែ១ខែ មានក្រុមហ៊ុនអចលនទ្រព្យវៀតណាមជាង២ពាន់ក្រុមហ៊ុនបានបញ្ឈប់ដំណើរការ

ព័ត៌មាន
វាជារឿងមួយដ៏គួរភ្ញាក់ផ្អើលសម្រាប់ប្រជាជនវៀតណាម និងវិនិយោគិនក្នុងតំបន់ ដ្បិតថា គ្រាន់តែនៅក្នុងរយៈពេលពេញមួយខែមករា កន្លងទៅ មានក្រុមហ៊ុនអច…

តើអ្នកណាខ្លះជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីវ័យក្មេងបំផុត ដែលមានទ្រព្យសម្បត្តិសរុបជាង៦៤ពាន់លានដុល្លារ?

ព័ត៌មាន
ថ្មីៗនេះទស្សនាវដ្ដី ហ្វប (Forbes) បានចេញផ្សាយពីអត្ថបទរបស់ខ្លួនដោយនិយាយពីបញ្ជីឈ្មោះមហាសេដ្ឋីវ័យក្មេងជាងគេបំផុតចំនួន១០នាក់ នៅក្នុងពិភពលោក …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ