សំណង់ជិត២ម៉ឺនគម្រោងត្រូវបានអភិវឌ្ឍនៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយ

សំណង់ជិត២ម៉ឺនគម្រោងត្រូវបានអភិវឌ្ឍនៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ខណៈចិនឈរលើកំពូលតារាងវិនិយោគ


មន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ថា ស្ថិតក្នុងបរិបទដែលប្រទេសជាតិមានស្ថិរភាពនយោបាយ និងសន្តិសុខសង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ការវិនិយោគក្នុងវិស័យសំណង់ទាំងក្នុង និងពីក្រៅប្រទេសមានសន្ទុះខ្លាំងក្លា និងបានរួមចំណែកដ៍សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង នៅ៥ឆ្នាំចុងក្រោយ ការវិនិយោគក្នុងវិស័យសំណង់សម្រេចបានជិត២ម៉ឺនគម្រោងដែលមានទុនវិនិយោគសរុបជាង៣១ពាន់លានដុល្លារ។
សំណង់ជិត២ម៉ឺនគម្រោងត្រូវបានអភិវឌ្ឍនៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ខណៈចិនឈរលើកំពូលតារាងវិនិយោគ

ប្រទេសដែលបានបោះទុនវិនិយោគលើវិស័យសំណង់​ និងអចលនទ្រព្យ​នៅកម្ពុជាច្រើនជាងគេរួមមានចិន កូរ៉េខាងត្បូង និងជប៉ុន។

វិស័យសំណង់ត្រូវបានគេចាត់ទុកវិស័យឆ្អឹងខ្នងដ៏សំខាន់មួយក្នុងការចូលរួមចំណែកអភិវឌ្ឍន័សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជានៅរយៈពេល​ជាច្រើនឆ្នាំមកនេះ។ ការអភិវឌ្ឍលើវិស័យនេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងលើសំណង់អគារពាណិជ្ជកម្ម ផ្សារទំនើប ខុនដូ និងអគារលំនៅឋាន។ បន្ថែមលើនេះសំណង់អគារក្នុងវិស័យឧស្សាហកម្ម និងទេសចរណ៍ ក៏មានការរីកចម្រើនខ្លាំងផងដែរ។

ឯកឧត្តម ថេង ច័ន្ទសង្ចារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ កម្ពុជាបានផ្តល់សិទ្ធិ និងអាជ្ញាបណ្ណដល់បុគ្គល និងក្រុមហ៊ុនអភិវឌ្ឍន៍លើវិស័យសំណង់បានជិត២ម៉ឺនគម្រោង ដែលមានផ្ទៃក្រឡាជាង៧១លានម៉ែត្រការ៉េ ជាមួយទុនវិនិយោគសរុបជាង៣១ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ឆ្នាំ២០២១ មានគម្រោងវិនិយោគច្រើនជាងគេ ដល់ទៅជាង៣ម៉ឺន៤ពាន់គម្រោង។

ពាក់ព័ន្ធការវិនិយោគលើវិស័យសំណង់នេះដែរ ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ថា ចិនជាប្រទេសដែលបានវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យច្រើនជាងគេនៅកម្ពុជា​​ បន្ទាប់មកប្រទេសកូរ៉េខាងត្បូង ជប៉ុន​ និងថៃ។ តែយ៉ាងណាឯកឧត្តមមិនបានបញ្ជាក់លម្អិតពីតួលេខគម្រោង ទំហំផ្ទៃក្រឡា និងទុនវិនិយោគ ដែលប្រទេសទាំងនេះបានវិនិយោគនោះទេ។

បើតាមការបញ្ជាក់របស់ឯកឧត្តមរូបនេះ នៅក្នុងរយៈពេល៦ខែឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញលិខិតអនុញ្ញាតសាងសង់បានប្រមាណ២ពាន់គម្រោង មានផ្ទៃក្រឡាសំណង់ជិត២លាន៩០ម៉ឺនម៉ែត្រការ៉េ ដែលមានទុនវិនិយោគសរុបជាង១ពាន់២រយលានដុល្លារអាមេរិក។ ចំនួននេះមានការធ្លាក់ចុះជាងពាក់កណ្តាលបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានរហូតដល់ជាង៤ពាន់គម្រោងជាមួយទុនវិនិយោគជាង៥ពាន់លានដុល្លារ។

បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី បើគិតចាប់តាំងពីឆ្នាំ២០០០ ដែលជាឆ្នាំចាប់ផ្តើមអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងសំណង់ ដល់៦ខែឆ្នាំ២០២២ ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសបានជិត៥ម៉ឺន៨ពាន់គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបជិត១៦៧លានម៉ែត្រការ៉េ និងមានទុនវិនិយោគសរុបជាង៦៦ពាន់លានដុល្លារអាមេរិក។​ ក្នុងនោះតម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងនៅទូទាំងប្រទេសមានចំនួនជាង២ពាន់៤រយអគារ ខណៈគម្រោងបុរីលំនៅឋាន និងបណ្តុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន៤៨២គម្រោង៕




អត្ថបទបន្ទាប់


ប្រជាពលរដ្ឋជិត២ពាន់គ្រួសារទទួលបានដីជុំវិញបឹងទន្លេសាបជាង២ម៉ឺនហិកតាពីរដ្ឋ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានកាត់ឆ្វៀលដីជុំវិញបឹងទន្លេសាបជាង២ម៉ឹនហិកតាឲ្យប្រជាពលរដ្ឋជិត២ពាន់គ្រួសារកាន់កាប់ និងអាស្រ័យផល។ ក្នុងចំណោមផ្ទៃដីទាំ…

ក្រុមហ៊ុនថៃ Betagro គ្រោងបោះផ្សាយលក់មូលបត្រតម្លៃ៥៥៤លានដុល្លារនៅឆ្នាំនេះ

ព័ត៌មាន
ក្រុមហ៊ុនផលិតកែច្នៃសាច់ដ៏ធំមួយរបស់ថៃ Betagro Plc កំពុងស្វែងរកប្រភពទុនបន្ថែមតាមរយៈការបោះផ្សាយលក់មូលបត្រក្នុងតម្លៃ៥៥៤លានដុល្លារ ដែលទំហំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ