របាយការណ៍គ្រោះមហន្តរាយ

ជំនន់ទឹកភ្លៀងជាង១ខែ ស្លាប់មនុស្ស១២នាក់ ប៉ះពាល់ផ្ទះសម្បែងជិត៤ម៉ឺនខ្នងទូទាំងប្រទេស


ជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ ដែលកើតឡើងដោយសារព្យុះធំៗនៅតាមប្រទេសជិតខាងកម្ពុជាជាប់គ្នាប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យរាជធានីខេត្តចំនួន១៩ ត្រូវលិចលង់ បណ្តាលឲ្យបាត់បង់ជីវិតមនុស្ស ខូចខាតផ្ទះសំបែងនិងដំណាំបង្ការរបស់ពលរដ្ឋមួយចំនួនធំផងដែរ។ នេះបើតាមរបាយការណ៍ពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចេញផ្សាយ នាព្រឹកថ្ងៃទី១៤ តុលានេះ។
ជំនន់ទឹកភ្លៀងជាង១ខែ ស្លាប់មនុស្ស១២នាក់ ប៉ះពាល់ផ្ទះសម្បែងជិត៤ម៉ឺនខ្នងទូទាំងប្រទេស

នៅ​ក្នុង​របាយការណ៍​ដដែល​បាន​បញ្ជាក់​ទៀត​ថា ជំនន់​ទឹកភ្លៀង​នេះ បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៤​ម៉ឺន​គ្រួសារ ស្មើនឹង​ជិត​១៦​ម៉ឺន​នាក់ ដោយ​ប្រជាជន​ដែល​ត្រូវ​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព មាន​ជិត​៣​ពាន់​គ្រូ​សារ ស្មើនឹង​ជាង​១​ម៉ឺន​នាក់ ខណៈ​ដែល​មាន​ពលរដ្ឋ​១២​នាក់​បាន​ស្លាប់​នៅ​ក្នុង​គ្រា​ដែល​មាន​គ្រោះ​មហន្តរាយ​នេះ​ដែរ​។

របាយការណ៍​នេះ​បញ្ជាក់​ដែរ​ថា ចំពោះ​ការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ និង​ផ្ទះសម្បែង​របស់​ពលរដ្ឋ​វិញ គឺ​ប៉ះពាល់​ប្រមាណ​ជា​ជិត​៤​ម៉ឺន​ខ្នង ខូចខាត​ជាង​៣០ សាលា​រឿ​ន​លិច​ទឹក​ជាង​៤០០​កន្លែង លិច​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវ​គ្រួ​ស​ក្រហម​ប្រវែង​ជិត​២០០​គីឡូ​ម៉ែ​ត លិច​ផ្លូវលំ​ជាង​៣១​ខ្សែ លិច​ស្ពាន​២៤​កន្លែង   និង​បាន​បង្ក​ឲ្យ​លិច​ដំណាំ​ស្រូវ​និង​ដំណាំ​រួម​ផ្សំ​របស់​ពលរដ្ឋ​ប្រមាណ​ជាង​១៧​ម៉ឺន​ហិ​កតា ដោយ​ក្នុង​នោះ ខូចខាត​ស្រូវ​ជិត​៥​ហិ​កតា​និង​ដំណាំ​រួម​ផ្សំ​ជាង​៦​ពាន់​ហិ​កតា​ផង​ដែរ​។

ជំនន់​ទឹកភ្លៀង​នេះ​ដែរ នៅ​ថ្ងៃ​ទី​១៣ តុលា ម្សិលមិញ​នេះ ក៏​បាន​បង្ក​ឲ្យ​មានការ​បាក់​ទំនប់​ចំការ​តែ​នៅ​លើ​ខ្នងភ្នំ​គិរី​រម្យ  ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ស្ថិត​នៅ​ឃុំ​ចំបក់ ឃុំ​តាំង​ស្យា ឃុំ​តាំង​សំរោង ឃុំ​មហា​សាំង និង​តាម​បណ្តោយ​ដងស្ទឹង​ព្រែក​ត្នោត​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្មករស៊ិនទ្រី នឹងចាប់ផ្តើមប្រមូលសំរាមវិញនៅល្ងាចនេះ ក្រោយឯកភាពគ្នាលើ៥ចំណុច

ព័ត៌មាន
ក្រោយកូដកម្មដ៏រាំរ៉ៃជិត២សប្តាហ៍ របស់កម្មករក្រុមហ៊ុនស៊ិនទ្រីមក នៅថ្ងៃទី១៤តុលានេះ កូដកម្មនេះត្រូវបានបញ្ចប់ជាស្ថាពរ ដោយភាគីកម្មករ និងក្រុមហ៊…

រាជរដ្ឋាភិបាលទទួលបានថវិកាជិត៥លានដុល្លារ ពីឧកញ៉ាគ្រាក់ៗនៅស្រុកខ្មែរ ដើម្បីជួយពលរដ្ឋរងគ្រោះក្នុងជំនន់ទឹកភ្លៀង

ព័ត៌មាន
គិតត្រឹមម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ តាមរយៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានទទួលថវិកាទទួលបានជិតលានដុល្លារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ