ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស

ក្រសួងឧស្សាហកម្មចេញលិខិតអនុញ្ញាតបង្កើតតំបន់សេដ្ឋកិច្ចចំនួន ២៣កន្លែង នៅ៥ឆ្នាំចុងក្រោយនេះ


មន្រី្តជាន់ខ្ពស់ក្រសួងឧស្សាហកម្ម អះអាងថា ក្នុងរយៈពេល៥ឆ្នាំមកនេះ ក្រសួងឧស្សាហកម្មបានផ្តល់លិខិតអនុញ្ញាតឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៣តំបន់នៅ១០រាជធានីខេត្ត ដោយមានរោងចក្រចំនួន ៣៩០រោងចក្រ មានទុនវិនិយោគប្រមាណជាង ៣ពាន់លានដុល្លារ ដែលនេះជាភាពជោគជ័យធំសម្រាប់កម្ពុជា ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឱ្យមានភាពទាក់ទាញ។ ខណៈបច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៤១ កន្លែងនៅទូទាំងប្រទេសផងដែរ។
ក្រសួងឧស្សាហកម្មចេញលិខិតអនុញ្ញាតបង្កើតតំបន់សេដ្ឋកិច្ចចំនួន ២៣កន្លែង នៅ៥ឆ្នាំចុងក្រោយនេះ
ដោយ

នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» នៅថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២២នេះ ឯកឧត្តម​ ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា ក្នុងរយៈពេល៥ ឆ្នាំនេះក្រសួងបានចេញលិខិតអនុញ្ញាត បង្កើតតំបន់​សេដ្ឋកិច្ចពិសេសចំនួន ២៣តំបន់នៅ១០រាជធានីខេត្ត​មានដូចជាខេត្តស្វាយរៀងមានចំនួន៨តំបន់ ខេត្តបន្ទាយមានជ័យមានចំនួន៣តំបន់ ខេត្តព្រះសីហនុ​មានចំនួន៣តំបន់ ខេត្តកោះកុង​មានចំនួន​២តំបន់ ខេត្តកណ្តាលមានចំនួន២តំបន់ ខេត្តកំពង់ឆ្នាំង​មានចំនួន១តំបន់ ខេត្តកំពង់ស្ពឺ​មាន​ចំនួន​២តំបន់ ខេត្តកំពត​មាន​ចំនួន១តំបន់ ខេត្តក្រចេះមា​នចំនួន​១តំបន់ និងរាជធានីភ្នំពេញ​មានចំនួន១តំបន់ ។

ឯកឧត្តម ហេង សុខគង់ បញ្ជាក់បន្ថែមថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន២៣ ដែលត្រូវបានបង្កើតឡើង​នៅរយៈពេល​៥ឆ្នាំមកនេះ មានរោងចក្រចំនួន ៣៩០រោងចក្រ ហើយមានកម្មករកម្មការិនីរោងចក្របម្រើការងារមានចំនួនជាង ១៦ម៉ឺននាក់ និងទុនវិនិយោគប្រមាណជាង ៣ពាន់លានដុល្លារ។

បើតាមអ្នកជំនាញបានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស គឺពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគិនពីបរទេស ជំរុញផលិតកម្ម និងការនាំចេញ រួមទាំងបង្កើតការងារបានយ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋ ជាពិសេសចូលរួមយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។

ជុំវិញទៅនឹងការវិនិយោគ​នៅក្នុងតំបន់សេដ្ឋកិច្ចពីសេសនេះដែរ បើតាម​តួលេខ​ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា នៅក្នុងឆមាសទី១ឆ្នាំ២០២២នេះ ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៥គម្រោង ជាមួយទុនវិនិយោគសរុបជាង ៣៦០លានដុល្លារ ខណៈដែលបច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៤១ កន្លែងនៅទូទាំងប្រទេស ដោយភាគច្រើន​មាននៅ ខេត្តស្វាយរៀង,បន្ទាយមានជ័យ,កោះកុង,ព្រះសីហនុ និងរាជធានីភ្នំពេញ៕




អត្ថបទបន្ទាប់


ហ្វីលីពីនព្យាយាមទារប្រាក់កក់ពីរុស្ស៊ីមកវិញ បន្ទាប់ពីបានលុបចោលកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រតម្លៃជាង៣២០លានដុល្លារ

ព័ត៌មាន
ប្រទេសហ្វីលីពីនបានព្យាយាមទារលុយកក់ជិត៥០លានដុល្លារ ពីរុស្ស៊ីមកវិញ បន្ទាប់ពីប្រទេសអាស៊ានមួយនេះ កំពុងដំណើរការនៃការលុបចោលកិច្ចព្រមព្រៀងទិញ…

ហាងអាហារលំដាប់ពិភពលោក McDonald's នឹងបើកដំណើរការហាងនៅអ៊ុយក្រែនឡើងវិញ ទោះបីសង្គ្រាមកំពុងបន្ដឆេះឆួលក្ដី

ព័ត៌មាន
ក្រុមហ៊ុនហាងអាហារ Fast Food យីហោដ៏ល្បីលំដាប់ពិភពលោក McDonald's របស់អាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែ សីហាថា ខ្លួនគ្រោងនឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ