វិស័យអចលនទ្រព្យ

តើមានកត្តាអ្វីជំរុញឲ្យក្រុមអ្នកជំនាញរំពឹងវិស័យអចលនទ្រព្យអាចងើបឡើងវិញនៅឆ្នាំក្រោយ?


ទោះបីវិបត្តិកូវីដ-១៩ ហាក់វិលមករកប្រក្រតីភាពឡើងវិញ តែភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចសកល បញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងតំបន់ហ្គាហ្សា នៅតែជាបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម ក៏ដូចជាទីផ្សារអចលនទ្រព្យរបស់កម្ពុជា។ ទោះជាបែបនេះក្តី ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា នៅតែបង្ហាញសុទិដ្ឋិនិយមចំពោះវិស័យនេះដោយរំពឹងនឹងងើបឡើងវិញនៅឆ្នាំក្រោយ។
វិស័យអចលនទ្រព្យ
ដោយ

យ៉ាងណាមិញក្រុមជំនាញ កត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះ វិស័យអចលនទ្រព្យនៅកម្ពុជា ហាក់ចាប់ផ្ដើមបង្ហាញសញ្ញាណវិជ្ជមានឡើងវិញ តាមរយៈការទទួលបានការចាប់អារម្មណ៍ពីក្រុមវិនិយោគិនបរទេស និងអនុម័តលើគម្រោងវិនិយោគថ្មីៗ។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្ញាក់ងារអចលនវត្ថុកម្ពុជា កត់សម្គាល់ឃើញថា នៅជិតមួយឆ្នាំ២០២៣ មកនេះ វិស័យអចលនទ្រព្យកម្ពុជា នៅតែបន្តជួបបញ្ហាប្រឈមទាំងខាងក្រៅ ក្នុងខាងក្នុង តែក៏ទទួលបានឱកាសទីផ្សារមួយចំនួនផងដែរ។ ទោះបីនៅឆ្នាំ២០២៣ ស្ថានភាពវិស័យអចលនទ្រព្យទាំងមូលបានបង្ហាញសញ្ញាវិជ្ជមានឡើងវិញបន្តិចក្តី តែទីផ្សារលំនៅដ្ឋាន និងខុនដូរនៅតែស្តិតក្រោមសម្ពាធនៃការធ្លាក់ចុះតម្រូវការ ហើយស្ថិតក្នុងបរិបទនេះវាជាឱកាសសម្រាប់អ្នកមានធនធានគ្រប់គ្រាន់ក្នុងការស្វែងរកប្រភេទអចលនទ្រព្យដែលមានគុណភាព និងតម្លៃសមរម្យ។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ កន្លងមកបើទោះជាទីផ្សារអចលនទ្រព្យកម្ពុជា រងផលប៉ះពាល់ដោយសារវិបត្តិសាកលនានាក៏ពិតមែន តែក៏នៅមានវិនិយោគិនបរទេសមួយចំនួនបានចាប់អារម្មណ៍ទិញ និងជួលអចលនទ្រព្យនៅកម្ពុជាផងដែរ ជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុតែម្ដង។

ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ CPL កត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះ វិស័យអចលនទ្រព្យកម្ពុជា ហាក់ចាប់ផ្ដើមបង្ហាញសញ្ញាណវិជ្ជមានឡើងវិញ ពោលគឺនៅចុងឆ្នាំ២០២៣នេះ ចរន្តទិញ-លក់អចលនទ្រព្យនៅកម្ពុជា ចាប់ផ្ដើមមានសកម្មភាពឡើងវិញជាបណ្ដើរៗ។ អ្នកជំនាញរូបនេះរំពឹងយ៉ាងមុតមាំថា វិស័យអចលនទ្រព្យកម្ពុជានឹងមានភាពល្អប្រសើរឡើងវិញនៅឆ្នាំ២០២៤ ខាងមុខ ក្រោយរំពឹងវិបត្តិ ដែលជាកត្តារាំងស្ទះដល់វិស័យអលចនទ្រព្យកម្ពុជាមួយចំនួនវិលមករកភាពល្អប្រសើរឡើងវិញ។ ទន្ទឹមនឹងបង្ហាញពីក្តីរពឹងថា លោកឧកញ៉ា ចេង ខេង ជំរុញ និងលើកទឹកចិត្តឱ្យភ្នាក់ងារវាយតម្លៃអចលនទ្រព្យនៅកម្ពុជារួបរួមគ្នា និងបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសដទៃ សំដៅធ្វើយ៉ាងណា បង្កើនការទាក់ទាញវិនិយោគិនបរទេសឲ្យចាប់អារម្មណ៍វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាបន្ថែមទៀត។

សូមបញ្ជាក់ថា ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ កម្ពុជាបានអនុម័តគម្រោងសំណង់ចំនួន៧៤៩គម្រោងថយចុះជាង៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ក៏ប៉ុន្តែបើក្រឡេកមើលទៅលើតម្លៃគម្រោងសាងសង់វិញក្នុងត្រីមាសទី៣នេះ ហាក់មានការកើនឡើងដល់ទៅជាង១៩២% ឯណោះ បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានទំហំវិនិយោគសរុបជាង២ពាន់២រយលានដុល្លារ។ ការកើនឡើងនៃតម្លៃគម្រោងនេះ គឺភាគច្រើនជាប្រភេទសំណង់លំនៅឋាន សំណង់ពាណិជ្ជកម្ម សំណង់ឧស្សាហកម្ម និងសំណង់ទេសចរណ៍។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអ្នកជំនាញមានការំពឹងបែបណាចំពោះការភ្ជាប់ជើងហោះពីខេត្តសៀមរាបទៅទីក្រុងហាណូយ?

ព័ត៌មាន
កម្ពុជា-វៀតណាម បានឯកភាពគ្នាបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយមកកាន់ខេត្តសៀមរាប ជាផ្លូវការហើយ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ។ អ្ន…

ឥណ្ឌាវ៉ាដាច់ហុងកុងក្លាយជាទីផ្សារភាគហ៊ុនធំទី៧របស់ពិភពលោក

ព័ត៌មាន
តម្លៃទីផ្សារភាគហ៊ុនរបស់ប្រទេសឥណ្ឌា បានវ៉ាដាច់ទីក្រុងហុងកុងហើយ និងក្លាយជាទីផ្សារធំជាងគេទី៧នៅលើពិភពលោក ខណៈដែលសុទិដ្ឋិនិយមអំពីទស្សនវិស័យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ