តម្លៃប្រេងឆៅពិភពលោក

តម្លៃប្រេងឆៅអាមេរិក ធ្លាក់ចុះខ្លាំងមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តជាង២០ឆ្នាំមកនេះ


តម្លៃទីផ្សារប្រេងឆៅនៅលើទីផ្សារសកលលោក កំពុងតែបន្តធ្លាក់ចុះយ៉ាងគំហុក ដោយសារតែបញ្ហាជាច្រើនកំពុងកើតមាន ដូចជា វិបត្តិមេរោគកូវីដ១៩ ទាញទម្លាក់តម្រូវការប្រើប្រាស់ប្រេង និងការសម្រុកផលិតប្រេងលើសពីតម្រូវការចាំបាច់។ យ៉ាងណាមិញ ទីផ្សារប្រេងឆៅអាមេរិក ក៏មានការធ្លាក់ចុះដូចគ្នា មកនៅត្រឹមប្រមាណ ១៤,៤៧ ដុល្លារ ក្នុងមួយបារ៉ែល ដែលជាតួលេខមួយទាប មិនធ្លាប់មានអស់រយៈពេលជាង ២០ឆ្នាំមកនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើននៅក្នុងថ្ងៃនេះ។
តម្លៃប្រេងឆៅពិភពលោកបន្តដាំក្បាលចុះគួរឲ្យភ្ញាក់ផ្អើល ខណៈឥទ្ធិពលមេរោគកូរ៉ូណាកាន់តែធ្ងន់ធ្ងរ ()
ដោយ

គិតត្រឹមថ្ងៃទី ២០ ខែមេសានេះ តម្លៃប្រេងឆៅ​របស់ អាមេរិក West Texas Intermediate ​បានថយចុះ​ប្រមាណ ២០% មកនៅត្រឹម ១៤,៤៧ ដុល្លារ ក្នុងមួយ​បារ៉ែល​ប៉ុណ្ណោះ ដោយសារតែ​ទទួល​ផលរងគ្រោះ ពីមេរោគកូវីដ១៩ ហើយកន្លែង​ស្តុកទុក​ប្រេង​ជាច្រើន គឺពេញ​ហូរហៀរ លើសពីតម្រូវការ​ទៅហើយ។

ដោយឡែក តម្លៃទីផ្សារ​ប្រេងឆៅ ​Brent របស់​អង់គ្លេស បានថយ​ចុះបន្តិច ប្រមាណ ៤% មកនៅត្រឹម ២៧ដុល្លារ​ក្នុងមួយបារ៉ែល។

ការធ្លាក់ចុះនៃតម្លៃ​ប្រេងឆៅ​អាមេរិក កើតមានឡើង​នៅពេលដែល វិនិយោគិន ចាប់ផ្តើម​បញ្ចេញលក់​ប្រេង​យ៉ាងច្រើន ដោយសារតែ​ភាព​មិនច្បាស់លាស់​ថាតើ មានកន្លែង​ស្តុកទុក​គ្រប់គ្រាន់ សម្រាប់​ប្រេងឆៅ​ដែលផលិត​លើសដែរ ឬទេ?

លើសពីនេះ អង្គការប្រទេស​នាំចេញប្រេង ​OPEC និងសម្ព័ន្ធមិត្ត បានសម្រេច​កាត់បន្ថយ​ផលិតកម្ម​ប្រេងជាង ៩,៧ លាន​បារ៉ែល ក្នុងមួយថ្ងៃ ដើម្បីជួយ​ស្រោចស្រង់​ដល់តម្លៃ​ប្រេង​ឡើងវិញ តែយ៉ាងណា​ក៏ដោយ បរិមាណ​កាត់បន្ថយនេះ គឺនៅមាន​កម្រិតទាប​នៅឡើង ដែលពុំអាច​ទាក់ទាញ​ទំនុកចិត្ត​វិនិយោគិន​បាននោះទេ។

ដោយឡែក តម្លៃប្រេងឥន្ធនៈ​នៅ​ប្រទេសកម្ពុជា ក៏មានការ​ធ្លាក់ចុះ ស្រប​ទៅនឹងទីផ្សារ​អន្តរជាតិ​ដែរ ហើយបើតាម​សេចក្តី​ជូនដំណឹងពី ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ចំពោះតម្លៃ​ប្រេង​សាំងធម្មតា នៅកម្ពុជា គិតចាប់​ពីថ្ងៃទី ១៦ ដល់ដំណា​ច់ខែមេសា នេះ ត្រូវលក់​ក្នុងតម្លៃ ២.២៥០រៀល ក្នុងមួយលីត្រ ដែលថយចុះ ​១០០រៀល ធៀបនឹង​តម្លៃលក់ កាលពីដើម​ខែមេសា រីឯតម្លៃ​ប្រេង​ម៉ាស៊ូត​ថយចុះ ១៥០រៀល មកនៅត្រឹម ២.៣០០​រៀល​ក្នុងមួយលីត្រ។

គួររម្លឹកដែរថា គិតតាំងពីដើម​ឆ្នាំ ២០២០មក តម្លៃប្រេងសាំង​នៅកម្ពុជា បន្តធ្លាក់ចុះ​ជាបន្តបន្ទាប់ ពីប្រមាណ ៣.៧៥០រៀល ក្នុងមួយលីត្រ​ នៅដើមខែមករា មកនៅត្រឹម ២.២៥០រៀល ក្នុងមួយលីត្រ​ចាប់ពីថ្ងៃនេះ ដល់ដំណាច់​ខែមេសា ហើយអ្នក​ជំនាញ អះអាងថា ការថមថយ​ចុះនេះ គឺដោយ​សារតែមាន បញ្ហាជាច្រើន​កំពុងកើតមាន​ឡើង​នៅជុំវិញ​សកលលោក រួមមាន វិបត្តិ​មេរោគកូវីដ១៩ និងការផលិត​ប្រេងឆៅ​លើសពី​តម្រូវការ ដែលបានទាញ​ទម្លាក់តម្លៃ​ទីផ្សារប្រេងឆៅ​នៅលើ​សកលលោក ឲ្យបន្តធ្លាក់​ចុះ​ឥតស្រាកស្រាន្ត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


IMF៖ សេដ្ឋកិច្ចពិភពលោកនឹង​ដាំក្បាល​ចុះយ៉ាងខ្លាំង​ក្នុងឆ្នាំ២០២០ ដោយសារ បញ្ហាមេរោគកូវីដ-១៩

ព័ត៌មាន
កំណើនសេដ្ឋកិច្ចពិភពលោកទាំងមូលនៅក្នុងឆ្នាំនេះ បានបង្ហាញពីភាព ទ្រុឌទ្រោមយ៉ាងខ្លាំងដោយសារតែ បញ្ហាជំងឺកូវីដ-១៩។ នៅក្នុងការព្យាករចុងក្រោយបង្អស…

សកម្មភាពដឹកជញ្ជូនទំនិញកម្ពុជារងផលប៉ះពាល់ខ្លាំង ដោយសារកូវីដ-១៩

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូនកម្ពុជាបានឲ្យដឹងថា ឥទ្ធិពលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាបន្តធ្វើឲ្យវិស័យដឹកជញ្ជូននៅកម្ពុជារងផលប៉ះពាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ