ស្រីលង្កា - មូលនិធិរូបិយវត្ថុអន្តរជាតិ

ទីបំផុត ស្រីលង្កានឹងចុះហត្ថលេខាទទួលថវិកាជិត ៣ពាន់លានដុល្លារពី IMF បន្ទាប់ពីរង់ចាំទាំងត្រដាបត្រដួស


ប្រទេសស្រីលង្កា ដែលកំពុងជួបនូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មាននោះ មើលទៅទំនងជានឹងបិទបញ្ចប់ការចុះហត្ថលេខាដើម្បីទទួលបានកញ្ចប់ថវិកាជួយសង្គ្រោះចំនួនជិត៣ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី២០ ខែមីនា ដែលខ្លួនបានទន្ទឹងរង់ចាំជាយូរមកហើយបន្ទាប់ពីប្រទេសដែលរងគ្រោះដោយវិបត្តិមួយនេះ ទទួលបានការគាំទ្រពីប្រទេសចិន ជប៉ុន និងឥណ្ឌា ដែលជាម្ចាស់បំណុលទ្វេភាគីដ៏ធំរបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia។
ស្រីលង្កានឹងចុះហត្ថលេខាទទួលថវិកាជិត ៣ពាន់លានដុល្លារពី IMF ក្រោយប្រទេសនេះ កំពុងជួបនូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មាននោះ រូបភាពNikkei Asia

មូលនិធិ IMF និងរដ្ឋាភិបាលបានបញ្ជាក់កាលពីថ្ងៃអង្គារ ទី៧មីនាថា ប្រទេសស្រីលង្កាបានទទួលការធានាពីម្ចាស់បំណុលទ្វេភាគីធំៗទាំងអស់របស់ខ្លួនហើយ ដែលជាជំហានដ៏សំខាន់មួយក្នុងការផ្តល់លទ្ធភាពទទួលបានហិរញ្ញប្បទានពី IMF ហើយវាក៏ជាពេលវេលាដ៏សំខាន់សម្រាប់ប្រទេសដែលជួបវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមួយនេះ អាចចាប់ផ្ដើមស្ដារប្រទេសរបស់ខ្លួនឡើងវិញចេញពីវិបត្តិសេដ្ឋកិច្ច ក៏ដូចជាវិបត្តិបំណុលវណ្ឌករជាដើម។

ប្រធានាធិបតីស្រីលង្កាលោក រ៉ានីល វីកគ្រីមេស៊ីងហ្គេ (Ranil Wickremesinghe) បានប្រាប់សភាកាលពីថ្ងៃអង្គារថា ឥឡូវនេះសេដ្ឋកិច្ចស្រីលង្កាមានសញ្ញាល្អប្រសើរឡើងវិញហើយ ប៉ុន្តែរូបិយបណ្ណបរទេសមិនទាន់មានគ្រប់គ្រាន់សម្រាប់ការនាំចូលទាំងអស់នៅឡើយទេ ដូច្នេះការសម្រេចបាននូវកិច្ចព្រមព្រៀងជាមួយមូលនិធិ IMF គឺសំខាន់ខ្លាំងណាស់ ដើម្បីឱ្យម្ចាស់បំណុលដទៃទៀតក៏អាចចាប់ផ្តើមបញ្ចេញមូលនិធិជួយសង្គ្រោះប្រទេសនេះផងដែរ។

លោក Ranil បាននិយាយថា ប្រទេសស្រីលង្កាបានបញ្ចប់សកម្មភាពមុនៗទាំងអស់តាមការទាមទាររបស់មូលនិធិ IMF ដោយបន្ថែមថា ធនាគារអាហរ័ណនីហរ័ណរបស់ប្រទេសចិនបានផ្ញើលិខិតថ្មីមួយកាលពីថ្ងៃចន្ទ ទី៦ ខែមីនា ហើយថា លោក និងទេសាភិបាលធនាគារកណ្តាលស្រីលង្កាបានផ្ញើលិខិតបញ្ជាក់ពីគោលបំណងមួយទៅឱ្យមូលនិធិ IMF ផងដែរ។

ការទទួលបានការធានាហិរញ្ញប្បទាននេះគឺជាការ«ត្រួសត្រាយផ្លូវសម្រាប់ការពិចារណារបស់ក្រុមប្រឹក្សាភិបាលរបស់មូលនិធិ IMF នៅថ្ងៃទី២០ ខែមីនាតាមការអនុម័តនៃកិច្ចព្រមព្រៀងកម្រិតបុគ្គលិក ដែលបានសម្រេចកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២សម្រាប់ហិរញ្ញប្បទានក្រោមលទ្ធភាពមូលនិធិបន្ថែម។ នេះបើតាមលោក Krishna Srinivasan ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់មូលនិធិ IMF បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ឡែកមួយផ្សេងទៀត៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ហេតុអ្វីរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្ទេរវ៉ាក់សាំង១៥លានដូស ដែលមិនទាន់ដឹកមកកម្ពុជាឲ្យទៅចិនវិញ?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរវ៉ាក់សាំងចំនួន ១៥លានដូស ដែលមិនទាន់ដឹកមកកម្ពុជាឲ្យទៅប្រទេសចិនវិញ ដើម្បីឲ្យចិនយកវ៉ាក់សាំងទាំងនោះ ទៅច…

តម្លៃអង្ករវៀតណាមឡើងថ្លៃខ្ពស់ ប៉ុន្ដែបរិមាណនាំចេញអង្ករថយចុះទាបជាងមុន

ព័ត៌មាន
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានអះអាងថា តម្លៃនាំចេញអង្កររបស់វៀតណាមទៅកាន់ទីផ្សារអន្តរជាតិបានកើនឡើង ប៉ុន្តែបរិមាណនៃការនាំចេញអង្ក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ