ការនាំចេញ

តួលេខ​នាំ​ចេញ​ផល​នេសាទ ៤​ខែ​ដើម​ឆ្នាំ​២០១៧...


និយាយរឿង​ផល​នេសាទ ជាពិសេស ត្រី កម្ពុជា​ថ្វី​ត្បិត​ជា​ប្រទេស​ជង្រុក​ត្រី​ក៏ពិត​មែន ប៉ុន្តែ ការនាំ​ត្រី​ចេញ​ទៅក្រៅ​ប្រទេស​ហាក់​នៅ​ទាប​នៅ​ឡើយ ហើយ​នាំ​ចេញ​ច្រើន​តែ​ផល​នេសាទ​មិន​ទាន់កែច្នៃ។
កម្ពុជា​ជា​ប្រទេស​ធ្លាប់ជា​ប្រទេស​សម្បូរ​ត្រី តែ​បច្ចុប្បន្ន មាន​ការ​ខ្វល់​ខ្វាយ​រឿង​ខ្សត់​ត្រី។
ដោយ

គិត​ត្រឹម​ខែ​មករា ដល់​ខែ​មេសា ឆ្នាំ​២១០៧​នេះ កម្ពុជា​នាំ​ចេញ​ផល​នេសាទ​ស្រស់​ដែល​មិន​ទាន់​កែ​ច្នៃ ពិសេស​ត្រី ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស មាន​ចំនួន​ប្រមាណ ៣​ពាន់ ៣៨០​តោន ពោល​ថយ​ចុះ ៣០​តោន បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១៦។ 

បើ​និយាយ​ពី​ផល​នេសាទ​កែ​ច្នៃ​រួច កម្ពុជា​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន​តែ ៥០០​តោន​ប៉ុណ្ណោះ​ក្នុង​រយៈពេល​៤​ខែ​ឆ្នាំ​នេះ គឺ​បាន​ថយ​ចុះ ១៨០​តោន ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​តាម​របាយការណ៍​ពី​ក្រសួង​កសិកម្ម​កម្ពុជា។

របាយ​ការណ៍​បង្ហាញ​ថា អាជីវកម្ម​នេសាទ​ទឹក​សាប នេសាទ​គ្រួសារ​ក្នុង​ដែន​នេសាទ​ក្នុង​រយៈពេល​៤​ខែ​ បាន​ទិន្នផល​ចំនួន​ជាង ៩​ម៉ឺន​តោន នេសាទ​គ្រួសារ​តាម​វាល​ស្រែ​ចំនួន​២​ម៉ឺន​៣​ពាន់​តោន និង​ការ​ធ្វើ​នេសាទ​សមុទ្រ​សម្រេច​បាន​ជាង ៣ម៉ឺន ៤​ពាន់ ៤២៥​តោន។ 

ជាមួយគ្នា​នេះ ផល​នេសាទ​ទឹក​សាប​កែ​ច្នៃ​សម្រេច​បាន ២​ម៉ឺន​តោន ផល​នេសាទ​សមុទ្រ​កែច្នៃ​ជាង ៣​ពាន់​តោន និង​ការ​ផលិត​ទឹក​ត្រី​សម្រេច​បាន​ជាង ១៧​លាន​លីត្រ។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៦ កម្ពុជា​បាន​នាំចេញ​ផលិតផល​នេសាទ សម្រេច​បាន​សម្រាប់​ផល​នេសាទ​ស្រស់​ មាន​ចំនួន​ជាង ៩ពាន់​តោន និង​ផល​នេសាទ​កែច្នៃ​សម្រេច​បាន​ជាង ៥​ពាន់​តោន៕




អត្ថបទបន្ទាប់


មួយឆ្នាំៗ កម្ពុជា​នាំចូល​សាច់​សត្វ​ប៉ុន្មាន​ម៉ឺន​តោន​ពី​ប្រទេស​ជិត​ខាង?

ព័ត៌មាន
ប្រទេស​កម្ពុជាជា​ប្រទេស​កសិកម្ម ដាំដុះ​អ្វី​ក៏បាន ចិញ្ចឹម​សត្វ​អ្វី​ក៏​បាន ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​នាំ​ចូល​សាច់​សត្វ​ច្រើន​ម្ល៉េះ​មក​ពី​…

នៅក្នុង​អាស៊ាន តើ​ប្រទេស​ណា​ខ្លះ​រក​ចំណូល​បាន​ច្រើន​ជាង​គេពី​ទេសចរណ៍?

ព័ត៌មាន
ទេសចរណ៍​ត្រូវបាន​គេ​ឲ្យ​ឈ្មោះ​ថា ជា«ឧស្សាហកម្ម​គ្មាន​ផ្សែង» ដែល​រក​ចំណូល​បាន​ច្រើន​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នានា។ និយាយ​ក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ