អត្ថបទពាណិជ្ជកម្ម

ហេតុអ្វី ខ្មែរ ប៊ែវើរីជីស នៅតែបន្ដចាយថវិការាប់លានដុល្លាររៀងរាល់ឆ្នាំ ជួយលើកស្ទួយវិស័យគុនខ្មែរ?


បើទោះបីជា ស្ថានភាពសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជានៅបន្ដរងនូវឥទ្ធិលអវិជ្ជមានពីវិបត្តិសាកលយ៉ាងណាក្ដី ប៉ុន្ដែ វាមិនបានធ្វើឲ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បោះបង់នូវគោលដៅរបស់ខ្លួន ក្នុងការវិនិយោគជួយលើកស្ទួយដល់វិស័យគុនខ្មែ ដែលជាកេរ្ដិរ៍តំណែលពីដូនតានោះឡើយ។
ហេតុអ្វី ខ្មែរ ប៊ែវើរីជីស នៅតែបន្ដចាយថវិការាប់លានដុល្លាររៀងរាល់ឆ្នាំ ជួយលើកស្ទួយវិស័យគុនខ្មែរ?
ដោយ
អំពី Khmer Beverages

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានអះអាងច្បាស់ៗថា​ ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនខ្មែរដ៏ធំដំបូងគេ ដែលបានផ្ដួចផ្ដើមជួយ​ឧបត្ថម្ភ​គាំទ្រវិស័យកីឡាគុនខ្មែរតាំងពីកវែកកឆ្នាំង រហូតទទួលបានៅភាពល្បីល្បាញ​សុសសាយទាំង​នៅក្នុងស្រុក និង​លើឆាកអន្តរជាតិ នាពេលបច្ចុប្បន្ន​។ ​

អ្នកឧកញ៉ា បន្ថែមថា ជាមួយនឹងសមិទ្ធិផល​ដែលសម្រេចបាននាពេលកន្លងមក បានផ្ដល់ជាកម្លាំង​ចិត្តកាន់តែ​ខ្លាំងក្លា ដើម្បី​ឲ្យ​ ខ្មែរ ប៊ែវើរីជីស នៅតែបន្ដ​គោលដៅរបស់ខ្លួន​ ក្នុងការ​វិនិយោគរាប់លាន​ដុល្លារបន្ថែមទៀត ដើម្បីអភិវឌ្ឍ​វិស័យប្រដាល់គុនខ្មែរឲ្យកាន់តែល្បីរន្ទឺថែមទៀត តាមរយៈ​កិច្ច​សហការជាមួយនឹងសហព័ន្ធ​កីឡាប្រដាល់គុនខ្មែរ។

ជាមួយគ្នានេះ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធគុនខ្មែរបានទទួលស្គាល់ថា ការរីកចម្រើន​របស់វិស័យគុនខ្មែរ​បច្ចុប្បន្ន​ គឺពិតជាមិនអាចខ្វះការគាំទ្រ​ពីវិស័យឯកជនបានឡើយ ពិសេស គឺការគាំទ្រ​ដោយឥតងាករេរបស់​ក្រុមហ៊ុន​ខ្មែរ ប៊ែវើរីជីស ដែលជាអ្នកផ្ដួចផ្ដើម​ដ៏សំខាន់មួយ ជួយគាំទ្រដល់វិស័យនេះ តាំងពីដើមរៀងមក។ ​ឯកឧត្តម បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ​នៅកម្ពុជាមានប្រហែល ១៥ ទៅ១៨កម្មវិធីប្រកួតក្នុងមួយសប្ដាហ៍ ដោយក្នុងនោះ កម្មវិធីដែលគាំទ្រ​ឧបត្ថម្ភ​ដោយក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស មានរហូតដល់ ៥កម្មវិធីក្នុងមួយសប្ដាហ៍។ ដូច្នេះ ឯកឧត្តម ប្រធានសហព័ន្ធគុនខ្មែរ ជឿជាក់យ៉ាងមុតមាំថា ការសហការជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាចំណុច​ពិសេស ដែលនឹងជួយជ្រោមជ្រែងវិស័យគុនខ្មែរ ឲ្យ​កាន់តែមានឈ្មោះបោះសំឡេងទាំងនៅក្នុងស្រុក និងលើឆាកអន្តរជាតិ។ ពិសេស ជួយពង្រឹងសមត្ថភាព និងបង្កើនប្រាក់ចំណូលសម្រាប់កីឡាករឲ្យកាន់តែ​ប្រសើរឡើង​មួយកម្រិតទៀត។

ឧត្តមសេនីយ៍ត្រី ហេង សុខឃន ប្រធានសហព័ន្ធប្រដាល់ឃិតបុកស៊ីង បានលើកឡើងដែរថា ការទទួលបាន​​ការឧបត្ថម្ភ​គាំទ្រ​​ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាការរួមចំណែក​ដ៏សំខាន់​ក្នុងការផ្សព្វផ្សាយ​​អំពីកិត្យានុភាព​របស់កម្ពុជា​ទៅកាន់ពិភពលោក​ ​តាមរយៈវិស័យកីឡា។

ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈខ្មែរដ៏ធំជាងគេនៅកម្ពុជា ថ្មីៗនេះ បានចុះអនុស្សរណៈ​យោគយល់គ្នា​​ជាមួយសហព័ន្ធ​កីឡាគុនខ្មែរ ស្ដីពីកិច្ចសហការឧបត្ថម្ភ​កម្មវិធីប្រកួតប្រដាល់គុនខ្មែរ និង Kickboxing ដើម្បីពង្រឹង​បច្ចេកទេសកីឡាករ កីឡាការិនីជម្រើសជាតិ ដើម្បីចូលរួម​ប្រកួតនៅក្រៅ​ប្រទេស និង​បណ្ដុះបណ្ដាល​កីឡាករ​ថ្នាលក្នុងទិសដៅឆ្ពោះទៅកាន់កីឡាយុវជន​អាស៊ីឆ្នាំ២០២៩។ ការចុះអនុស្សរណៈនេះ បានបង្ហាញឲ្យឃើញកាន់តែច្បាស់​អំពីការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ​ខ្មែរ ប៊ែវើរីជីស ក្នុងការរួមចំណែក​បណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពកីឡាករខ្មែរ ឲ្យកាន់តែខ្លាំងក្លាទ្វេដង ដើម្បីឈានទៅដណ្ដើមជ័យជំនះនៅក្នុង​ការប្រកួតធំៗទាំងថ្នាក់តំបន់ និងពិភពលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃពោតក្រហមមានការធ្លាក់ចុះ តែមន្ត្រីអះអាងថា កសិករនៅតែទទួលបានផលចំណេញ

ព័ត៌មាន
ពោតក្រហមរបស់កសិករខ្មែរក្នុងខេត្តបាត់ដំបង នៅតែមានទីផ្សារសម្រាប់ការនាំចេញទៅប្រទេសជិតខាង ដើម្បីផលិតជាចំណីសត្វ ប៉ុន្តែតម្លៃហាក់មានការធ្លាក់ច…

តើមានកត្តាអ្វីជំរុញឱ្យសាលាមត្តេយ្យរាប់ម៉ឺនសាលានៅប្រទេសចិន បិទទ្វារជាបន្តបន្ទាប់ដូចទឹកបាក់ទំនប់?

ព័ត៌មាន
ទិន្នន័យពីក្រសួងអប់រំចិន បានបង្ហាញថា សាលាមត្តេយ្យរហូតដល់ទៅរាប់ម៉ឺនសាលានៅក្នុងប្រទេសចិន បានបិទទ្វារជាបន្តបន្ទាប់គួរឱ្យភ្ញាក់ផ្អើលក្នុងរយៈពេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ