Advertisement
ចូលឆ្នាំចិន

ចិន​ធ្វើ​ដំណើរ​២​ពាន់​៩រយ​លាន​ជើង​ក្នុង​អំឡុង​ពេល​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ថ្មី


នៅ​កម្ពុជា​គ្រាន់​តែ​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ម្ដងៗ យើង​ឃើញ​ចរាចរណ៍​មាន​ការ​កក​ស្ទះ​យ៉ាង​ខ្លាំង​នៅ​តាម​ផ្លូវ​ជាតិ​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​តាម​បណ្ដា​ខេត្ត​នានា ដោយសារ​ប្រជាជន​កម្ពុជា ជាពិសេស អ្នក​ចំណាក​ស្រុក​ពី​ខេត្ត​ជន​បទ​មក​ធ្វើការ​នៅ​រាជ​ធានី នាំ​គ្នា​សម្រុក​ចាក​ចេញ​ពី​ក្រុង​ទៅ​កាន់​ស្រុក​កំណើត​ដើម្បី​ជួប​ជុំ​ឪពុក​ម្ដាយ​សាច់​ញាតិ។
ប្រជាជន​ខ្មែរ​ជាប់​សែ​ចិន​រៀបចំ​ប្រារព្ធ​បុណ្យ​ចូលឆ្នាំ​ចិន

នេះ​ប្រទេស​កម្ពុជា​យើង​មាន​ប្រជាជន​តែ​១៥​លាន​នាក់​ផង។ សាក​គិត​ស្រមៃ​នៅ​ប្រទេស​ចិន​វិញ តើ​ចរាចរណ៍​នឹង​កក​ស្ទះ​យ៉ាង​ណា​នៅ​ពេល​ដែល​ប្រជាជន​ប្រមាណ​​១​​ពាន់​​៤​​រយ​​លាន​នាក់​ធ្វើ​ដំណើរ​នៅ​ពេល​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ចិន ដែល​មាន​រយៈពេល​ដល់​ទៅ​កន្លះ​ខែ​នោះ?

(https://www.linkedin.com)

សារព័ត៌មាន The Telegraph សរសេរ​ថា ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៨ មករា​ទៅ អាជ្ញាធរ​ចិន​រំពឹង​ថា ប្រជាជាតិ​ចិន​ទាំង​មូល​នឹង​ធ្វើ​ដំណើរ ២​ពាន់ ៥​រយ​លាន​ជើង តាម​ផ្លូវ​គោក ៣៥៦​លាន​ជើង​តាម​ផ្លូវ​រថភ្លើង ៥៨​លាន​ជើង​តាម​យន្តហោះ និង ៤៣​លាន​ជើង តាម​ផ្លូវ​សមុទ្រ។ នេះ​ជា​រដូវកាល​ធ្វើ​ដំណើរ​ប្រចាំ​ឆ្នាំ​របស់​មនុស្ស​ដែល​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក។

តួលេខ​ខាង​លើ​នេះ បង្ហាញ​ថា ប្រជាជន​ចិន​ម្នាក់​ក្នុង​ចំណោម​ជិត ១​ពាន់ ៤​រយ​លាន​នាក់ ធ្វើ​ដំណើរ​ជិត​ពីរ​ជើង។

(https://www.linkedin.com)

រោងចក្រ​និង​ក្រុមហ៊ុន​ជា​ច្រើន​នៅ​ចិន​បិទ​ទ្វារ​យ៉ាង​តិច​ពីរ​សប្ដាហ៍

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រជាជន​ចិន​ភាគ​ច្រើន​បំផុត​ធ្វើ​ដំណើរ​វិល​ត្រលប់​ទៅ​ស្រុក​កំណើត​ដើម្បី​ជួប​ជុំ​ក្រុម​គ្រួសារ​របស់​ខ្លួន ដូច្នេះ ក្រុមហ៊ុន​និង​រោងចក្រ​រាប់​សែន​កន្លែង ត្រូវ​បិទ​ទ្វារ​ក្នុង​រយៈពេល​តិច​បំផុត ១៥​ថ្ងៃ​ជាប់​គ្នា។

មូលហេតុ​គឺ​ថា សម្រាប់​ប្រជាជន​ចិន ជាពិសេស កម្មករ​ចំណាក​ស្រុក បុណ្យ​ចូល​ឆ្នាំ​ថ្មី គឺ​ជា​ឱកាស​តែ​មួយ​គត់​ក្នុង​មួយ​ឆ្នាំ ដែល​ពួក​គេ​អាច​ចំណាយ​ពេល​សម្រាក​ជាមួយ​ក្រុម​គ្រួសារ​សាច់​ញាតិ។

រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត គឺ​ថា រោងចក្រ​នានា​មិន​ដែល​ដឹង​មុន​ថា កម្មករ​របស់​ពួក​គេ​នឹង​វិល​ត្រលប់​ចូល​ធ្វើការងារ​វិញ​នៅ​ពេល​ណា​ទេ ដែល​នាំ​ឲ្យ​មាន​ការ​ពន្យារ​ពេល​សង្វាក់​ផលិត​កម្ម​ជា​រឿយៗ។ នេះ​ក៏​ដោយសារ​តែ​នៅ​ស្រុក​ចិន ខ្វះ​កម្លាំង​កម្មករ​ច្រើន ដូច្នេះ កម្មករ​ងាយ​ស្រួល​រក​ការងារ​ថ្មី​បាន​ណាស់ ប្រសិន​បើ​គេ​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយសារ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​លើស​ពេល​កំណត់៕





អត្ថបទបន្ទាប់


ហេតុអ្វី​គេ​មិន​មើល​ព័ត៌មាន​ទូរទស្សន៍ បែរ​ជា​មើល​ព័ត៌មាន​ហ្វេសប៊ុក?

ព័ត៌មាន
កាល​ពី​ទសវត្សរ៍​មុន និយាយ​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ គេ​រាប់​បញ្ចូល​កាសែត​-ទស្សនា​វដ្ដី វិទ្យុ និង​ទូរទស្សន៍។ ប៉ុន្តែ ឥឡូវ​នេះ អ្នក​ណាៗ​ក...

រឿង​ហិង្សា​ក្នុង​សង្គម​ខ្មែរ​កាន់​ពុះ​កញ្ជ្រោល​​នៅ​ដើម​ឆ្នាំ​២០១៧

ព័ត៌មាន
វា​ពិត​ជា​គួរ​ឲ្យ​ចម្លែក​ណាស់​សម្រាប់​ជន​ជាតិ​ខ្មែរ អ្នក​កាន់​ពុទ្ធ​សាសនា ដែល​តាម​ការ​សង្កេត​ជា​ទូទៅ គឺ​បាន​លេច​ចេញ​នូវ​ហិង្សា​បែប...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ