វ៉ាក់សាំងចិន

វ៉ាក់សាំងចិន «ស៊ីណូវ៉ាក់» កំពុងត្រូវបានភ្នាក់ងារឱសថអឺរ៉ុបផ្តើមត្រួតពិនិត្យប្រសិទ្ធភាពហើយ!


ទីភ្នាក់ងារឱសថសហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃទី៤ខែឧសភា នេះថា ខ្លួននឹងចាប់ផ្តើមនីតិវិធីត្រួតពិនិត្យគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងចិនមួយប្រភេទឈ្មោះថា ស៊ីណូវ៉ាក់ (Sinovac) ដើម្បីឈានទៅប្រើប្រាស់វ៉ាក់សាំងមួយប្រភេទនេះ នៅលើទឹកដីអឺរ៉ុបតែម្តង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសាសរព័ត៌មាន AP។
វ៉ាក់សាំងចិន «ស៊ីណូវ៉ាក់» កំពុងត្រូវបានភ្នាក់ងារឱសថអឺរ៉ុបផ្តើមត្រួតពិនិត្យប្រសិទ្ធភាពហើយ!
ដោយ

ភ្នាក់ងារឱសថសហភាពអឺរ៉ុបបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានសម្រេចពិនិត្យមើលប្រសិទ្ធភាពវ៉ាក់សាំងចិនដូចនេះ គឺដោយសារតែសង្កេតឃើញរបាយការណ៍លទ្ធផលបឋមពីការសិក្សា និងធ្វើតេស្តលើខ្លួនសត្វនិងមនុស្ស នៅតាមមន្ទីរពិសោធន៍នានា បានបង្ហាញថា វ៉ាក់សាំងស៊ីណូវ៉ាក់ អាចបង្កើតនូវប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់មនុស្សឲ្យប្រឆាំងទល់នឹងមេរោគកូរ៉ូណាវីរុសបាន។

ទោះបីមានទិន្នន័យបឋមបានបង្ហាញថាវ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិនប្រភេទនេះ មានប្រសិទ្ធភាពក្តី ប៉ុន្តែភ្នាក់ងារឱសថអឺរ៉ុបបាននិយាយថា អ្នកជំនាញរបស់ខ្លួននឹងបន្តធ្វើការវាយតម្លៃទិន្នន័យជាបន្តបន្ទាប់ទៀតដែលគេមាន ដោយហេតុថាស៊ីណូវ៉ាក់បាននិងកំពុងប្រើប្រាស់នៅច្រើនប្រទេសគួរសមដែរក្រៅពីប្រទេសចិន។ 

បន្ទាប់ពីធ្វើការវាយតម្លៃលើទិន្នន័យគ្រប់គ្រាន់ហើយ អ្នកជំនាញសុខាភិបាលនឹងសម្រេចថា វ៉ាក់សាំងចិនស៊ីណូវ៉ាក់មានប្រសិទ្ធភាពច្រើនជាង ឬ ហានិភ័យច្រើនជាង។

ប្រសិនបើ វ៉ាក់សាំង ស៊ីណូវ៉ាក់ អាចឆ្លងផុតការត្រួតពិនិត្យ និង ត្រូវបានទទួលស្គាល់ដោយភ្នាក់ងារឱសថអឺរ៉ុប នោះវ៉ាក់សាំងចិនមួយប្រភេទនេះ ទំនងនឹងអាចយកមកប្រើប្រាស់សម្រាប់ប្រទេសទាំង២៧នៃសមាជិករបស់អឺរ៉ុប ហើយក៏នឹងក្លាយជាវ៉ាក់សាំងចិនទី១ ប្រើប្រាស់នៅលើទឹកដីលោកខាងលិចផងដែរ។

គួររំឭកថា ក្រៅតែពីការប្រកាសត្រួតពិនិត្យរបស់ភ្នាក់ងារឱសថអឺរ៉ុប អង្គការសុខភាពពិភពលោក ក៏នឹងពិនិត្យមើលប្រសិទ្ធភាពវ៉ាក់សាំងរបស់ប្រទេសចិនផងដែរ។ អង្គការសុខភាពពិភពលោកកំពុងពិនិត្យវាយតម្លៃពីប្រសិទ្ធភាពវ៉ាក់សាំងចំនួនពីររបស់ចិននោះ គឺវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់។ អ្នកជំនាញអង្គការសុខភាពពិភពលោកអាចនឹងសម្រេចថា តើខ្លួននឹងទទួលស្គាល់ ឬមិនទទួលស្គាល់ លើគុណភាពវ៉ាកសាំងចិននៅក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ។ 

គួរជម្រាបជូនថា វ៉ាក់សាំងស៊ីណូវ៉ាក់ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដោយអាជ្ញាធរចិនកាលពីខែកុម្ភៈកន្លងទៅ ហើយបច្ចុប្បន្ននេះ វ៉ាក់សាំងស៊ីណូវ៉ាក់កំពុងត្រូវបានគេប្រើប្រាស់ក្នុងប្រទេសយ៉ាងតិច ២២ រួមមាននៅតំបន់អាមេរិកឡាទីន អាហ្វ្រិក និ ងអាស៊ី ផងដែរ។

សូមបញ្ជាក់ថា ក្រៅតែពីត្រួតពិនិត្យវ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិន ភ្នាក់ងារឱសថអឺរ៉ុបក៏កំពុងតែត្រួតពិនិត្យលើវ៉ាក់សាំង៣ប្រភេទផ្សេងទៀតផងដែរ ដូចជាវ៉ាក់សាំងរបស់អាមេរិក ណូវ៉ាវ៉ាក់(Novavax),       ឃ្យួវ៉ាក់(CureVac) របស់អាល្លឺម៉ង់ និង ស្ពុតនីកវី (Sputnik V)និងរបស់ប្រទេសរុស្សី ជាដើម។

ដោយឡែក សម្រាប់អង្គការសុខភាពពិភពលោកវិញ គិតមកទល់នឹងពេលនេះបានទទួលស្គាល់សុវត្ថិភាព និងប្រសិទ្ធភាព វ៉ាក់សាំងកូវីដ-១៩ ចំនួនបួនប៉ុណ្ណោះ គឺ Pfizer, AstraZeneca, Johnson & Johnson និង Moderna៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីជប៉ុនហាក់នៅស្ទាក់ស្ទើរដាក់ប្រទេសក្នុងភាពអាសន្ន?

ព័ត៌មាន
រដ្ឋាភិបាលជប៉ុនបានបង្ហាញពីផែនការចង់ដាក់ទីក្រុងតូក្យូ និងតំបន់ប្រជុំជនផ្សេងទៀតឲ្យបន្តស្ថិតក្នុងភាពអាសន្ន បន្ទាប់ពីខ្លួនបានប្រកាសដាក់ប្រទេសក្ន…

អាមរិកនឹងចាក់វ៉ាក់សាំងដូសទី១ ដល់ពលរដ្ឋពេញវ័យ ឲ្យបាន៧០% នៅដើមខែកក្កដា

ព័ត៌មាន
សហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា គឺជាប្រទេសមួយ ដែលបាននិងកំពុងសម្រុកចាក់វ៉ាក់សាំងបានលឿនជាងគេបំផុតនៅក្នុងពិភពលោក ហើយថ្មីៗនេះ ប្រធានាធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ