វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា

វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ជា សាកលវិទ្យាល័យ ក្រោយបើកដំណើរការ ៨ឆ្នាំ


រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញអនុក្រឹត្យមួយ ដោយសម្រេចទទួលស្គាល់ការប្រែក្លាយវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ទៅជាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ដែលស្ថិតនៅក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន នៃកីឡា។
វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ជា សាកលវិទ្យាល័យ ក្រោយបើកដំណើរការ ៨ឆ្នាំ
ដោយ

យោងអនុក្រឹត្យលេខ ២៧ អនក្រ.បក ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​​​ ស្តីពីការទទួលស្គាល់ការប្រែក្លាយវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ទៅជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ដោយធ្វើការបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដូចខាងក្រោម៖

ក- បរិញ្ញាបត្ររង

  1. ជំនាញហិរញ្ញវត្ថុ និងធនាគារ
  2. ជំនាញគណនេយ្យ
  3. ជំនាញធានារ៉ាប់រង
  4. ជំនាញចលនូបត្ថម្ភ
  5. ជំនាញគ្រប់គ្រងអាហរ័ណ-នីហរ័ណ
  6. ជំនាញទីផ្សារ
  7. ជំនាញភាសាអង់គ្លេស។

ខ- បរិញ្ញាបត្រ

  1. ជំនាញហិរញ្ញវត្ថុ និងធនាគារ
  2. ជំនាញគណនេយ្យ
  3. ជំនាញគ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង
  4. ជំនាញសេដ្ឋកិច្ចពាណិជ្ជកម្ម
  5. ជំនាញនីតិសាស្ត្រ
  6. ជំនាញគ្រប់គ្រងបណ្តាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ
  7. ជំនាញពាណិជ្ជកម្មអន្តរជាតិ
  8. ជំនាញទីផ្សារ
  9. ជំនាញគ្រប់គ្រងធុរកិច្ច និងសហគ្រាស
  10. ជំនាញបច្ចេកវិទ្យាព័ត៌មានធុរកិច្ច
  11. ជំនាញវិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រ
  12. ជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ
  13. ជំនាញភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច
  14. ជំនាញការបង្រៀនភាសាអង់គ្លេស
  15. ជំនាញភាសាអង់គ្លេសសម្រាប់បំណិនបកប្រែ។

គ- បរិញ្ញាបត្រជាន់ខ្ពស់

  1. ជំនាញហិរញ្ញវត្ថុ និងធនាគារ
  2. ជំនាញហិរញ្ញវត្ថុ
  3. ជំនាញគ្រប់គ្រង។

ជាមួយគ្នានេះ បើតាម​សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា បានគូសបញ្ចាក់ដែរថា តាមរយៈបទពិសោធន៍ជាង៣០ឆ្នាំនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ជាមួយនឹងបទពិសោធន៍នៃ​ការធ្វើធុរកិច្ច​ប្រកប​ដោយគុណភាពឈានមុខក្នុងយុគសម័យឌីជីថល របស់ធនាគារ អេស៊ីលីដា នឹងត្រូវចែករំលែក​ទៅក្នុង​ថ្នាលបណ្តុះបណ្តាលសម្រាប់សិស្ស និស្សិត ធុរកិច្ចជន ឱ្យទទួលបាននូវចំណេះដឹង ជំនាញ និងបណ្តាញទំនាក់ទំនងអាជីវកម្មសម្របតាមតម្រូវការទីផ្សារការងារ និងធុរកិច្ច ដើម្បីលើកកម្ពស់ទស្សនវិស័យ អាជីពការងាររបស់សិស្ស និស្សិត និងមានសក្ដានុពល​ការងារខ្ពស់បន្ទាប់ពីបញ្ចប់ការសិក្សា ព្រមទាំងភាពជាសហគ្រិនរបស់លោក-អ្នក។

ព័ត៌មានបន្ថែមសូមទាក់ទង៖ ០១០ ៩០០ ៦៤៧ / ០១០ ៩០០ ៥៣៧ / ០១៥ ៦០០ ៤១០

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើចិនអាចជួយក្រុមហ៊ុន BYD ឱ្យវ៉ាដាច់ក្រុមហ៊ុនរថយន្តអាម៉េរិក Tesla បានយ៉ាងដូចម្ដេច?

ព័ត៌មាន
ក្រុមហ៊ុន BYD បានចាប់ផ្ដើមផលិតរថយន្តម៉ូដែលថ្មីបំផុតរបស់ខ្លួននៅក្នុងឆ្នាំ២០០៧។ ដំបូងឡើយវាមិនទទួលបានជោគជ័យទេ ដោយសារខ្វះបច្ចេកទេសក្នុងការ…

ហាងគុយទាវ អូរឫស្សី បើកតាំងពីឆ្នាំ១៩៨១ នៅតែរក្សាបានរសជាតិដើម និងប្រជាប្រិយភាព ក្នុងរយៈពេលជាង ៤០ កន្លងមកនេះ

ព័ត៌មាន
ហាង គុយទាវ អូរឫស្សី ដែលបានបើកតាំងពីឆ្នាំ១៩៨១ មកនោះ នៅតែរក្សាបានរសជាតិដើម និងប្រជាប្រិយភាព អស់រយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ។ តាមទម្លាប់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ