ទីផ្សារជួល​អាផាតមិន

របាយការណ៍៖ ឆ្នាំ ២០៣០ កំណើនផ្គត់ផ្គង់អាផាតមិន នឹងកើនដល់ជិត ៣ម៉ឺន យូនីត


គិតត្រឹម៣ឆ្នាំចុងក្រោយនេះ កំណើនផ្គត់ផ្គង់អាផាតមិន ត្រូវបានគេមើលឃើញថា គឺជាសេវាមួយ នៅតែមានស្ទុះកើនឡើងគួរឲ្យកត់សម្គាល់។ តួយ៉ាង តាមរបាយការណ៍ថ្មីមួយ របស់ក្រុមហ៊ុន Vtrust Appraisal បានព្យាករថា នៅឆ្នាំ ២០៣០ខាងមុខនេះ ការផ្គត់ផ្គង់អាផាតមិន នៅទូទាំងរាជធានីភ្នំពេញ នឹងកើនឡើងដល់ជិត ៣ម៉ឺន យូនីត ខណៈដែលបច្ចុប្បន្នចំនួនអាផាតមិន ដែលបានផ្គត់ផ្គង់លើទីផ្សារមានប្រមាណ ៩ពាន់យូនីត។
អគារ​អាផាតមិន​មួយ​កន្លែង នៅ​ក្នុង​ខណ្ឌ​ចម្ការ​មន រាជធានីភ្នំពេញ។
ដោយ

របាយការណ៍​​ស្រាវជ្រាវ​​របស់ ក្រុមហ៊ុន Vtrust Appraisal បាន​ព្យាករថា ក្នុងសេណារី​យ៉ូធម្មតា ការផ្គត់ផ្គង់​​អាផាតមិន នៅទូទាំង​រាជធានី​ភ្នំពេញ នឹងមាន​កំណើន​​ប្រចាំ​ឆ្នាំថេរ ស្មើនឹង​កំណើន​១០% ក្នុងមួយឆ្នាំ ឬស្មើនឹង​ចំនួន​​យ៉ូនីតថ្មីៗ ជាង ១.៤០០ យ៉ូនីត​ក្នុង​មួយឆ្នាំ។

ក្នុងចំណោម​ខណ្ឌទាំង​១២ ខណ្ឌ​​ចំការមន មានចំនួន​​ផ្គត់ផ្គង់​អាផាតមិន ច្រើន​ជាងគេ ដែលមាន​​ជាង​ ៥៨០០ យ៉ូនីត ស្មើនឹង​៦៤% នៃចំណែក​ផ្គត់ផ្គង់​​ទីផ្សារ​ទាំងមូល និងត្រូវ​បានតាម​ពីក្រោយ​ដោយ ​ខណ្ឌទួលគោក មានជាង ១.៤០០ យ៉ូនីត។

បើតាម​ការ​បញ្ជាក់​​ពីលោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​​ក្រុមហ៊ុន Vtrust Appraisal បានលើកឡើងថា ការជួល​​អាផាតមិន​​ស្នាក់នៅ គឺភាគច្រើន​​ជាជន​បរទេស​ ពិសេស​​គឺ​ជនជាតិ​ចិន ហើយពួកគេ​​ភាគច្រើន​​ជួល​អាផាតមិន ​ដែលមាន​បន្ទប់គេង​​គ្រែមួយ ដែលមាន​តម្លៃ​​ជាមធ្យម​​ចន្លោះ​ពី ​៤៩០ ទៅ​៦០០ ដុល្លារ​អាមេរិក​​ក្នុង​មួយខែ។ 

លោក គុយ វ៉ាត អគ្គនាយក​​ក្រុមហ៊ុន Vtrust Group បាន​លើក​ឡើងថា របាយការណ៍​​អំពី​​ព័ត៌មាន​​ទីផ្សារ​​អាផាតមិន ក៏ដូចជា​​អចលនទ្រព្យ​នេះ នឹងជួយ​ឲ្យ​ការ​អភិវឌ្ឍ​​វិស័យនេះ នឹងឆ្ពោះ​ទៅ​រក​និរន្តភាព​ មិនមែន​ជាការ​​អភិវឌ្ឍ​បែប​ភ្លើង​ចំបើង​នោះឡើយ។​ ហើយកាល​ណា​​វិស័យ​អចលនទ្រព្យ​​រីកចម្រើន នោះ​វា​​នឹងទាក់ទាញ​ឲ្យវិស័យ​ដទៃទៀត​​រីកចម្រើន​ដូច​គ្នាដែរ។

ជាមួយគ្នានេះដែរ លោក ច្រឹក សុខនីម អគ្គនាយក​​ក្រុមហ៊ុន​ Century 21 Mekong និងជា​​ប្រធាន​សមាគម​​ភ្នាក់ងារ​​អ្នកវាយ​តម្លៃ​​អចលនវត្ថុ​​កម្ពុជា អណ្ណិតថ្មី ដែលទើប​ជាប់ឆ្នោត​នាពេលថ្មីៗ​នេះ បានឲ្យដឹងថា របាយការណ៍​នេះ គឺជា​យាន​មួយ​​ ដែលអាច​ឲ្យអ្នក​​អភិវឌ្ឍ​ន៍​អាចយក​ទៅវិភាគ​​ថ្លឹងថ្លែង​ពីទីផ្សារអនាគត មុនធ្វើការ​វិនិយោគ​​ប្រកប​ដោយ​​ទំនុកចិត្ត។

គួរជម្រាបដែរថា បើតាម​អ្នក​ជំនាញ អចលនទ្រព្យ បានអះអាងថា វិស័យ​អចលនទ្រព្យ​​របស់​កម្ពុជា នៅ១០ឆ្នាំ​កន្លង​មកនេះ មានការអភិវឌ្ឍ​​ខ្លាំង​គួរ​ឲ្យកត់​សម្គាល់ ពិសេស​​គឺនៅរយៈពេល ​៥ឆ្នាំ​ដំបូង​តែម្ដង។ ជាក់ស្ដែង គ្រប់ទិសទាំង៤ នៃរាជធានី​ភ្នំពេញ បាននិងកំពុង​​មានការ​អភិវឌ្ឍ​​សំណង់​​លំនៅ​ដ្ឋាន​ និងអគារ​ពាណិជ្ជកម្ម​​ជាបន្ដ​បន្ទាប់។

តែយ៉ាងណា របាយការណ៍ ពីក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម និងសំនង់ បានឲ្យ​ដឹងថា គិតត្រឹម ១០ខែ ឆ្នាំ២០១៨ ទុន​វិនិយោគ​​ក្នុងវិស័យ​សំណង់​​ស្ថិតក្នុង​កំណើនទើប​ ពោលគឺ បើធៀប​នឹងរយៈពេល​​ដូចគ្នា​កាល​ពីឆ្នាំ ២០១៧ បានធ្លាក់​ចុះ​ជាង ១ពាន់លាន​ដុល្លារ​អាមេរិក។

ដ្បិតតែយ៉ាងនេះ​ក្ដី ក្រុមអ្នក​ជំនាញ​​ក្នុងវិស័យ​អចលនទ្រព្យ​ បាន​បញ្ជាក់ថា ការថមថយ​កំណើន​នេះ នឹងមិនប៉ះពាល់​​ដល់​​ការរីក​ចម្រើន​​របស់​វិស័យ​សំណង់​​នោះ​ឡើយ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រលានយន្ដហោះទាំង ៣ របស់កម្ពុជា ទទួលបានអ្នកដំណើរឆ្លងកាត់ ១០លាននាក់

ព័ត៌មាន
ដូចទៅនឹងការរំពឹងទុក អ្នកដំណើរតាមផ្លូវអាកាស ដែលបានធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំងបីកន្លែង របស់កម្ពុជា គឺព្រលាន​យន្ដហោះ អន្តរ…

វៀតណាម ដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ១៧៩ ដុល្លារ នៅឆ្នាំ២០១៩

ព័ត៌មាន
ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ តទៅ រដ្ឋាភិបាលវៀតណាម នឹងដំឡើងប្រាក់ឈ្នួលអប្បរមាប្រចាំខែសម្រាប់កម្មករនយោជិត ជាមធ្យមប្រមាណជាង ៥% ពោលគឺចន្លោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ