តុលាការ ICC

ហេតុអ្វីម៉ុងហ្គោលី មិនអនុវត្តតាមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីចាប់ខ្លួនលោក ពូទីន?


ម៉ុងហ្គោលី ដែលជាសមាជិករបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) មិនត្រឹមមិនបានចាប់ខ្លួនលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី តាមដីការបស់ ICC ប៉ុណ្ណោះទេ ថែមទាំងបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក ពូទីន ពេលលោកធ្វើទស្សនកិច្ចនៅក្នុងប្រទេសនេះ។ តើមានអ្វីនៅពីក្រោយខ្នង ទើបបានជា ម៉ុងហ្គោលី មិនព្រមអនុវត្តិតាមដីការបស់តុលាការ ICC ដើម្បីចាប់ខ្លួនលោក ពូទីន យ៉ាងដូច្នេះ?
តុលាការ ICC
ដោយ

ក្រោយបញ្ចប់ដំណើរទស្សនកិច្ចពីរថ្ងៃនៅប្រទេសម៉ុងហ្គោលី ក្រោមក្រសែភ្នែកយកចិត្តទុកដាក់បំផុតពីអន្តរជាតិ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរត្រឡប់ទៅដល់ប្រទេសរុស្ស៊ីវិញប្រកបដោយសុវត្ថិភាពកាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ។ ដំណើរទស្សនកិច្ចរបស់លោក ពូទីន នេះ បានបន្សល់នូវចម្ងល់មួយចំនួនលើកឡើងថា តើហេតុអ្វីបានជាម៉ុងហ្គោលីហ៊ានល្មើសដីការបស់ ICC មិនចាប់ខ្លួនលោក ពូទីន ខណៈប្រទេសនេះជាសមាជិកមួយរបស់ ICC មួយដែរនោះ?

ទោះបី ម៉ុងហ្គោលី ដែលជាសមាជិកនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ត្រូវមានកាតព្វកិច្ចត្រូវគោរពតាមដីការបស់តុលាការនេះក៏ដោយ ប៉ុន្តែក៏មានករណីលើកលែងមួយចំនួនដែរ ដូចជាករណីរំលោភលើអភ័យឯកសិទ្ធិការទូតជាដើម ដូច្នេះហើយទស្សនកិច្ចរបស់លោក ពូទីន នេះ អាចស្ថិតនៅក្រោមបទប្បញ្ញត្តិនេះ ទើបប្រទេសនេះមិនអនុវត្តតាមដីការបស់ ICC។

តែទោះយ៉ាងណាក៏ដោយ មានហេតុផលសំខាន់ផ្សេងទៀត ដែលម៉ុងហ្គោលី មិនអាចចាប់ខ្លួនលោក ពូទីន តាមដីការបស់តុលាការនេះ នោះអាចដោយសារសេដ្ឋកិច្ចរបស់ម៉ុងហ្គោលី មានការពឹងផ្អែកខ្លាំងលើរុស្ស៊ី និងចិន ដែលហ៊ុព័ទ្ធជុំវិញប្រទេសនេះ។ ជាក់ស្តែង ម៉ុងហ្គោលី នៅតែពឹងផ្អែកលើប្រេង និងទិញអគ្គិសនីពីរុស្ស៊ី ដោយកាលពីឆ្នាំមុន ប្រទេសនេះបាននាំចូលប្រេងពីរុស្ស៊ី រហូតដល់២៦% ហើយនាំចូលប្រេងពីចិនចំនួន៤១% តាមរយៈក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នារវាងរុស្ស៊ី និងម៉ុងហ្គោលី គឺក្រុមហ៊ុន UBTZ។

ទន្ទឹមនឹងនេះ ប្រទេសម៉ុងហ្គោលី ក៏បានរីករាយជាមួយកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ដែលកើតចេញពីការបង្កើនការនាំចេញធ្យូងថ្មទៅកាន់ប្រទេសចិនផងដែរ ដោយកាលពីឆ្នាំមុន ម៉ុងហ្គោលី បាននាំចេញធ្យូងថ្មីទៅកាន់ប្រទេសចិន ចំនួន៩១% នៃការនាំចេញសរុបរបស់ខ្លួន។

ប្រភពពីមន្ត្រីរដ្ឋាភិបាលម៉ុងហ្គោលីម្នាក់ បានលួចបង្ហើបឱ្យដឹងថា ប្រទេសម៉ុងហ្គោលី ត្រូវបានព័ទ្ធជិតដោយមហាអំណាចធំៗទាំងពីរ គឺរុស្ស៊ី និងចិនទៅហើយ។ ដូច្នេះហើយចង់ឬមិនចង់ ម៉ុងហ្គោលី ត្រូវតែចុះសម្រុងគ្នាជាមួយនឹងមហាអំណាចទាំងពីរនេះ បើមិនអ៊ីចឹងទេ ម៉ុងហ្គោលី ច្បាស់ជាមិនអាចរស់បានឡើយ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កោះដ៏ល្បីល្បាញមួយរបស់កម្ពុជា ស្ថិតក្នុងចំណោមកោះ ដែលមានឆ្នេរខ្សាច់ស្រស់ស្អាតបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មាន
វាជាដំណឹងដ៏គួរឱ្យរីករាយ និងជាមោទកភាពថ្មីមួយទៀតសម្រាប់កម្ពុជា ទាំងមូល ដែលកោះដ៏ល្បីល្បាញមួយរបស់កម្ពុជា ស្ថិតនៅភាគនិរតីបានជាប់ឈ្មោះក្នុងច…

ក្រុមហ៊ុនថៃ កាន់តែច្រើនចាកចេញពីប្រទេសមីយ៉ាន់ម៉ា ស្របពេលសេដ្ឋកិច្ចមីយ៉ាន់ម៉ា កំពុងដាំក្បាលចុះកាន់តែជ្រៅ

ព័ត៌មាន
ក្រុមហ៊ុនថៃ កាន់តែច្រើនបានចាកចេញ និងគ្រោងចាកចេញពីប្រទេសមីយ៉ាន់ម៉ា បន្តកន្ទុយគ្នា ស្របពេលសេដ្ឋកិច្ចមីយ៉ាន់ម៉ា ដែលជាប្រទេសជិតខាងរបស់ថៃ នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ