អត្ថបទក្រុមហ៊ុន

ចង់ទិញទំនិញមែនទេ? អេស៊ីលីដាអ៊ីសបចង់ទិញអ្វីក៏បាន!


ឥរិយាបថទិញទំនិញរបស់ប្រជាពលរដ្ឋកម្ពុជា កំពុងមានការផ្លាស់ប្ដូរជាលំដាប់ស្របទៅតាមការលូតលាស់ដ៏ឆាប់រហ័សនៃវិស័យបច្ចេកវិទ្យា។ ជាក់ស្ដែង ពីមុនការទិញទំនិញ គឺត្រូវតែទៅដល់ហាងទំនិញផ្ទាល់ទើបអាចទិញបាន ប៉ុន្ដែឥឡូវនេះ យើងអាចទិញទំនិញតាមអ្វីដែលយើងត្រូវការបានយ៉ាងងាយស្រួលតាមប្រព័ន្ធអនឡាញ ដូចជាការទិញទំនិញតាមអេស៊ីលីដាអ៊ីបជាដើម យើងអាចទិញអ្វីក៏បាន ទិញពេលណា និងនៅកន្លែងណាក៏បាន មិនចាំបាច់ចំណាយពេលយូរ ដើម្បីទៅហាងទំនិញដោយផ្ទាល់ទៀតនោះទេ។
ចង់ទិញទំនិញមែនទេ? អេស៊ីលីដាអ៊ីសបចង់ទិញអ្វីក៏បាន!
ដោយ

ក្នុងបរិបទនៃការរីករាលនៃជំងឺកូវីដ-១៩ និងស្ថិតនៅក្នុងយុគសម័យនៃការរីកចម្រើនប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាជាពិសេស គឺការរីកចម្រើននៃការប្រើប្រាស់ទូរស័ព្ទ Smartphone យើងសង្កេតឃើញថា និន្នាការនៃការទិញទំនិញតាមអនឡាញមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសក្នុងចំណោមយុវវ័យ។

ទន្ទឹមនឹងភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យា អេស៊ីលីដាអ៊ីសប ដែលជាវេទិកា​ទិញលក់ទំនិញ​ដ៏សម្បូរបែប ដែលមាននៅក្នុង​ app អេស៊ីលីដាម៉ូបាលនោះ ក៏កំពុងដើរតួនាទីយ៉ាងសំខាន់​ក្នុងការ​ជំរុញ​ប្រតិបត្តិការទិញលក់ទំនិញតាមអនឡាញ​នៅកម្ពុជាផងដែរ ជាមួយនឹងការផ្ដល់ជូន​នូវសេវា​កម្ម​ងាយស្រួលក្នុងការ​ប្រើប្រាស់ និងសុវត្ថិភាពខ្ពស់។ អេស៊ីលីដាអ៊ីសប កំពុងបង្កើនមុខទំនិញ​ឲ្យបានរហូដល់​ដល់រាប់ម៉ឺនមុខទំនិញ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់សម័យថ្មី ពិសេស​អ្នកនិយមទិញទំនិញតាមអនឡាញតែម្ដង។

អត្ថប្រយោជន៍របស់ អេស៊ីលីដាអ៊ីសប គឺ​ជួយសម្រួលកិច្ចការងារក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ និងអតិថិជន។ លើសពីនេះ អេស៊ីលីដាអ៊ីសប អាចទូទាត់បានតាមរយៈ​គណនីធនាគារ គណនីវ៉លឡេត ប័ណ្ណឥណពន្ធ-ឥណទាន ដែលមានស្លាកសញ្ញានៃស្ថាប័ន VISA, MC, JCB, DCI និង UPI ផងដែរ។

តើទិញទំនិញតាមអេស៊ីលីដាអ៊ីសបដោយរបៀបណាទៅ? សូមទស្សនាវីដេអូ​ពីរបៀបទិញទំនិញ​តាមអេស៊ីលីដាអ៊ីសប​ដូចតទៅ៖

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃលុបចោលសំណើពង្រីកសិទ្ធិកាន់កាប់អចលនទ្រព្យរបស់ជនបរទេស ព្រោះខ្លាចរងការរិះគន់ពីពលរដ្ឋ

ព័ត៌មាន
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍សេដ្ឋកិច្ច (CESA) ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃសុក្របានសម្រេចផ្អាកផែនការសកម្មភាព…

ហេតុអ្វីវៀតណាមនឹងមានតម្រូវការម្រេចពីកម្ពុជាកាន់តែច្រើន?

ព័ត៌មាន
វៀតណាម បច្ចុប្បន្ន គឺជាទីផ្សារនាំចេញម្រេចដ៏ធំសម្រាប់កម្ពុជា ដោយវៀតណាមទិញម្រេចពីកម្ពុជាដើម្បីកែច្នៃ និងនាំចេញបន្ដទៅប្រទេសទី៣។ បច្ចុប្បន្ន ប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ