ឥណ្ឌាបាញ់រ៉ុក្កែតមួយផ្សេងទៀតដើម្បីទៅសិក្សាពីព្រះអាទិត្យ

ក្រោយចុះចតនៅឋានព្រះចន្ទ ឥណ្ឌាបានបាញ់រ៉ុក្កែតមួយទៀត ដោយជោគជ័យ ដើម្បីទៅសិក្សាពីប្រព័ន្ធព្រះអាទិត្យ


បន្ទាប់ពីទទួលបានជោគជ័យយ៉ាងឆាប់រហ័សនៃការចុះចតនៅឋានព្រះច័ន្ទរបស់ឥណ្ឌា ទីភ្នាក់ងារអវកាសរបស់ប្រទេសនេះ បានបាញ់បង្ហោះរ៉ុក្កែតមួយទៀតកាលពីថ្ងៃសៅរ៍ ទី ២ កញ្ញា ដើម្បីទៅសិក្សាពីប្រព័ន្ធព្រះអាទិត្យនៅក្នុងបេសកកម្មជាលើកដំបូងរបស់ខ្លួន។ យោងតាមគេហទំព័ររបស់អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានបង្ហាញថា រ៉ុក្កែតនេះបានបញ្ចេញផ្សេង និងភ្លើង ជាមួយនិងស្នូរទះដៃពីអ្នកវិទ្យាសាស្ត្រ ព្រមទាំងប្រជាជនឥណ្ឌារាប់លាននាក់ មុនពេលវាហោះទៅដល់គោលដៅក្នុងកន្លងអវកាសដោយជោគជ័យ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ឥណ្ឌាបាញ់រ៉ុក្កែតមួយផ្សេងទៀតដើម្បីទៅសិក្សាពីព្រះអាទិត្យ

ដាក់ឈ្មោះតាមភាសាហិណ្ឌូ ដែលសំដៅលើព្រះអាទិត្យ យានអវកាស Aditya-L1 បានធ្វើបេសកកម្មដោយជោគជ័យត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីឥណ្ឌាបានយកឈ្នះលើប្រទេសរុស្ស៊ី ក្នុងការក្លាយជាប្រទេសដំបូងគេបង្អស់ ដែលបានចុះចតនៅលើផ្នែកខាងត្បូងនៃឋានព្រះច័ន្ទ តាមរយៈការបាញ់បង្ហោះយានអាវកាស Chandrayaan-3 កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
ដោយមានការជំរុញ និងផ្តោចសំខាន់ពីរដ្ឋាភិបាលលោកម៉ូឌី បេសកកម្មអវកាសរបស់ឥណ្ឌាកំពុងដើរតួនាទីកាន់តែធំនៅលើឆាកពិភពលោក នៃទីអវកាសគ្រប់គ្រង ដោយសហរដ្ឋអាមេរិក និងចិន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌាលោក Amit Shah បាននិយាយថា ការបាញ់បង្ហោះនេះគឺជា «ជំហានដ៏ធំ» ឆ្ពោះទៅតាមចក្ខុវិស័យរបស់នាយករដ្ឋមន្ត្រីម៉ូឌី។
យានអាវកាស Aditya-L1 ត្រូវបានរចនាឡើងដើម្បីអាចធ្វើដំណើរបានចម្ងាយ ១,៥ លានគីឡូម៉ែត្រ ក្នុងរយៈពេល ៤ ខែ ដែលចម្ងាយនេះតិចជាងឆ្ងាយណាស់ បើធៀបនឹងចម្ងាយពីផែនដីទៅកាន់ព្រះអាទិត្យ ដែលបានមាន ១៥០ លានគីឡូម៉ែត្រ។ ក្នុងន័យនេះ Aditya-L1 ត្រូវបញ្ឈប់ដំណើររបស់ខ្លួននៅក្នុងចំណតគោលដៅមួយក្នុងលំហរអាកាស ដើម្បីធ្វើឱ្យមានតុល្យភាពកម្លាំងទំនាញផែនដី ក្នុងការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈយានអវកាស។

យោងតាមលោក Sankar Subramanian អ្នកវិទ្យាសាស្ត្រគោល នៃបេសកកម្មនេះបានឱ្យដឹងថា «តាមរយៈបេសកកម្មសិក្សានេះ គេនឹងទទួលបាននូវទិន្នន័យដែលមិនធ្លាប់មានពីមុនមក ហើយក៏អាស្វែងយល់ពីប្រព័ន្ធព្រះអាទិត្យ សក្ដានុពលរបស់វា ក៏ដូចជាតំបន់អវកាសខាងក្នុងនៃប្រព័ន្ធព្រះអាទិត្យ ដែលជាធាតុសំខាន់សម្រាប់បច្ចេកវិទ្យាបច្ចុប្បន្ន និងទិដ្ឋភាពរួម នៃអាកាសធាតុលំហរអាកាស»។
អ្នកវិទ្យាសាស្ត្រក៏សង្ឃឹមថា តាមរយៈបេសកកម្មថ្មីនេះ នឹងឱ្យឥណ្ឌាស្វែងយល់បន្ថែមអំពីឥទ្ធិពលនៃវិទ្យុសកម្មព្រះអាទិត្យលើផ្កាយរណបរាប់ពាន់ក្នុងគន្លងតារាវិថី ដែលក្នុងនោះយានអាវកាស Starlink នៃក្រុមហ៊ុន SpaceX របស់លោក Elon Musk បានជោគជ័យធ្វើវារួចមកហើយ។
ដោយផ្អែកតាមអ្នកវិទ្យសាស្ត្ររបស់ឥណ្ឌាផ្សេងទៀតនៃនាយកដ្ឋាននេះយល់ថា «ក្នុងរយៈពេលវែង ទិន្នន័យពីបេសកកម្មនេះអាចជួយឱ្យឥណ្ឌា ក៏ដូចជាពិភពលោកយល់កាន់តែច្បាស់ពីឥទ្ធិពលរបស់ព្រះអាទិត្យមកលើលំនាំអាកាសធាតុរបស់ផែនដី និងប្រភពដើមនៃខ្យល់ព្រះអាទិត្យ និងស្ទ្រីមនៃភាគល្អិត ដែលហូរចេញពីព្រះអាទិត្យតាមរយៈប្រព័ន្ធព្រះអាទិត្យជាដើម៕




អត្ថបទបន្ទាប់


កត្តាអ្វីខ្លះធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ឯកជន VietJet ដឹកអ្នកដំណើរអន្តរជាតិបានច្រើនជាងក្រុមហ៊ុនរបស់រដ្ឋវៀតណាម?

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ឯកជនវៀតចេតអ៊ែរ (VietJet Air) ដែលជាក្រុមហ៊ុនមានតម្លៃសេវាថោកជាងគេនោះ ក្នុង រយៈពេល៧ខែដំបូងនៃឆ្នាំនេះ បានដឹកអ្នកដំណើ…

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នឹងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាគោល

ព័ត៌មាន
របៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងធ្វើឡើងនៅសប្ដាហ៍នេះ គឺមានច្រើន ប៉ុន្តែ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទំនងជានឹងក្លាយជារបៀបវារៈស្នូល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ