ធនធានមនុស្ស

សម្តេច ហ៊ុន ម៉ាណែត ចាត់ទុកយុវជនជាកម្លាំងស្នូលសម្រាប់បុព្វហេតុជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកយុវជន គឺជាកម្លាំងស្នូល និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជួយកសាងបុព្វហេតុជាតិ និងថែរក្សាការពារសមិទ្ធផលរបស់អ្នកជំនាន់មុនបានបន្សល់ទុកឱ្យ ក៏ដូចជាជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។
ធនធានមនុស្ស
ដោយ

ជាមួយគ្នានេះសម្តេចធិបតីស្នើឱ្យយុវជនចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក៏ដូចជាគោលនយោបាយ និងវិធានការគន្លឹះផ្សេងៗ ដើម្បីឈានទៅសម្រេចគោលដៅនៅឆ្នាំ២០៣០ និង២០៥០។

នាពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានមានប្រសាសន៍ថា យុវជនបាន និងកំពុងដើរតួនាទីស្នូល និងចូលរួមបុព្វហេតុជាតិ មាតុភូមិ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យរីកចម្រើនលើគ្រប់វិស័យ តាមរយៈការបន្តថែរក្សាសមិទ្ធផលយុវជនជំនាន់មុនបន្សល់ទុក កសាងសមិទ្ធផលវិជ្ជមានបន្ថែម ព្រមទាំងរៀបចំមូលដ្ឋានរឹងមាំសម្រាប់ជំនាន់ក្រោយបន្តទៀត។

ក្នុងន័យនេះ ស.ស.យ.ក. មានភារកិច្ចចម្បងក្នុងការបង្កើតវិធីសាស្ត្រទាក់ទាញសមានចិត្ត ភាពច្នៃប្រតិដ្ឋ និងបត់បែន ដើម្បីអាចបំផុសយុវជនឱ្យចូលរួមក្នុងបុព្វហេតុជាតិ ដោយកាន់ដៃគ្នាដើរលើវិថីនៃសន្តិភាពឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើន ក្នុងស្មារតីសាមគ្គីភាពរឹងមាំនៃមហាគ្រួសារយុវជនកម្ពុជា ព្រមទាំងកសាងសង្គមទំនើបមួយដ៏រឹងមាំ មានឯករាជ្យ សន្តិភាព សេរីភាព សមភាព ប្រជាធិបតេយ្យ និងមានផលិតភាពការងារខ្ពស់ ដែលជាគន្លឹះក្នុងការពង្រឹងខឿនសេដ្ឋកិច្ចជាតិ។

លើសពីនេះ សម្តេចធិបតី ជំរុញឱ្យ ស.ស.យ.ក បន្តស្មារតី ឆន្ទៈ និងសកម្មភាពដ៏ថ្លៃថ្លានេះ ដែលជាមូលដ្ឋានប្រកបដោយឥទ្ធិពលជាវិជ្ជមានក្នុងការអប់រំផ្នត់គំនិត និងឥរិយាបថរបស់យុវជនកម្ពុជា នៅគ្រប់មជ្ឈដ្ឋានឱ្យចូលរួមបន្តពូនជ្រំ និងកសាងប្រទេសជាតិ ស្រឡាញ់ទឹកដី និងមាតុភូមិ តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ‐ដំណាក់កាលទី ១ ដោយរួមបញ្ចូលនូវ«កម្មវិធីគោលនយោបាយ» និង «វិធានការគន្លឹះ»សំខាន់ៗ ដែលបានកំណត់ទិសដៅ និងជាអាទិភាពក្នុងការដឹកនាំសំដៅឈានឆ្ពោះទៅដល់ការសម្រេចចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាវេទិកាដ៏មានសារសំខាន់សម្រាប់ថ្នាក់ដឹកនាំ សមាជិក និងសមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបជុំគ្នា ដើម្បីពិនិត្យនូវសមិទ្ធផល ចំណុចខ្វះខាត និងបញ្ហាប្រឈម ក្នុងការអនុវត្តការងារកន្លងមក ព្រមទាំងពិភាក្សាផ្លាស់ប្តូរមតិយោបល់ និងឧត្តមានុវត្ត ដែលជាធាតុចូល សម្រាប់លើកទិសដៅអនុវត្តការងារនៅឆ្នាំបន្ទាប់ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ។

ទន្ទឹមនឹងអរគុណដល់ការលះបង់របស់យុវជនជំនាន់មុនក្នុងការចូលរួមសម្រាប់បុព្វហេតុជាតិ និងការកសាងប្រទេសជាតិ ឱ្យគេចផុតពីរបបខ្មែរងងឹត និងមានការអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយមត្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធនធានរបស់ថ្នាក់ដឹកនាំ ស.ស.យ.ក. គ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាជិក សមាជិកាគ្រប់រូប ចាប់តាំងពីថ្នាក់កណ្ដាលរហូតដល់ថ្នាក់មូលដ្ឋាន ដែលបានចូលរួមអនុវត្តបានយ៉ាងពេញលេញប្រកបដោយប្រសិទ្ធភាពនូវ«ផែនការយុទ្ធសាស្ត្រយុវជនក្នុងបុព្វហេតុជាតិមាតុភូមិឆ្នាំ២០២៣-២០២៨» ដែលនេះពិតជាបានឆ្លុះបញ្ចាំងនូវស្មារតីសាមគ្គីឯកភាពគ្នាដ៏រឹងមាំ ប្រកបដោយភាតរភាព រួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងមានការបេ្តជ្ញាចិត្តខ្ពស់ ក្នុងការបន្តជ្រោងខ្ពស់ទង់ចលនាយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ABA សហការជាមួយ អាកាសយានដ្ឋានកម្ពុជា ណែនាំសេវាទូទាត់ថ្លៃចំណតបែបឌីជីថល

ព័ត៌មាន
ABA ដែលជាធនាគារផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខគេរបស់កម្ពុជា មានមោទនភាពសូមប្រកាសអំពី កិច្ចសហការជាយុទ្ធសាស្ដ្ររបស់ខ្លួនជាមួយ ក្រុមហ៊ុនអា…

សភាអាម៉េរិក អនុម័តច្បាប់ចាប់បង្ខំឱ្យក្រុមហ៊ុនចិន ByteDance ដកភាគហ៊ុនចេញពីក្រុមហ៊ុន TikTok បើមិនចង់ប្រឈមបម្រាមនៅលើទឹកដីអាម៉េរិក

ព័ត៌មាន
សភាតំណាងរាស្ត្រអាម៉េរិក បានអនុម័តសេចក្ដីព្រាងច្បាប់មួយដោយសំឡេងគាំទ្រច្រើនលើសលប់កាលពីថ្ងៃពុធ ទី១៣ ខែមីនា ដែលនឹងផ្តល់ឱសានវាទប្រមាណ៦ខែ ដើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ