ចិន អាមេរិក តៃវ៉ាន់

ទីក្រុងប៉េកាំងថា ជំនួយអាមេរិកកំពុងប្រែក្លាយតៃវ៉ាន់ជាឃ្លាំងគ្រាប់រំសេវ ហើយអាចនឹងផ្ទុះបានគ្រប់ពេល


ប្រទេសចិនកាលពីថ្ងៃសៅរិ៍ ទី ២៩ កក្កដា បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងប្រែក្លាយកោះតៃវ៉ាន់ទៅជាឃ្លាំងផ្ទុកគ្រាប់រំសេវ និងអាចផ្ទុះគ្រាប់ពេលវេលាទាំងអស់ ប៉ុន្ដែ ទីក្រុងប៉េកាំងនៅតែចិញ្ចឹមចិត្តនឹងបង្រួបបង្រួមជាមួយតៃវ៉ាន់ឲ្យបាននៅថ្ងៃអនាគត។ ការអះអាងរបស់ប្រទេសចិនដីគោកយ៉ាងដូច្នេះ ធ្វើឡើង បន្ទាប់ពីសេតវិមានទើបតែបានប្រកាសពីជំនួយយោធាថ្មីបន្ថែមទៀតដល់ទីក្រុងតៃប៉ិ គិតជាទឹកប្រាក់ប្រមាណ ៣៤៥ដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ចិន អាមេរិក តៃវ៉ាន់
ដោយ

នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញ​ដោយការិយាល័យទទួលបន្ទុកកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បានអះអាងថា ទីក្រុងប៉េកាំង​ជំទាស់ដាច់ខាតចំពោះជំនួយយោធាថ្មីសម្រាប់កោះតៃវ៉ាន់ ដែលជាដែនដី​ប្រវត្តិសាស្ត្រ​របស់ប្រទេសចិន។ លោក​ Chen Binhua អ្នកនាំពាក្យការិយាល័យនេះ បានថ្លែងដូច្នេះថា «មិនថាជនជាតិតៃវ៉ាន់​ចំណាយលើការបង់ពន្ធប៉ុន្មានទេ មិនថាក្រុមបំបែកខ្លួនតៃវ៉ាន់ចំណាយប៉ុនណាទេ ឬមានសព្វាវុធអាមេរិកច្រើនយ៉ាងណា​ក្តី វាមិនបានធ្វើឱ្យញាប់ញ័រ​ចំពោះឆន្ទៈ​ដ៏រឹងមាំ​របស់ប្រទេសចិន​ក្នុងការបង្រួបបង្រួមតៃវ៉ាន់នោះឡើយ។ ។

លោកបានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍នោះថា សកម្មភាពរបស់អាមេរិក​​​កំពុងប្រែក្លាយ «តៃវ៉ាន់ទៅជាឃ្លាំងគ្រាប់រំសេវ ដែលត្រៀមនឹងផ្ទុះបែកគ្រាប់ពេលវេលាទាំងអស់ ព្រមទាំងរុញច្រាន​ស្ថានការកាន់តែ​ស្ថិតទៅមាត់ជ្រោះនៃសង្គ្រាមនៅច្រកសមុទ្រតៃវ៉ាន់»។

គួរជម្រាបថា ប្រតិកម្មខ្លាំងៗរបស់ចិននេះ កើតឡើងមួយថ្ងៃប៉ុណ្ណោះ ប​ន្ទាប់ពីសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៩កក្កដា បានប្រកាសផ្តល់ជំនួយយោធាក្នុងទំហំទឹក​ប្រាក់ ៣៤៥លានដុល្លារបន្ថែមទៀត ដើម្បីឱ្យកោះប្រជាធិបតេយ្យមួយនេះ ពន្លឿនការពង្រឹង​សមត្ថភាពការពារខ្លួន។ នៅក្នុងកញ្ចប់ជំនួយនោះរួមមាន ឧបករណ៍ស៊ើបការណ៍សម្ងាត់ ប្រព័ន្ធឃ្លាំមើល និងឈ្លបយកការណ៍ និងអាវុធធុនតូចផ្សេងទៀត។ សព្វាវុធទំនើបៗចុងក្រោយនេះ នឹងត្រូវបានដឹកជញ្ជូនលឿនជាងធម្មតា ព្រោះវាដកចេញឃ្លាំងអាវុធបំរុងផ្ទាល់របស់​យោធាអាមេរិក។

ជាមួយគ្នានេះ ក្រសួងការពារជាតិតៃវ៉ាន់តាមរយៈអ្នកនាំពាក្យលោក​ Sun Li-fang បានអរគុណទីក្រុងវ៉ាស៊ីនតោន​សម្រាប់ការប្តេជ្ញាចិត្ត​យ៉ាងម៉ឺងម៉ាត់ចំពោះសន្តិសុខរបស់តៃវ៉ាន់។ លោកថា ជំនួយទាំងនេះ គឺពិតជាសំខាន់ណាស់សម្រាប់ការពារខ្លួន ហើយតៃវ៉ាន់ និងសហរដ្ឋអាមេរិក​នឹងបន្តធ្វើការជាមួយគ្នាជិតស្និទ្ធ​បែបនេះតទៅទៀត លើបញ្ហាសុវត្តិដើម្បីសន្តិភាព ស្ថិរភាព និងរក្សាឱ្យបាននូវ«ស្ថានការដើម»ក្នុងច្រកសមុទ្រតៃវ៉ាន់»។

ចូរកុំភ្លេចថា ប្រទេសចិនតាមរយៈប្រធានាធិបតីលោក​ ស៊ី ជីនពីង តែងតែចិញ្ចឹមចិត្តថា​ខ្លួនមាន​សិទ្ធិ​យកកោះតៃវ៉ាន់​មកគ្រប់គ្រងបានគ្រប់ពេលទាំងអស់ ទោះបីជាត្រូវប្រើកម្លាំងទ័ពក្តី។ កាលពីឆ្នាំមុន យោធាចិនបានធ្វើសមយុទ្ធធំបំផុត​មិន​ធ្លាប់មាននៅជុំវិញ​​កោះតៃវ៉ាន់ ព្រមទាំងបិទច្រកសមុទ្រតៃវ៉ាន់ និងបាញ់មីស៊ីលរំលងពី​លើកោះនេះ​ថែមទៀត។ ទោះបីជា អាមរិករក្សា និងគោរព«គោលការណ៍ចិនតែមួយ» ពោលគឺមិនគាំទ្រឯករាជ្យតៃវ៉ាន់មែន ប៉ុន្តែច្បាប់របស់អាមេរិក​តម្រូវឱ្យ​ផ្តល់ការធានាការពារខ្លួន សម្រាប់ដែនកោះប្រជាធិបតេយ្យមួយនេះ ដូច្នេះហើយ អាមេរិកតែងតែបានផ្ដល់ជំនួយយោធា និងលក់អាវុធជាហូរហែទៅឲ្យតៃវ៉ាន់៕




អត្ថបទបន្ទាប់


បារាំងចង់ចូលទីផ្សារចិនកាន់តែស្រួលជាងមុន ខណៈចិនវិញសង្ឃឹមថា បារាំងអាចជួយខ្លួនរក្សាទំនាក់ទំនងជាមួយសហភាពអឺរ៉ុប

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង បានអះអាងថា ប្រទេសបារាំងចង់ចូលទៅកាន់ទីផ្សារចិនឲ្យកាន់តែប្រសើរ និងមានតុល្យភាពទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគ…

សន្សំពិន្ទុកាន់តែច្រើន បានរង្វាន់កាន់តែច្រើននៅលើ AMK Mobile

ព័ត៌មាន
សន្សំពិន្ទុតាមរយៈការបញ្ចូលកាតទូរស័ព្ទ និងទូទាត់វិក្កយបត្រនៅលើ AMK Mobile ដើម្បីទទួលបានរង្វាន់ជាច្រើន។ ឥឡូវនេះ នៅពេលដែលអតិថិជនបញ្ចូលកាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ