សួន​កម្សាន្ត ដាយណូស័រ!

មហា​សេដ្ឋី​​ឧកញ៉ា លី យ៉ុងផាត់ នឹង​បើក​សួន​កម្សាន្ត ដាយណូស័រ នៅ​ខែវិច្ឆិកានេះ!


គម្រោង​វិនិយោគ​នៅ​ក្នុង​វិស័យ​ជំនួញ​ថ្មី​មួយ​ទៀត​របស់​មហាសេដ្ឋី លី យ៉ុងផាត់ គឺ​សួន​កម្សាន្ត​ ដាយណូស័រ ដំបូង​គេ​នៅ​កម្ពុជា ដែល​មាន​ឈ្មោះ​ថា Jurassic Kingdom ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​​ចម្រុះ​របស់​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ផ្ទាល់​តែ​ម្តង សព្វ​ថ្ងៃ​នេះ កំពុងតែ​ពន្លឿន​ការ​សាងសង់​យ៉ាង​មមាញឹក ដើម្បី​បញ្ចប់​គម្រោង​សាងសង់​ទាំង​មូល និង​​ដាក់​ឲ្យ​ដំណើរការ​សម្រាប់​ចូល​ទស្សនា​កម្សាន្ត​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ហើយ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ។
ស្រុក​ខ្មែរ​មាន​សួនកម្សាន្ត ដាយណូស័រ ដូច​នៅ​បរទេស​ហើយ... វិនិយោគ​ដោយ​ឧកញ៉ា លី យ៉ុងផាត់។
ដោយ

សួនកម្សាន្ត ដាយណូរស័រ ជូរ៉ាស់ស៊ិក ដ៏​ថ្មី​សន្លាង​ដំបូង​គេ​មួយ​នេះ ​ជា​ការ​បោះទុន​វិនិយោគ​អភិវឌ្ឍន៍​សាងសង់​ឡើង​ដោយ​​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ដោយ​មាន​ការ​បោះទុន​វិនិយោគ​រួម​គ្នា​ជាមួយ​នឹង​ដៃគូ​វិនិយោគ​មក​ពី​ប្រទេស​ថៃ។

សួន​កម្សាន្ត​ ដាយណូស័រ មួយ​នេះ​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​មជ្ឈមណ្ឌល​អាពាហ៍ពិពាហ៍ សន្និបាត និង​ពិព័រណ៍​ដ៏​ធំ​និង​លំដាប់​ប្រណីត​មួយ​ទៀត ដែល​មាន​ឈ្មោះ​ថា ឌឹ ព្រេមៀរ សែន​សុខ សេនធ័រ ដែល​ទើប​តែ​សម្ពោធ​​កាល​ពី​ព្រឹកថ្ងៃទី១ វិច្ឆិកា ឆ្នាំ​២០១៨​ ហើយ​ក៏​ស្ថិត​នៅ​ក្បែរ​ផ្សារ​ទំនើប អ៊ីអន​ទី២ និង​ជិត​ផ្សារ​លក់​ទំនិញ​បោះដុំ ម៉ាក្រូ ផង​ដែរ។

លក្ខណៈ​ពិសេស​របស់​សួន​កម្សាន្ត ដាយណូរស័រ ជូរ៉ាស់ស៊ិក នេះ ចែក​ចេញ​ជា​បី​ទីតាំង​សំខាន់ៗ មាន​ដូចជា ទី១ កន្លែង ដាយណូរស័រ ដើរ និង​ជិះ​លេង​កម្សាន្ត​មាន​ចំនួន ៤០ ដាយណូស័រ ទី២ កន្លែង​សួន​វង្វេង ទី៣ ​កន្លែង​ទឹក​ជ្រោះ​ធ្លាក់ និង​មាន​កន្លែង​កម្សាន្ត​ផ្សេងៗ​ទៀត។ សម្រាប់​សំបុត្រ​ចូល​ទស្សនា​កម្សាន្ត មាន​តម្លៃ​ចាប់​ពី ២​ដុល្លារ សម្រាប់​ក្មេង និង ៥​ដុល្លារ​សម្រាប់​មនុស្ស​ពេញវ័យ។

តំបន់​ខណ្ឌ​សែនសុខ កំពុង​ក្លាយ​ជា​ចំណុច​ផ្ទាំង​ស៊ីប​សម្រាប់​ការវិនិយោគ!

អ្នក​ជំនាញ​អចលនទ្រព្យ និង​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​នៅ​កម្ពុជា សុទ្ធតែ​បាន​ចាត់​ទុក​តំបន់​ខណ្ឌ​សែនសុខ ជា​តំបន់​អភិវឌ្ឍន៍​ដ៏​មាន​សក្តានុពល និង​ទាក់ទាញ​ខ្លាំង​បំផុត​ក្នុង​ការ​វិនិយោគ​សាងសង់​លំនៅដ្ឋាន តំបន់​​ពាណិជ្ជកម្ម។ ជាក់ស្តែង តំបន់​នេះ​ បច្ចុប្បន្ន ប្រជុំ​ទៅ​ដោយ​សាលារៀ​អន្តរជាតិ មណ្ឌល​សុខភាព ផ្សារ​ទំនើប មជ្ឈមណ្ឌល​ពាណិជ្ជកម្ម មជ្ឈមណ្ឌល​សន្និបាត និង​អាពាហ៍ពិពាហ៍ សណ្ឋាគារ និង​ផ្សារ​លក់​ទំនិញ​បោះដុំ​ និង​លក់​រាយ​ជាច្រើន។

លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប ដែល​ជា​អ្នក​ជំនួញ​ល្បីល្បាញ​មួយ​រូប នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​និង​សំណង់ និង ឡូជីស្ទីក បាន​មាន​ប្រសាសន៍​ថា កម្ពុជា បច្ចុប្បន្ន អាច​និយាយ​បាន​ថា ជា​តារា​កំពុង​រះចែងចាំង រះ​ដោយសារ​តែ​កម្ពុជា​មាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ កំណើន​សេដ្ឋកិច្ច​ល្អ គួបផ្សំ​នឹង​កម្លាំង​យុវជន​វ័យ​ក្មេង​ច្រើន។ 

លោក​ឧកញ៉ា សៀ ឫទ្ធី បាន​បញ្ជាក់​ទៀត​ថា វិស័យ​សំណង់​និង​អចលន​ទ្រព្យ​នៅ​កម្ពុជា ជាពិសេស នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​តែ​ម្ដង ហាក់​គ្មាន​សញ្ញា​ថមថយ​ឡើយ បើ​ទោះ​បី​​ជា​វិស័យ​នេះ​មាន​សន្ទុះ​លូតលាស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក្ដី។ 

ជាក់​ស្ដែង ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​សំណង់​និង​អចលន​ទ្រព្យ គឺ​បន្ត​រីក​លូត​លាស់​ឥត​ឈប់ឈរ ដោយ​ក្នុង​នោះ គេ​ឃើញ​សំណង់​បុរី ខុនដូ អគារពាណិជ្ជកម្ម ផ្ទះល្វែង វីឡា ជាដើម រីក​ស្គុស​ស្គាយ​គ្រប់​ប្រភេទ។

ដោយ​ឡែក​លោក ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា តម្លៃ​អចលន​ទ្រព្យ​នៅ​តំបន់​ខណ្ឌ​សែនសុខ បាន​ចាប់​ផ្តើម​កក្រើក​កើន​ឡើង​​ជា​បន្ត​បន្ទាប់​តាំង​ពី​ឆ្នាំ​២០១០ ហើយ​ក្នុង​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយ​នេះ​វិញ គឺ​បាន​កើន​ឡើង​យ៉ាង​គំហុក ពោល​គឺ​កើន​ឡើង ១ ទ្វេ​ជា ១០ ឯណោះ ហើយ​ការ​អភិវឌ្ឍ ក៏​លើស​ពី​ការ​រំពឹង​ទុក ដែល​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន មួយ​ម៉ែត្រ​ការ៉េ ចាប់​ពី ១ពាន់ ទៅ ២​ពាន់​ដុល្លារ​ឡើង​ទៅ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មជ្ឈមណ្ឌល​សន្និបាត​​តម្លៃ​១០លាន​ដុល្លារ​របស់​ឧកញ៉ា លី យ៉ុងផាត់ សម្ពោធ​បើក​ថ្ងៃ​ស្អែក (១ វិច្ឆិកា ២០១៨)​នេះ​ហើយ!

ព័ត៌មាន
មហាសេដ្ឋី​ជំនួញ​ពហុ​វិស័យ អ្នក​ឧកញ៉ា លី យ៉ុងផាត់ បាន​វិនិយោគ​លើ​ការ​សាងសង់​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​ដ៏​ទំនើប​បំផុត​មួយ (ឬ​គ…

មហា​សេដ្ឋី លី យ៉ុងផាត់ បើក​សម្ពោធ​មជ្ឈមណ្ឌល​អាពាហ៍ពិពាហ៍ សន្និបាត និង​ពិព័រណ៍​ដ៏​ធំ​ប្រណីត​នៅ​តំបន់​សែនសុខ

ព័ត៌មាន
ដូច​ការ​គ្រោងទុក​អ៊ីចឹង ទីបំផុត​ទៅ មជ្ឈមណ្ឌល​អាពាហ៍​ពិពាហ៍ សន្និបាត និង​ពិព័រណ៍​ដ៏​ធំ​និង​លំដាប់​ប្រណីត​មួយ​ទៀត ដែល​មាន​ឈ្មោះ​ថា ឌ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ