Advertisement
រថភ្លើង​ភ្នំពេញ-​ព្រលានយន្តហោះ

អ្នក​ធ្វើ​ដំណើរ​សប្បាយ​ចិត្ត​នឹង​​សេវា​រថភ្លើង​ ភ្នំពេញ-ព្រលាន​យន្ដហោះ!


ពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ នៅ​ពេល​បាន​ជិះ​រថភ្លើង​ចម្ងាយ​ខ្លី​ពី​ស្ថានីយ​អយស្ម័យាន​ភ្នំពេញ​ទៅ​កាន់​ព្រលាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ ដែល​បាន​បើក​ឲ្យ​ដំណើរការ​បណ្ដោះ​អាសន្ន​កាលពី​ពាក់​កណ្ដាល​ខែ​មេសា​កន្លង​ទៅ។
អ្នក​ធ្វើ​ដំណើរ​សប្បាយចិត្ត​នឹងសេវា​រថភ្លើង​ ភ្នំពេញ-​ព្រលាន​យន្តហោះ។
ដោយ
អំពី រថភ្លើង 120
Advertisement

អង្គុយ​លើ​រថភ្លើង​ជាមួយ​មនុស្ស​ម្នា​ជាច្រើន អ្នកស្រី ប៉ាវ តេង ពលរដ្ឋ​រស់នៅ​ភ្នំពេញ បាន​រៀបរាប់​ទាំង​រីករាយ​ថា៖ «អ៊ំ​សប្បាយ​ចិត្ត ព្រោះ​អ៊ំ​មិន​ដែល​បាន​ជិះ​ទេ នេះ​ជា​លើក​ទីមួយ​ហើយ។ តាម​ពិត អ៊ំ​ចង់​ជិះ​តាំងពី​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ម៉្លេះ តែ​វា​រវល់។ ថ្ងៃនេះ បាន​បបួល​ក្មួយ​មក​ផ្សារ​ធំ​ថ្មី នាំ​គ្នា​ជិះ​រថភ្លើង ព្រោះ​ចង់​ស្គាល់។ ពិត​ជា​ទំនើប​មែន ព្រោះ​វា​ត្រជាក់ និង​សុវត្ថិភាព»។

ដូចគ្នា អ្នកស្រី អ៊ឹម ផល្លី ពលរដ្ឋ​នៅ​ភ្នំពេញ​ដែល​ធ្វើ​ដំណើរ​តាម​រថភ្លើង​ទៅ​ព្រលាន​យន្ដហោះ បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែក​នេះ មាន​អត្ថប្រយោជន៍​ជា​ច្រើន។

អ្នកស្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «យើង​មិន​ភ័យ​បារម្ភ​រឿង​កក​ស្ទះ​ចរាចរណ៍ និង​មិន​ភ័យ​រឿង​ហួស​ពេល​ទៅ​ព្រលាន​យន្ដហោះ។ កាលមុន ធ្វើ​ដំណើរ​តាម​ឡាន​ទៅ​ព្រលាន[យន្តហោះ] មាន​អារម្មណ៍​ភ័យ​រឿង​កក​ស្ទះ ធ្វើ​ឲ្យ​យឺត​ពេល…»។ 

ការ​ដាក់​ឲ្យ​ដំណើរការ​រថភ្លើង​ចម្ងាយ​ខ្លីពី​​ស្ថានីយ​អយស្ម័យាន​ភ្នំពេញ​ទៅ​ព្រលាន​យន្ដហោះ​មាន​ចម្ងាយ​សរុប​ជិត ១០​គីឡូម៉ែត្រ ដែល​ប្រើ​ពេល​វេលា​ប្រមាណ ២០ ទៅ ២៥​នាទី។ បច្ចុប្បន្ន មាន​រថភ្លើង​ចំនួន​២​គ្រឿង​កំពុង​ដាក់​ឲ្យ​ដំណើរការ​បណ្ដោះ​អាសន្ន ខណៈ​៣​គ្រឿង​ផ្សេង​ទៀត កំពុង​បញ្ជា​ទិញ​ពី​ប្រទេស​ម៉ិចស៊ីកូ។

ភ្នែក​សំឡឹង​មើល​ទេសភាព​សងខាង​ផ្លូវ​រថភ្លើង​តាម​កញ្ចក់​ទូ​រថភ្លើង លោក ជុន សុខុម បាន​បង្ហាញ​អារម្មណ៍​រីករាយ​ដែល​បាន​ធ្វើ​ដំណើរ​តាម​រថភ្លើង។ បើ​តាម​ពលរដ្ឋ​រូប​នេះ ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង បាន​បង្កើត​នូវ​ភាព​ងាយ​ស្រួល​ជាច្រើន។ 

លោក​រៀបរាប់​ថា៖ «កន្លងមក ទៅ​ព្រលាន​ធ្វើ​ដំណើរ​តាម​ឡាន​ធម្មតា ស្ទះ​ខ្លាំង​ណាស់​អា​ចៅ​អើយ។ តែ​ឥឡូវ ទៅ​ទទួល​បងប្អូន​នៅ​ព្រលាន អ៊ំ​មក​សាក​ជិះ​រថភ្លើង ពេល​មក​វិញ​ជូន​បង​ប្អូន​មក​ជិះ​រថភ្លើង​ដែរ។ វា​ស្រួល​ណាស់ ព្រោះ​មាន​ម៉ាស៊ីន​ត្រជាក់ អត់ស្ទះ និង​ធ្វើ​ឲ្យ​អារម្មណ៍​យើង​ល្អ»។ 

មិន​​ខុស​​គ្នា​​ឡើយ អ្នកស្រី អ៊ឹម សុធា បាន​រៀបរាប់​ថា ការ​ជិះ​រថភ្លើង​ងាយ​ស្រួល​ជាង​ឡាន​ឆ្ងាយ​ណាស់ ពីព្រោះ វា​មាន​សុវត្ថិភាព​និង​គ្មាន​ការ​កក​ស្ទះ​នោះ​ទេ។

អ្នកស្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «យើង​ជិះ​រថភ្លើង គឺ​អត់​ភ័យ​ព្រួយ​កក​ស្ទះ មាន​សុវត្ថិភាព និង​មិន​ភ័យ​រឿង​ចោរ​ឆក់​ដូច​តាម​ដង​ផ្លូវ​នោះ​ទេ»។

សូម​បញ្ជាក់​ថា រថភ្លើង​ចម្ងាយ​ខ្លី​នេះ​គឺ​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន Royal Railway ដែល​ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប របស់​អ្នក​ឧកញ៉ា គិត ម៉េង ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​បណ្ដោះ​អាសន្ន​កាល​ពី​ថ្ងៃទី​១០ ខែ​មេសា កន្លង​ទៅ៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សួនសត្វភ្នំពេញសាហ្វារី នឹងបិទទទួលភ្ញៀវចូលទស្សនាសាកល្បង នៅត្រឹមថ្ងៃទី ៧ ឧសភា ខាងមុខ

ព័ត៌មាន
សួនសត្វភ្នំពេញសាហ្វារី ដ៏ធំជាងគេមួយ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង នៅក្នុងថ្ងៃបើកសាកល្បងមួយរយៈពេលកន្លងមកនេះ គ្រោងនឹងបិទទទួលភ្ញៀវទចូលទស្...

ជា សុផារ៉ា ផ្ដាំទៅអ្នកអភិវឌ្ឍន៍ ឲ្យគិតគូរពីកាកសំណល់រឹងរាវសិន មុនអភិវឌ្ឍសំណង់

ព័ត៌មាន
ភាពពុះកញ្ជ្រោលឡើងនៃវិស័យសំណង់នៅ១ឆ្នាំចុងក្រោយនេះ បានធ្វើឲ្យវិស័យមួយនេះកំពុងក្លាយជាវិស័យស្នូលសំខាន់មួយ ដែលមានការបោះជំហានទៅមុខលឿនជាង...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ