ម៉ាស់ឡើងថ្លៃ

ក្រសួងសុខាភិបាលអំពាវនាវអ្នកលក់ម៉ាស់កុំដំឡើងថ្លៃ


ក្រោយពីមានការផ្ទុះរីករាលដាលនូវជំងឺ កូរ៉ូណាវីរុស ដែលចាប់ផ្ដើមចេញពីខេត្តWuhan ប្រទេសចិន នឹងបន្តរីករាលដាលទៅកាន់ទីក្រុង និងខេត្តផ្សេងៗទៀតនៃប្រទេសចិន និងបន្ដដល់ប្រទេសមួយចំនួនផងដែរនោះ គឺសង្កេតឃើញថា តម្លៃម៉ាស់ បានកើនឡើងថ្លៃ ពិសេសនៅប្រទេសចិនតែម្ដង ដោយសារតែមនុស្សកំពុងមានតម្រូវការពាក់វា ដើម្បីបង្ការនឹងការឆ្លងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរមួយនេះ។ យ៉ាងណាមិញ នៅកម្ពុជាឯណេះវិញ ដ្បិតតែមិនទាន់មានកើតមាននូវជំងឺនេះក៏ដោយ ប៉ុន្ដែតម្រូវការម៉ាស់ក៏បានកើនឡើងដែរ ខណៈក្រសួងសុខាភិបាល អំពាវនាវ​កុំឲ្យឡើងថ្លៃ។
ក្រសួងសុខាភិបាលអំពាវនាវអ្នកលក់ម៉ាស់ កុំដំឡើងថ្លៃ (រូបតំណាង) (ប្រភពពី៖ www.thaihealth.or.th)
ដោយ

នៅព្រឹកថ្ងៃទី ២៧នេះ ក្រសួង​សុខាភិបាល​កម្ពុជា ​បាន​ចេញសេក្ដីអំពាវនាវមួយ នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន ដោយ​បាន​ស្នើ​ដល់​អ្នកលក់ម៉ាស់​ទាំងអស់​នៅទូទាំងប្រទេស​កម្ពុជា សូម​កុំដំឡើងថ្លៃម៉ាស់អី ដោយទុកលទ្ធភាព​ឲ្យ​ពលរដ្ឋ​អាចទិញប្រើប្រាស់បាន ដើម្បីការងារការឆ្លង​នូវជំងឺ ដែលបច្ចុប្បន្ន​ពិភពលោក​កំពុង​មានការព្រួបារម្ភយ៉ាងខ្លាំង។

ក្រសួង​សុខាភិបាល​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់ខ្លួន​យ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល​ សូមអំពាវនាវ​ អ្នកដែលលក់ម៉ាស់​ (mask) ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ សូមចូលរួមទប់ស្កាត់​ការចម្លងវីរុសកូរ៉ូណាថ្មី​ (2019-nCoV) ដោយសុំកុំតម្លេីងថ្លៃ​ម៉ាស់​ ទុកលទ្ធភាពឲ្យបង​ប្អូនប្រជាពលរដ្ឋយេីងដែលមានតម្រូវការប្រេីម៉ាស់​ អាចទិញប្រើបានផង​ ដេីម្បីជាកិច្ចចូលរួមការពារសុខភាពផ្ទាល់ខ្លួនលើ​ការចម្លងជំងឺនេះ​ និងជាបុណ្យកុសលសម្រាប់​លោកអ្នកជាអ្នកលក់ម៉ាស់នេះផង។»

បន្ថែមពីនេះ ក្រសួង​សុខាភិបាល ក៏បាន​ក្រើន​រំឭកដល់ពលរដ្ឋទៀតថា ប្រសិនបើ​មិនមាន​ម៉ាស់ពាក់ទេ គេក៏អាច​ប្រើកន្សែង ឬក្រដាសជូតមាត់ សម្រាប់ទប់មាត់ នៅពេល​ក្អក កណ្ដាស់បាន និងត្រូវលាងដៃភ្លាមៗពេលក្អក ឬកណ្ដាស់ ជាមួយសាប៊ូ និងទឹកស្អាត។

បើតាម​ក្រសួង​សុខាភិបាល​គិតមកទល់​នឹង​ថ្ងៃទី​២៧ មករានេះ គេនៅទាន់​រកឃើញថា​ មាន​មេរោគ​ផ្លូវដង្ហើម​ កូរ៉ូណានេះ បាន​ឆ្លង​មកដល់​ប្រទេស​កម្ពុជា​យើង​នៅឡើយទេ ប៉ុន្ដែ វាបាន​ឆ្លងមកដល់​ប្រទេសថៃ ហើយដែលត្រូវបាន​គេរាយការណ៍ថា បានកើតឡើង​៤ករណី ខណៈដែលវៀតណាម​មាន​២ករណី, សាំងហ្គាពួរមាន​៣ករណី។

សម្រាប់ប្រទេសចិនវិញ មានករណី​ឈឺ​ដែលមានវីរុស កូរ៉ូណានេះ សរុប​ចំនយន ១២៨៧នាក់ (គិតត្រឹមថ្ងៃតី២៦ មករា) ក្នុងនោះ ស្លាប់មានចំនួន ៤២នាក់។ មិនមែន​ត្រឹមតែ​រាតត្បាត​ដល់​ប្រទេស​តំបន់អាស៊ីប៉ុណ្ណោះទេ នៅសហរដ្ឋអាមេរិក និងប្រទេស​អឺរ៉ុប​មួយចំនួន​ក៏មាន​ផ្ទះ​កើតមានករណី​វីរុស​កូរ៉ូណានេះដែរ។ 

ការផ្ទុះឡើង​នូវវីរុស​កូរ៉ូណានេះ ធ្វើឲ្យគេបាន​បាន​នឹកឃើញ​ដល់​ការផ្ទុះកើតឡើង​នូវជំងឺសា (SAR) កាលពីឆ្នាំ២០០៣ ដែលវា​ក៏បាន​កើតឡើង​នៅប្រទេសចិនដែរ ដោយកាលនោះ វាបានធ្វើឲ្យ​សេដ្ឋកិច្ចចិន ត្រូវរងផលប៉ះពាល់​ខ្លាំងគួរឲ្យកត់សម្គាល់ មិនមែនតែចិនទេ សេដ្ឋកិច្ចពិភពលោក​ទាំងមូល​ក៏រងផលប៉ះពាល់ដូចគ្នាដែរ។ ប៉ុន្ដែ សម្រាប់​ករណី​វីរុស​កូរ៉ូណានេះ វិញ ត្រូវបាន​អ្នកជំនាញ​លើកឡើងថា វាហាក់ដូចជា លឿនពេក​ដែល​ត្រូវ​ព្យាករណ៍ពី​ផលប៉ះពាល់ ដ្បិតថា​ ការផ្ទុះឡើង​នៃវីរុសនេះ គឺទើបតែកើតឡើងដំបូង កាលពី​ថ្ងៃទី ៣០ខែធ្នូ ឆ្នាំ២០១៩ ប៉ុណ្ណោះ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គណៈកម្មការមូលបត្រកម្ពុជា រំពឹងទំហំនៃការជួញដូរឧបករណ៍និស្សន្ទកើនឡើងដល់ ២០០ លានដុល្លារ នៅឆ្នាំនេះ

ព័ត៌មាន
បើទោះបីជាការវិនិយោគលើឧបករណ៍និស្សន្ទ ឬគេហៅថា Forex ដែលជា ការជួញដូរលើគម្លាតថ្លៃ ដូចជាហាងឆេងរូបិយវត្ថុ មាស ប្រេងឆៅ ត្រូវបានអាជ្ញាធរជានិ…

ក្រុមហ៊ុន CP មានបំណងផលិតកាហ្វេនៅកម្ពុជា ដើម្បីនាំចេញទៅប្រទេសថៃ

ព័ត៌មាន
ក្រុមហ៊ុន CP ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម និងចំណីអាហារដ៏ធំមួយដែលមានមូលដ្ឋាននៅប្រទេសថៃនោះ បានបង្ហាញពីបំណងរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ