ការហាមឃាត់ការនាំចេញអង្កររបស់ឥណ្ឌា

ការហាមឃាត់ការនាំចេញអង្កររបស់ប្រទេសឥណ្ឌាកំពុងបង្កឱ្យមានការរង្គោះរង្គើដល់ទីផ្សារស្រូវអង្ករនៅប្រទេសថៃ


ការជួញដូរអង្ករនៅប្រទេសថៃដែលជាអ្នកនាំចេញអង្ករដ៏ធំបំផុតទី២របស់ពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌានោះកំពុងតែមានភាពវឹកវរហើយខណៈដែលការហាមឃាត់នាំចេញអង្កររបស់ឥណ្ឌានាពេលថ្មីៗនេះបានបង្កឱ្យមានការភ័យស្លន់ស្លោក្នុងការទិញស្រូវអង្ករដោយ សារការស្តុកទុកអង្ករដើម្បីលក់ចំណេញកំពុងបង្ហូរការផ្គត់ផ្គង់ចេញពីទីផ្សារធ្វើឱ្យចំនួនអង្ករសម្រាប់នាំចេញមានបិរមាណតិច។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ការហាមឃាត់ការនាំចេញអង្កររបស់ឥណ្ឌា

តម្លៃអង្ករក្នុងស្រុកនៅប្រទេសថៃបានហក់ឡើងជិត២០%កាលពីសប្តាហ៍មុនដល់ជាង២ម៉ឺនបាតប្រហែល៥៩៧ដុល្លារក្នុងមួយតោនពោលគឺបានបន្តកើនឡើងពីចំនួនប្រហែល៤៧៨ដុល្លារក្នុងមួយតោននៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ការបន្តឡើងថ្លៃអង្ករនេះបានជំរុញឱ្យតម្លៃនាំចេញអង្ករសកម្រិត៥%របស់ថៃរួមទាំងអង្ករបាក់កម្រិត៥%ផងដែរឡើងដល់៦១០ដុល្លារក្នុងមួយតោនដែលបានឆ្លុះបញ្ចាំងពីការឡើងតម្លៃជា សកលដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១១ឆ្នាំមកនេះ។ បើទោះជារដ្ឋាភិបាលថៃមិនមានផែនការកំណត់ការនាំចេញអង្ករក៏ដោយប៉ុន្តែក្រុមហ៊ុននាំចេញអង្កររបស់ថៃនៅតែស្ទាក់ស្ទើរក្នុងការលក់ចេញដោយសារតែភាពមិនច្បាស់លាស់ពីការផ្គត់ផ្គង់ទីផ្សារ។

ជាធម្មតាប្រទេសថៃផលិតអង្ករប្រហែល២០លានតោនដោយចំនួនពាក់កណ្តាលនៃអង្ករនេះត្រូវបានលក់ចែកចាយក្នុងស្រុក ហើយចំនួនពាក់កណ្តាលផ្សេងទៀតត្រូវបាននាំចេញធម្មតា។
លោក ឆូកៀត អូផាសវង់សេ (Chookiat Ophaswongse) ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃបានប្រាប់សារព័ត៌មាន Nikkei Asia ថា ប្រទេសថៃមិនដែលមានការផ្គត់ផ្គង់តឹងរ៉ឹងទេរហូតមកដល់ពេលនេះដោយសារថៃមានអតិរេកអង្ករច្រើនជារៀងរាល់ឆ្នាំ។ ប៉ុន្តែឆ្នាំនេះទីផ្សារអង្ករថៃស្ថិតក្នុងភាពច្របូកច្របល់ដោយសារអ្នកនាំចេញមិនអាចប៉ាន់ប្រមាណពីតម្លៃអង្ករបានឡើយខណៈពួកគេព្រួយបារម្ភពីការប្រែប្រួលតម្លៃ និងភាពមិនច្បាស់លាស់ពីការផ្គត់ផ្គង់។
សូមរំលឹកថា ប្រទេសឥណ្ឌាបានប្រកាសពីការហាមឃាត់នាំចេញអង្កររបស់ខ្លួនកាលពីថ្ងៃទី២០ ខែកក្កដា។ ការហាមឃាត់នេះបានបង្កឱ្យមានការភ័យខ្លាចពីការធ្លាក់ចុះការស្តុកអង្ករ និងបានលើកទឹកចិត្តអ្នកនាំចូលអង្ករសំខាន់ៗឱ្យស្វែងរកអង្ករពីអ្នកនាំចេញសំខាន់ៗផ្សេងទៀត រួមទាំងប្រទេសថៃ និងវៀតណាមផងដែរ។
ការស្តុកអង្ករទុកត្រូវបានគេរំពឹងថានឹងជំរុញឱ្យតម្លៃអង្ករនៅថៃឡើងដល់កម្រិតគ្មានអ្វីផ្ទឹមបានឡើយ និងធ្វើឱ្យថៃបាត់បង់ឱកាសមាសក្នុងការនាំចេញកាន់តែច្រើនដោយហេតុតែឥណ្ឌាអវត្ត មានពីទីផ្សារអន្តរជាតិ។ ក្រុមហ៊ុននាំចេញរបស់ថៃស្ទាក់ស្ទើរក្នុងការប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងមួយចំនួនប្រសិនបើមិនអាចធានាពីការដឹកជញ្ជូនក្នុងតម្លៃដូចកាលពីមុននោះទេ។ ពាណិជ្ជករម្នាក់នៅស្ថាប័នពាណិជ្ជកម្មអន្តរជាតិមួយនៅទីក្រុងបាងកកបាននិយាយថា ការធ្វើដូច្នេះនឹងធ្វើឱ្យមានការខាតបង់ភ្លាមៗតែម្ដង៕




អត្ថបទបន្ទាប់


ប្រធានកម្មវិធីស្បៀងអាហារពិភពលោកថា ការចាកចេញរបស់រុស្ស៊ីពីកិច្ចព្រមព្រៀងស្បៀង កំពុងធ្វើឱ្យមនុស្សជាង៣រយនាក់នាក់ ធ្លាក់ចូលក្នុងភាពគ្រោះថ្នាក់

ព័ត៌មាន
នៅក្នុងបទសម្ភាសន៍មួយរវាងប្រធានប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោក បាបប្រាប់សារព័ត៌មានNikkei Asia ថា ការចាកចេញរបស់រុស្ស៊ីពីកិច្ចព្រមព្រ…

ក្រុមហ៊ុនសម្លៀកបំពាក់ដ៏ធំលំដាប់ទី២ក្នុងពិភពលោក កំពុងស៊ើបអង្កេតការរំលោភបំពានរបស់រោងចក្រមីយ៉ានម៉ាខណៈសម្ពាធកើនឡើងកាន់តែខ្លាំង

ព័ត៌មាន
ក្រុមហ៊ុនសម្លៀកបំពាក់ដ៏ធំមួយ H&M នៅប្រទេសស៊ុយអែតកំពុងស៊ើបអង្កេតករណីចោទប្រកាន់ចំនួន២០នៃការរំលោភបំពានការងារនៅរោងចក្រកាត់ដេរមីយ៉ាន់ម៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ