វិស័យអចលនទ្រព្យ

គ្រាន់តែ១ខែ មានក្រុមហ៊ុនអចលនទ្រព្យវៀតណាមជាង២ពាន់ក្រុមហ៊ុនបានបញ្ឈប់ដំណើរការ


វាជារឿងមួយដ៏គួរភ្ញាក់ផ្អើលសម្រាប់ប្រជាជនវៀតណាម និងវិនិយោគិនក្នុងតំបន់ ដ្បិតថា គ្រាន់តែនៅក្នុងរយៈពេលពេញមួយខែមករា កន្លងទៅ មានក្រុមហ៊ុនអចលនទ្រព្យវៀតណាមរហូតដល់ជាង២ពាន់ក្រុមហ៊ុនឯណោះ បានបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ តែយ៉ាងណាបើតាមស្ថិតិមួយបង្ហាញថា នៅឆ្នាំ២០២៣ កន្លងទៅ ទុនវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅវៀតណាម មានទំហំសរុបជិត៥ពាន់លានដុល្លារ កើនឡើងប្រមាណជិត៥%ឯណោះបើធៀបនឹងឆ្នាំ២០២២។
វិស័យអចលនទ្រព្យ
ដោយ

សារព័ត៌មាន Vietnam News បានរាយការណ៍ថា នៅក្នុងខែមករា ដើមឆ្នាំ២០២៤ នេះនៅទូទាំងប្រទេសវៀតណាម មានក្រុមហ៊ុនអាជីវកម្មអចលនទ្រព្យរហូតដល់ជាង២ពាន់ក្រុមហ៊ុន បានបញ្ឈប់ប្រតិបត្តិការជាបណ្ដោះអាសន្ន ហើយសហគ្រាស និងក្រុមហ៊ុនដែលបាន ប្រកាសរំលាយគឺមានរហូតដល់ទៅជិត១៥០ក្រុមហ៊ុន។ ទន្ទឹមនឹងការប្រកាសបញ្ឈប់ប្រតិបត្តិការរបស់ក្រុមហ៊ុនទាំងនេះ ក៏មានក្រុមហ៊ុនអាជីវកម្មអចលនទ្រព្យថ្មី ចំនួន៣៤២ក្រុមហ៊ុន បានស្នើសុំចុះបញ្ជីបើកដំណើរផងដែរ ហើយក្រុមហ៊ុនដែលបានប្រកាសផ្អាកអាជីវកម្មកន្លងមក បានមកទំនាក់ទំនងដំណើរការឡើងវិញ គឺមានប្រមាណ៦៤៥ក្រុមហ៊ុន។

ស្ថានភាពទីផ្សារអចលនទ្រព្យ និងសំណង់នៅវៀតណាមនៅប៉ុន្មានឆ្នាំមកនេះ បានទទួលរងព្យុះភ្លៀងយ៉ាងខ្លាំង តែទោះបីជាយ៉ាងណាក៏ដោយ វៀតណាមនៅតែមានក្រុមហ៊ុនរកស៊ីក្នុងវិស័យនេះយ៉ាងច្រើន។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣ កន្លងទៅ វៀតណាមមានក្រុមហ៊ុនអចលនទ្រព្យជាង៤ពាន់៧រយក្រុមហ៊ុននៅដំណើរការ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចំនួននេះ គឺថយចុះដល់ទៅ៤៥% បើធៀបនឹងឆ្នាំ២០២២។ ទន្ទឹមនឹងនេះមានក្រុមហ៊ុនជិត១ពាន់៣រយក្រុមហ៊ុនត្រូវបានរំលាយចោលកើនឡើងជាង៧% និងក្រុមហ៊ុនដែលពន្យាសកម្មភាពដោយមានពេលកំណត់ គឺមានជាង៣ពាន់៧រយក្រុមហ៊ុនកើនឡើងជាង៤៧%។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣កន្លងទៅ វិស័យអចលនទ្រព្យនៅវៀតណាម បានទាក់ទាញទុនវិនិយោគសរុបបានជិត៥ពាន់លានដុល្លារ ស្មើនឹងជិត១៣% នៃដើមទុនវិនិយោគដែលបានចុះបញ្ជីសរុប កើនឡើងជិត៥%៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើស្ពានខ្សែកាបវែងបំផុតក្នុងលោក ដែលតភ្ជាប់ទ្វីបអាស៊ី និងអឺរ៉ុបមានលក្ខណៈពិសេសអស្ចារ្យបែបណា?

ព័ត៌មាន
ស្ពានកាណាក់កាឡេ ១៩១៥ (1915 Canakkale Bridge) តម្លៃរាប់ពាន់លានដុល្លារអាម៉េរិក ត្រូវបានប្រសិទ្ធនាមថា ជាស្ពានខ្សែកាបវែងបំផុតរបស់ពិភពលោក…

ឥណ្ឌារំពឹងទទួលបានចំណូលជិត២ពាន់លានដុល្លារក្នុង១ខែពីក្រុមហ៊ុនល្បែងអនឡាញនៅឆ្នាំ២០២៥

ព័ត៌មាន
រដ្ឋលេខាធិការក្រសួងប្រាក់ចំណូលឥណ្ឌាលោក សានចាយ ម៉ាលហូត្រា (Sanjay Malhotra) បានគូសបញ្ជាក់ថា ឥណ្ឌារំពឹងប្រមូលបង់ពន្ធលើទំនិញ និងសេវាកម្ម …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ