វិស័យអចលនទ្រព្យ

តើកត្តាអ្វីនាំឱ្យមានការព្យាករថា ការបើកលក់គម្រោងអភិវឌ្ឍន៍អគារខុនដូថ្មីៗនៅក្រុងបាងកក នឹងធ្លាក់ចុះខ្លាំងនៅឆ្នាំ២០២៤ នេះ?


ក្រុមហ៊ុន ខូលីយ័រ ថៃលែន (Colliers Thailand) ដែលជាសាខានៃក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យកាដាណា ខូលីយ័រ (Colliers) បានព្យាករថា ការបើកលក់គម្រោងអភិវឌ្ឍន៍អគារខុនដូថ្មីៗនៅក្រុងបាងកក ប្រទេសថៃ អាចនឹងធ្លាក់ចុះខ្លាំងនៅឆ្នាំ២០២៤ នេះ ដោយសារកត្តាចម្បងចំនួន២ គឺការធ្លាក់ចុះនៃតម្រូវការ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍។
វិស័យអចលនទ្រព្យ
ដោយ

ទិន្នន័យផ្លូវការបានបង្ហាញថា ទីផ្សារខុនដូក្រុងបាងកក បានធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់នៅឆមាសទី១ ដើមឆ្នាំ២០២៤ ដោយខុនដូ ដែលត្រូវបានដាក់លក់មានត្រឹមតែ៨.៦៧៤យូនីតប៉ុណ្ណោះ ពោលគឺតិចជាង៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទោះបីជាការបើក​គម្រោងអភិវឌ្ឍន៍អគារខុនដូថ្មីៗមានតិចយ៉ាងណាក្ដី ក៏តម្លៃខុនដូបានហក់ឡើងតែបន្តិចបន្តួចប៉ុណ្ណោះ ដោយសារតែអ្នកទិញភាគច្រើនផ្ដោតសំខាន់ ឬចាប់អារម្មណ៍តែលើអចលនទ្រព្យប្រណីតៗ។

ទិន្នន័យបង្ហាញថា ចំនួនសរុបនៃការបើកលក់ខុនដូថ្មីៗនៅឆ្នាំ២០២៤ នេះ ត្រូវបានរំពឹងថានឹងមានចំនួនតិចជាង២៥.០០០យូនីត ពោលគឺធ្លាក់ចុះខ្លាំងពីការព្យាករដំបូងដែលរំពឹងមាន៣០.០០០យូនីតទៅ៣៥.០០០យូនីត។

ពេលនេះបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍កំពុងជួបបញ្ហាការលក់ធ្លាក់ចុះ និងបញ្ហាប្រឈមផ្សេងៗទៀត ដែលបណ្ដាលមកពីធនាគារនានាច្រានចោលសំណើកម្ចីទិញផ្ទះ ទោះបីជាមានការលើកទឹកចិត្តផ្នែកពន្ធលើអចលនទ្រព្យយ៉ាងណាក៏ដោយ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សណ្ឋាគារនៅជប៉ុន ត្រូវការកម្មករបរទេសជាច្រើន ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ

ព័ត៌មាន
ប្រតិបត្តិករសណ្ឋាគារជប៉ុន គ្រោងនឹងជួលបុគ្គលិកបរទេសបន្ថែមទៀត នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ខណៈឧស្សាហកម្មនេះប្រឹងប្រែងបំពេញចន្លោះប្រហោងនៃការក…

Metfone និង EBC សហការគ្នាដើម្បីពន្លឿនការផ្លាស់ប្តូរឌីជីថលក្នុងវិស័យអប់រំ

ព័ត៌មាន
កាលពីថ្ងៃទី៩ ខែសីហា នៅរាជធានីភ្នំពេញ (កម្ពុជា) ក្រុមហ៊ុន Viettel Cambodia (Metfone) និង ស្ថប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) បានចុះហត្ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ