ហាងគុយទាវ អូរឫស្សី

ហាងគុយទាវ អូរឫស្សី បើកតាំងពីឆ្នាំ១៩៨១ នៅតែរក្សាបានរសជាតិដើម និងប្រជាប្រិយភាព ក្នុងរយៈពេលជាង ៤០ កន្លងមកនេះ


ហាង គុយទាវ អូរឫស្សី ដែលបានបើកតាំងពីឆ្នាំ១៩៨១ មកនោះ នៅតែរក្សាបានរសជាតិដើម និងប្រជាប្រិយភាព អស់រយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ។ តាមទម្លាប់ជារៀងរាល់ឆ្នាំ ហាងគុយទាវវ័យចំណាស់ជាងគេមួយនៅភ្នំពេញនេះ បានរៀបចំកម្មវិធីដ៏ធំមួយក្នុងនោះមានទាំងការលោត ម៉ុងសាយ ផងដែរ ដើម្បីអបអរនៅភាពជោគជ័យក្នុងអាជីវកម្ម ក៏ដូចជាអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែលទើបតែកន្លងទៅថ្មីៗនេះ។
ហាងគុយទាវ អូរឫស្សី បើកតាំងពីឆ្នាំ១៩៨១ នៅតែរក្សាបានរសជាតិដើម និងប្រជាប្រិយភាព ក្នុងរយៈពេលជាង ៤០ កន្លងមកនេះ
ដោយ

នៅពេលនិយាយពីប្រជាប្រិយភាពហាង គុយទាវ អូរឫស្សី នរណាក៏ស្គាល់ដែរ ជាពិសេសអ្នករស់នៅក្នុងក្រុងភ្នំពេញតែម្ដង ដោយសារតែរសជាតិគុយទាវពោះជ្រូក គុយទាវសាច់ចិញ្ច្រាំ និងនំប៉ាវស្នូលសាច់ជ្រូក ដែលជាមីនុយប្រចាំហាង ធ្វើឱ្យអតិថិជនស្គាល់ហាងគុយទាវតជំនាន់មួយនេះ។

អ្វីដែលពិសេសទៅទៀតនោះ គឺរសជាតិឆ្ងាញ់ និងការរក្សាបាននូវរសជាតិដើមនៃគុយទាវប្រចាំហាង ដែលចងចិត្តអតិថិជនមិនអាចបំភ្លេចបាន ឱ្យតែចង់ញ៉ាំគុយទាវ គឺដឹងតែនឹកឃើញហាង គុយទាវ អូរឫស្សីតែម្ដង។ ចំណុចនេះហើយ ទើបធ្វើឱ្យហាង គុយទាវ អូរឫស្សី វិវត្តន៍ខ្លួន តាំងពីអាជីវកម្មជាលក្ខណៈគ្រួសារបែបសាមញ្ញ មកជាអាហារដ្ឋានបែបទំនើបមួយនៅក្នុងទីក្រុង ជាមួយនឹង ឡូហ្គូ ដែលចុះបញ្ជី ស្លាកយីហោ នៅក្រសួងពាណិជ្ជកម្ម ហើយត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។

បច្ចុប្បន្នហាង គុយទាវ អូរឫស្សី មាន 6សាខា មានដូចជា គុយទាវអូរឫស្សីសាខាទី១ ទល់មុខផ្សារអូរឫស្សី គុយទាវអូរឫស្សីសាខាទី2 ផ្លូវសុហក គុយទាវអូរឫស្សីសាខាទី3 ផ្លូវត្រសក់ផ្អែម គុយទាវអូរឫស្សីសាខាទី4 ទល់មុខផ្សារចាស់ គុយទាវអូរឫស្សីសាខាទី5 ទឹកល្អក់ និង គុយទាវអូរឫស្សីសាខាទី6 ទល់មុខផ្សារ Global House៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ជា សាកលវិទ្យាល័យ ក្រោយបើកដំណើរការ ៨ឆ្នាំ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញអនុក្រឹត្យមួយ ដោយសម្រេចទទួលស្គាល់ការប្រែក្…

សម្តេច ហ៊ុន ម៉ាណែត៖ វាមិនមែនជាពេលវេលាត្រូវពង្រាយទីតាំងល្បែងនៅតាមមូលដ្ឋាននោះទេ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញបញ្ជាឲ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រូវត្រួតពិនិត្យ និងចាត់វិធា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ